ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីកសិកម្ម ៖ ទុន និងលទ្ធភាពកែច្នៃកសិផលក្នុងស្រុកមិនទាន់ឆ្លើយតបការដាំដុះបានទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោករដ្ឋមន្ត្រីក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ទោះបីមានការទម្លាក់ទុនដើម្បីលើកកម្ពស់ការកែច្នៃ ទិញស្តុកកសិកផលនៅស្រុក ពីរដ្ឋាភិបាលក្តី ក៏កម្ពុជានៅមិនទានមានលទ្ធភាព…

រាជធានីភ្នំពេញ ៖ លោករដ្ឋមន្ត្រីក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ទោះបីមានការទម្លាក់ទុនដើម្បីលើកកម្ពស់ការកែច្នៃ ទិញស្តុកកសិកផលនៅស្រុក ពីរដ្ឋាភិបាលក្តី ក៏កម្ពុជានៅមិនទានមានលទ្ធភាព និងសមត្ថភាព ប្រមូលទិញអស់កសិផផលរបស់កសិករដែលមានកំណើនការដំាដុះ ចិញ្ចឹម និងផលិតអស់ដែលនាពេលនេះ ។ ដូច្នេះការនាំចេញកសិផលទៅលក់ប្រទេសជិតខាងជាទីផ្សារសំខាន់ ។

បើតាមលោករដ្ឋមន្ត្រីបរិមាណដំាដុះ និងការចិញ្ចឹមសត្វនៅក្នុងស្រុក មានការកើនឡើងគួរឲ្យកត់សម្គាលនៅក្នុងរយៈពេលចុងក្រោយនេះ ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយពិនិត្យឃើញនូវបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបញ្ចេញកញ្ចប់ថវិកាជាតិជាបន្តបន្ទាប់ ផ្តល់ទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារ សហគ្រាសធន់តូច និងមធ្យមកម្ពុជា សម្រាប់ផ្តល់ឥណទានសម្បទាន ជូនដល់កសិករ រោងម៉ាស៊ីនស្រូវ សហគមន៍កសិកម្ម វារីវប្បករ និងសហគ្រាសធន់តូច និងមធ្យម ដើម្បីប្រមូលទិញកសិផលក្នុងស្រុក សម្រាប់ស្តុក និងការវិនិយោគលើការសាងសង់រោងចក្រកែច្នៃកសិផល ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពតម្លៃបន្ថែម បង្កើតឱកាសការងារ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងចង្វាក់ផលិតកម្ម និងកម្លាំងពលកម្មក្នុងស្រុកឲ្យអស់លទ្ធភាព ។ 

«យើងក៏បានពិនិត្យឃើញថា ឥណទានដែលបានផ្តល់ជូនដល់ការកែឆ្នៃផលិតផលក្នុងស្រុកនៅមានកម្រិត បានធ្វើឲ្យសមត្ថភាពក្នុងការប្រមូលទិញស្តុក និងការកែឆ្នៃរបស់កម្ពុជា ពុំទាន់មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រមូលទិញកសិផលពីកសិករដែលផលិតបានដែលមានសន្ទុះកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះឡើយ» ។ 

ជាមួយការបញ្ជាក់ដូចខាងលើឯកឧត្តម វេង សាខុន ឲ្យដឹងថា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទីផ្សារលក់កសិផលរបស់កម្ពុជា ចំពោះមុខនេះ ការនាំចេញកសិផលចេញត្រង់ពីកម្ពុជាទៅកាន់ប្រទេសជិតខាង គឺជាការចាំបាច់បំផុតដើម្បីធានាបានប្រាក់ចំណូល និងរក្សាបាននូវស្ថិរភាពជីវភាពរបស់កសិករនៅតាមជនបទ ។ ជាក់ស្តែង ការនាំចេញកសិផលទៅកាន់ប្រទេសវៀណាម តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ ២០២១ គឺមានសកម្មភាពយ៉ាងសកម្ម និងមមាញឹកបំផុត ។

យោងតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង និងព្រៃវែង បានឲ្យដឹងថា ខេត្តស្វាយរៀងបាននាំចេញកសិផលមានជាអាទិ៍ដូចជា ៖ ស្រូវចម្រុះ ១១៧ ៨៨៣តោន ដំឡូងមីស្រស់ចំនួន ២ ២៧១តោន ផ្លែស្វាយកែវរមៀតស្រស់ ៣៦ ១៥៩តោន និងអំពៅស្ក ១៤៦ ០៤១តោន ។ ដោយឡែក សម្រាប់ខេត្តព្រៃវែងវិញបាននាំស្រូវចេញសរុបចំនួន ៧០៧ ៤៣១តោន និងស្វាយកែវរមៀតបានចំនួន ៨៩ ៣៤០តោន ។ ចំពោះមធ្យោបាយដឹក ជញ្ជូនឈ្មួញបានប្រើប្រាស់រថយន្តធន់ធ្ងន់ និងទូកមានចំណុះពី ៥០ ទៅ ១០០តោន ។ ឯកឧត្តមបានបន្តថា ទន្ទឹមនឹងលទ្ធផលនៃការនាំចញផលិតផលកសិកម្មតាមរយៈខេត្តទាំងពីរខាងលើ កម្ពុជាសម្រេចបានការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមចំនួន ១ ១៤៦ ៨៤៤តោន មកទល់ថ្ងៃទី ២៦ ខែមិនា ឆ្នាំ ២០២១ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ