ជានិច្ចកាលដំណើរដើមចមដែលបណ្តាលឲ្យមិត្តនារីទាំងឡាយមករដូវច្រើនហួសប្រមាណគឺមិនត្រូវបានគេយល់ច្បាស់លាស់ថាមកពីកត្តាអ្វីឲ្យពិតប្រាកដនោះឡើយ ។ ស្ត្រីភាគច្រើនដែលធ្លាប់មានបទពិសោធន៍ធ្លាក់ឈាមរដូវច្រើនគឺនៅពេលដែលដំណើរនៃការកកឈាមធ្វើឲ្យសុខភាពរាងកាយមិនបានបំពេញមុខងារត្រឹមត្រូវ ។ ពេលនោះដំណើរខុសប្រក្រតីនៃកំណកឈាមកើតឡើងកាន់តែលឿនជាងធម្មតាទើបបង្កជាហេតុនាំឲ្យហូរឈាមច្រើនខុសប្រក្រតីក្នុងអំឡុងពេលមករដូវ ។
ហេតុផលខ្លះៗទាក់ទងនឹងការមករដូវច្រើនហួសប្រមាណនេះ អ្នកជំនាញបានពន្យល់ថា ៖
-សំណុំនៃសរសៃស្បូន (ទោះជាយ៉ាងណាចំណុចនេះជានិច្ចកាលកើតឡើងដោយពុំមានឲ្យសញ្ញាអ្វីឡើយ)
-លក្ខខណ្ឌនៅក្នុងបំណែកនៃស្រទាប់ខាងក្នុងដៃស្បូនលូតលាស់មកក្រៅស្បូនឬក៏ចូលទៅក្នុងសាច់ដុំនៃស្បូន
-អតុល្យភាពនៃអ័រម៉ូន
-នីតិវិធីគ្រប់គ្រងការកកើតជាក់លាក់នៅក្នុងប្រព័ន្ធខាងក្នុងស្បូនដូចជាគ្រឿងក្នុងរបស់ស្បូន ឬគោលិកាគ្រប់គ្រងការកកើតជាដើម
-ដំបៅ មហារីក ឬដៃស្បូន ឬក៏រន្ធទា្វរមាសមានបញ្ហា
-លក្ខខណ្ឌជំងឺថ្លើមរ៉ាំរ៉ៃ តម្រងនោម ឬក្រពេញទីរ៉ូអីុដជាដើម
ការប្រើឱសថប្រឆាំងនឹងភាពរោល ឬរលាកមួយចំនួន និងការប្រើឱសថប្រឆាំងមិនឲ្យឈាមស្ទះជាដើម ។ ទាំងអស់នេះជាដើមចមនាំឲ្យដំណើរឈាមរដូវធ្លាក់ច្រើនខុសប្រក្រតី ៕
ចែករំលែកព័តមាននេះ