ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកមុខ​ម្ចាស់​សំឡេង ប្រកាស​បិទ​ទីក្រុង​ភ្នំពេញ ឃើញ​ហើយ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ឈ្មោះ វ៉ា​ន់ រចនា ដែល​បាន​យកសារ​សំឡេង​បុគ្គល​មិន​ស្គាល់​អត្តសញ្ញាណ មក​ផ្សព្វផ្សាយ​ជាមួយនឹង​រូបភាព ដែល​ថា មានការ​បិទ​ទីក្រុង​ភ្នំពេញ បាន​ចូលខ្លួន​សារភាព​កំហុស…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ឈ្មោះ វ៉ា​ន់ រចនា ដែល​បាន​យកសារ​សំឡេង​បុគ្គល​មិន​ស្គាល់​អត្តសញ្ញាណ មក​ផ្សព្វផ្សាយ​ជាមួយនឹង​រូបភាព ដែល​ថា មានការ​បិទ​ទីក្រុង​ភ្នំពេញ បាន​ចូលខ្លួន​សារភាព​កំហុស និង​សុំ​ទោស​ជា​សាធារណ​: ចំពោះ​កំហុស​របស់​ខ្លួន​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ ។

បើ​តាម​ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង ១២​និង​៤០​នាទី ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច ផែន​សន្តិសុខ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​កោះហៅ​ជនសង្ស័យ​ឈ្មោះ វ៉ា​ន់ រចនា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៥៩ ផ្លូវ​២៤ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជា​ម្ចាស់​គណនី Tiktok ដែល​មានឈ្មោះ Rachana BK ដោយ​បាន​បង្ហោះ​វី​ដេ​អូ មាន​ខ្លឹមសារ​ជា​សំឡេង​ថា «ភ្នំពេញ​គេ​អាច​បិទ​ច្រក យប់​ហ្នឹង គេ​ប្រកាស​អាសន្ន​បិទ​ច្រក លែងអោយ​ចូល​ភ្នំពេញ​……» ដោយ​បាន​ភ្ជាប់​ជាមួយនឹង​សកម្មភាព​វី​ដេ​អូ នៃ​ការ​កកស្ទះ​ចរាចរណ៍ របស់​ប្រជាពលរដ្ឋ នាំ​អោយ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ តាម​ពិត ជាក់ស្តែង​រហូត​មក​ដល់​ពេល​នេះ មិន​មាន​គោលការណ៍​ណាមួយ ឲ្យ​មានការ​បិទ​ច្រក​ចេញចូល​រាជធានី​ភ្នំពេញ​នោះ​ទេ ។

ក្រោយ​ពី​ទទួលកំហុស​ជា​សាធារណ​: ធ្វើការ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា រួច​មក សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ