ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយការិយាល័យ​ភស្តុ​ភា​រ​ស្នងការ​​ខេត្ត​ត្បូងឃ្មុំ​១រូប​ធ្វើតេស្ត​៣​ដង ដឹង​​លទ្ធផល​ហើយ​

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ មកទល់ពេលនេះ គ្រូពេទ្យ​បាន​យក​សំណាក​​របស់​លោក​វរសេនីយ៍ឯក​វ៉ា រ៉ា ប្រធាន​ការិយាល័យ​ភស្តុ​ភា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ ទៅ​ពិនិត្យ​ជា​បន្តបន្ទាប់​សរុប​ចំនួន​៣​លើកហើយ​ ជាលទ្ធផល​គឺ​អវិជ្ជមាន ។​ លោក​វរសេនីយ៍ឯក​វ៉ា…

ខេត្ត​ត្បូងឃ្មុំ ៖ មកទល់ពេលនេះ គ្រូពេទ្យ​បាន​យក​សំណាក​​របស់​លោក​វរសេនីយ៍ឯក​វ៉ា រ៉ា ប្រធាន​ការិយាល័យ​ភស្តុ​ភា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ ទៅ​ពិនិត្យ​ជា​បន្តបន្ទាប់​សរុប​ចំនួន​៣​លើកហើយ​ ជាលទ្ធផល​គឺ​អវិជ្ជមាន ។​

លោក​វរសេនីយ៍ឯក​វ៉ា រ៉ា ប្រធាន​ការិយាល័យ​ភស្តុ​ភា​រ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដំបូងឡើយ ​រូប​លោក​មាន​អាការៈ​ក្តៅខ្លួន​ ទទួលទាន​អាហារ​បាន​តិច​ៗ​ ហើយ​ក៏​មាន​មិត្ត​ភ​ក្តិ​​ម្នាក់​បាន​ជូន​លោកទៅ​​ពិនិត្យ​ឈាម​នៅ​ក្រុង​សួង ឃើញ​ជាតិ​ស្ករ​ឡើង​ខ្ពស់​ ​ហើយ​ក៏​បាន​មក​សម្រាក​នៅ​គ្លីនិក​ឯកជន​ក្រុង​កំពង់ចាម​បាន​៤​ថ្ងៃ ដោយ​គ្រាន់តែ​ធូរស្រាល​បាន​​ខ្លះ​ ​ប៉ុន្តែ​​នៅ​ថប់​ៗ​ដង្ហើម​ពិបាក​ដកដង្ហើម ក៏​បានឱ្យ​កូន​នាំ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត ឯ​​រាជធានី​ភ្នំពេញ​។

ប្រធាន​ការិយាល័យ​ភស្តុ​ភា​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​​ឲ្យ​ដឹ​ង​បន្ត​​ថា ដោយ​មានការ​សង្ស័យ​ខ្លាចក្រែង​មាន​ជំងឺ ​កូវីដ​​​១៩ គ្រូពេទ្យ​បាន​យក​សំណាក​​របស់​លោក​​ទៅ​ពិនិត្យ​ជា​បន្តបន្ទាប់​សរុប​ចំនួន​៣​លើក លទ្ធផល​អវិជ្ជមាន​ ។ ចំណែក​ប្រពន្ធ​របស់​លោក​ក៏​បាន​យក​សំណាក​ទៅ​ពិនិត្យ​លើក​ទី​មួយ​ ​ក៏ទទួលលទ្ធ​​ផល​អវិជ្ជមានដែរ​ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បន្ត​តាមដាន​សុខភាព​បន្ថែម​ទៀត​។ ដោយឡែក​ម្ដាយក្មេក​របស់​លោក​ ដែល​មាន​អាយុ​៧៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូ​រុន ឃុំ​ខ្ពប​តា​ងួ​ន ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​​កូវីដ​១៩​ ដំបូង​ត្រូវ​បាន​បញ្ចូល​ខ្យល់​អុក​ស៊ី​សែន​សម្រាក​នៅ​បន្ទប់សង្គ្រោះបន្ទាន់ ក្នុង​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត ដោយសារ​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ពេទ្យ បាន​ធ្វើ​ឲ្យ​ម្ដាយក្មេក​របស់​លោក​រហូត​មក​ដល់​ពេល​នេះ បាន​ធូរស្រាល​ច្រើន ​ដោយ​អាច​ដើរ​បាន​នៅ​ក្នុង​បន្ទប់​។

មក​ដល់​ពេល​នេះ​សុខភាព​របស់​លោក​​វ៉ា រ៉ា បាន​ធូរស្រាល​ច្រើន ព្រមទាំង​ទទួលទាន​អាហារ​បាន​ច្រើន​នឹង​ត្រៀម​ចេញពី​មន្ទីរពេទ្យ ត្រឡប់​មក​អង្គភាព​វិញ ​។ ​ជាមួយ​នោះ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ឧត្តមសេនីយ៍ត្រី​ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​រួម​នឹង​ស្នងការ​រង​ព្រមទាំង​មន្ត្រី​នគរបាល​ទាំងអស់ លោក​វរសេនីយ៍ឯក​ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ ដែល​បាន​ជួយ​ជ្រោមជ្រែង​ផ្ដល់​ថវិកា​ដល់​រូប​លោក​ឲ្យ​មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត ឯ​រាជធានី​ភ្នំពេញ ។ ក្រៅពី​រូប​លោក​ នៅ​មាន​ប្អូនថ្លៃ​នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ដែល​រូប​លោក​បាន​ចូល​​ទៅ​​លេង​​កាលពី​ពេល​កន្លង​ទៅ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​បានណែ​​នាំ​​ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ផង​ដែរ​។

បើ​តាម​គ្រូពេទ្យ​មួយ​រូប​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ប្រាប់​ឲ្យ​ដឹង​ថា ​កាលពី​ថ្ងៃ​ទី​២៣​ មីនា ២០២១ វិជ្ជមានកូវីដ១៩ ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង​លើ​លោក​វរសេនីយ៍ត្រី​ឡេ​ង ពៅ នាយ​រង​ការិយាល័យ​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​។ ក្រោយមក​ទៀត​ជំងឺ​នេះ​បាន​រក​ឃើញ​ជា​បន្តបន្ទាប់​ គិត​មក​ដល់​ថ្ងៃ​ទី​១ មេ​សា ២០២១ បាន​កើន​ដល់​ចំនួន​៧​នាក់ ក្នុង​នោះ​មានកូន​ប្រុស​លោក​វរសេនីយ៍ឯក​វ៉ា រ៉ា និង​ចៅប្រុស​តូច​ម្នាក់ ​វិជ្ជមានកូវីដ​១៩​ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់​។ មក​ដល់​ពេល​នេះ​លោក​ឡេ​ង ពៅ មិន​ទាន់​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​នៅឡើយ គឺ​ក្រុម​គ្រូពេទ្យ​កំពុង​តាមដាន​សុខភាព​ជា​បន្ត​ទៀត​ ។

សូមបញ្ជាក់​ថា គិត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១ មេ​សា ឆ្នាំ​​២០២១ នៅខេត្តត្បូងឃ្មុំ អ្នកវិជ្ជមានកូវីដ​​១៩​ ត្រូវ​បាន​រក​ឃើញ​បន្តបន្ទាប់​កើន​ដល់​៧​នាក់​ហើយ​។ កំពុង​តែ​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដាច់​ដោយឡែក ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ ជាមួយ​នោះ​អ្នក​ពាក់ព័ន្ធ​ជិត​២០​នាក់ បាន​នាំ​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​សម្ដេច​តេ​ជោ​ហ៊ុន សែន ​មេមត់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ