ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ងាត់ទេសចរ បែរជាកើតកណ្តៀរ តាម​ប្រាង្គ​ប្រាសាទអង្គរ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ​ក្រៅពីអាកាសធាតុ អាយុ​កាលសំណង់ រុក្ខជាតិ សត្វកណ្តៀរ ក៏ជាបញ្ហាមួយ ដែលបង្កហានិភ័យ​យ៉ាងខ្លាំងដល់ប្រាង្គប្រាសាទ និង​បរិក្ខារមួយចំនួនទៀត ធ្វើពីឈើសម្រាប់ប្រើប្រាស់ ដូចជា…

ខេត្តសៀមរាប៖ ​ក្រៅពីអាកាសធាតុ អាយុ​កាលសំណង់ រុក្ខជាតិ សត្វកណ្តៀរ ក៏ជាបញ្ហាមួយ ដែលបង្កហានិភ័យ​យ៉ាងខ្លាំងដល់ប្រាង្គប្រាសាទ និង​បរិក្ខារមួយចំនួនទៀត ធ្វើពីឈើសម្រាប់ប្រើប្រាស់ ដូចជា ជណ្តើរ បង្គោលរបា ទ្រនល់ទល់ទ្រ និងរោងសម្រាប់បម្រើក្នុងកិច្ចការអភិរក្សនៅក្នុងឧទ្យានអង្គរដែរ។

​លោកស្រី នេត ស៊ីមន មន្ត្រីអភិរក្សនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា​ នៅតាមប្រាង្គប្រាសាទ សត្វកណ្តៀរបានពូនដី ធ្វើជាដំបូក ចំណែកដី គឺបានពាំចេញ ពីក្នុងគ្រឹះ ឬបរិវេណជុំវិញប្រាសាទ។ កត្តានេះ យូរៗទៅធ្វើឱ្យមានរន្ធ ឬប្រហោងដោយ​សារអស់ដី។ ពេលរដូវភ្លៀង ទឹកក៏បានហូរចូល ក្នុងរន្ធទាំងនោះ ដែលបណ្តាលឱ្យគ្រឹះប្រាសាទស្រុត ហើយថ្មក៏ចាប់ផ្តើមរលុះធ្លាក់ និងឈានដល់ការបាក់រលំប្រាសាទតែម្តង។

​លើសពីនេះទៀត សត្វកណ្តៀរ បានបំផ្លាញសម្ភារមួយចំនួន ដែលយើងបានប្រើប្រាស់នៅតាមប្រាសាទ ដូចជា៖ កម្រាលក្តារជណ្តើរ ទ្រនល់ទល់ទ្រ រោងប្រើប្រាស់ធ្វើពីឈើ ជាដើម​។

មិនតែប៉ុណ្ណោះ សត្វកណ្តៀរបានស៊ីបំផ្លាញដើមឈើ ដែលភាគច្រើនដុះ នៅតាមប្រាសាទមានអាយុច្រើន។ ដើមឈើមួយចំនួន មានសភាពពុកផុយ ដោយសារតែសត្វកណ្តៀរស៊ីបំផ្លាញ ក៏បណ្តាលឱ្យបាក់រលំសង្កត់មកលើប្រាង្គប្រាសាទផងដែរ។

ជាការឆ្លើយតបចំពោះការបំផ្លាញពីសំណាក់សត្វកណ្តៀរ នាយកដ្ឋានជំនាញ បានណែនាំការងារដល់ភ្នាក់ងារទេស​ចរណ៍ កំពុងបំពេញការងារតាមប្រាង្គប្រាសាទ ឱ្យយកចិត្តទុកដាក់ជួយថែទាំជាប្រចាំ តាមរយ:ការសម្អាតសម្ភារបរិក្ខារផ្សេងៗ ធ្វើពីឈើ ការកម្ចាត់សត្វកណ្តៀរតាមរយ:ការលាបថ្នាំ និងការតាមដានពីដំបូក និងរន្ធផ្សេងៗទៀត ដែលសត្វកណ្តៀរ កំពុងកពូន ដើម្បីកាយចេញដាក់ថ្នាំកម្ចាត់ជាដើម៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ