ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះផ្អាក៣ទីតាំង​ ក្រោយរកឃើញ​​ជាប់ពាក់ព័ន្ធ​អ្នក​កើតកូវីដ​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ​​កាលពី​​ថ្ងៃ​ទី​២៩ ​ខែមីនា​ ឆ្នាំ​២០២១ លោក ណុ​ប ចំ​រើ​​ន អភិបាល នៃ​គណៈ​អភិបាលក្រុង​ស្វាយ​រៀង…

ខេត្តស្វាយរៀង ៖ ​​កាលពី​​ថ្ងៃ​ទី​២៩ ​ខែមីនា​ ឆ្នាំ​២០២១ លោក ណុ​ប ចំ​រើ​​ន អភិបាល នៃ​គណៈ​អភិបាលក្រុង​ស្វាយ​រៀង បាន​ដឹកនាំ​ក្រុមការងារ​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្រុង​ស្វាយ​រៀង ​បាន​ចុះ​ផ្អាក​ជា​បណ្តោះអាសន្ន​ដំណើរការ​អាជីវកម្ម រោងចក្រ​បេស​ធែ​ក ភែ​ក​ឃី​ជី​ង (​ខេ​ម​បូ​ឌា​) ឯ​.​ក ការដ្ឋាន​សាងសង់​រោងចក្រ​ខាត ថា​យ​អែក និង​ទីតាំង​អាហារ​ដ្ឋា​ន អេស ធី ស្ថិត​នៅ​សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង​។

ថ្លែង​ក្នុង​ឱកាស​នោះ​ លោក ណុ​ប ចំ​រើ​ន អភិបាលក្រុង​ស្វាយ​រៀង បាន​ជម្រាប​ទៅ​ម្ចាស់​ទីតាំង​ទាំង​បី​កន្លែង​នេះ​ជ្រាប​ថា ថ្មី​ៗ​នេះ​មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ បាន​បំពេញការងារ​ក្នុង​ការដ្ឋាន​សាងសង់​រោងចក្រ ខាត ថា​យ​អែក រួច​បាន​ទៅ​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ប​ម្រើ​ការងារ​នៅ​រោងចក្រ បេស​ធែ​ក ភែ​ក​ឃី​ជី​ង (​ខេ​ម​បូ​ឌា​) ឯ​.​ក និង​បាន​ចូល​ហូប​អាហារ​នៅ​អាហារ​ដ្ឋា​ន អេស ធី​។

លោកបានបន្ត​ថា ដើ​​ម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ចូល​ក្នុង​សហគមន៍ តម្រូវ​ឱ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ចេញ​-​ចូល ការដ្ឋាន​សាងសង់​រោងចក្រ ខាត ថា​យ​អែក រោងចក្រ​បេស ធែ​ក​ភែ​ក​ឃី​ជី​ង​(​ខេ​ម​បូ​ឌា​) ឯ​.​ក និង​អាហារ​ដ្ឋា​ន​អេស ធី ជា​បន្ទាន់ ហើ​​យ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នក​ចេញ​-​ចូល ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើ​យ រហូត​ដល់​មានការ​ជូនដំណឹង​សារ​ជា​ថ្មី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ