ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តរកឃើញ​ករណី​​វិជ្ជមាន​១០​នាក់​​ទៀត​នៅ​ក្រុង​បា​វិត

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​​កាលពី​រសៀល​ថ្ងៃ​ទី​២៩​ មីនា​ នេះ​ថា​ នៅ​ថ្ងៃនេះ​ខេត្តស្វាយរៀង​កាន់តែ​ធ្ងន់ធ្ងរ​ហើយ ដោយ​បាន​បន្ត​រក​ឃើញ​អ្នកមាន​ករណីវិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​​សរុប​ចំនួន​១០​បន្ថែម​ទៀត​…

ខេត្តស្វាយរៀង​ ៖ ​លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​​កាលពី​រសៀល​ថ្ងៃ​ទី​២៩​ មីនា​ នេះ​ថា​ នៅ​ថ្ងៃនេះ​ខេត្តស្វាយរៀង​កាន់តែ​ធ្ងន់ធ្ងរ​ហើយ ដោយ​បាន​បន្ត​រក​ឃើញ​អ្នកមាន​ករណីវិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩​​សរុប​ចំនួន​១០​បន្ថែម​ទៀត​ ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន​៨​នាក់​និង​ជនជាតិ​ខ្មែរ​ចំនួន​២​នាក់​។

​លោក​បាន​បន្ត​ថា​ ការ​រក​ឃើញ​បន្ថែមចំនួន​១០​នាក់​នេះ​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​កើនឡើង​ដល់​ចំនួន​១៧​នាក់ ​ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​២​នាក់​និង​នៅ​សល់​១៥​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។

​លោក​បាន​បន្ត​ទៀត​ថា​ ក្រុមការងារ​បាន​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ទាំងនោះ​បាន​ចំនួន​២៣១​នាក់ ​ក្នុង​នោះ​នៅ​នៅ​ភូមិ​ឈើភ្លើង ឃុំ​កំពង់ត្រាច​ ស្រុក​រមាស​ហែក​ រក​ឃើញ​ចំនួន​៦១​នាក់​ (ស្រី​៣០​នាក់​) ក្នុង​នោះ​អ្នក​ប៉ះពាល់​ផ្ទាល់​ចំនួន​២១​នាក់ (​ស្រី​១២​នាក់​) អ្នក​ប៉ះពាល់​​ដោយ​ប្រយោល​ចំនួន​៤០​នាក់​ (ស្រី​១៨​នាក់) និង​ក្រុង​បា​វិត​ចំនួន​១៧០​នាក់ (​ស្រី​៦០នាក់​) ។

​លោក​បាន​បញ្ជាក់​ថា​ ក្រុមការងារ​កំពុង​បន្ត​ស្រាវជ្រាវ​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ជា​បន្តបន្ទាប់​ដើម្បី​យក​សំណាក​ទៅ​ធ្វើតេស្តរ​កកូ​វី​ដ​១៩​ឲ្យ​បាន​ទាន់​ពេលវេលា​ ។ ​លោក​វេជ្ជបណ្ឌិតបាន​ឲ្យ​ដឹង​ទៀត​ថា​ អាជ្ញាធរ​ខេត្តស្វាយរៀង​បាន​សម្រេច​ផ្អាក​ទីតាំង​មួយ​ចំនួន​ដូច​ជា​វត្ត​អារ៉ា​ម ការដ្ឋាន​សំណង់ អាហារ​ដ្ឋា​ន​ចំនួន​៧​ទីតាំង​និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១២​ខ្នង​ដែល​មានការ​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ ​កុម្ភៈ​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ