ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​ចុះ​យក​សព​អ្នកជំងឺ​កូ​វី​ដ​១៩​ទាំង​យប់​នៅ​ស្ទឹង​មាន​ជ័យ​៣ ពេល​កំពុង​ធ្វើបុណ្យ​ (​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​វ័យ​៧៨​ឆ្នាំ​ម្នាក់ ដែល​បាន​ស្លា​.​ប់ និង​មាន​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ផង​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​ទទួល​យក​សព​ដល់​លំនៅ​ឋាន​ផ្ទាល់ខ្លួន​របស់​លោក នៅ​ចំណុច​បុរី​សូ​នី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ កាលពី​វេលា​យប់​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​វ័យ​៧៨​ឆ្នាំ​ម្នាក់ ដែល​បាន​ស្លា​.​ប់ និង​មាន​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩​ផង​នោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​ទទួល​យក​សព​ដល់​លំនៅ​ឋាន​ផ្ទាល់ខ្លួន​របស់​លោក នៅ​ចំណុច​បុរី​សូ​នី ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ កាលពី​វេលា​យប់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ។

ការ​ចុះ​ទៅ​យក​សព​អ្នកជំងឺ​ខាងលើ គេ​សង្កេត​ឃើញ​បងប្អូន​សាច់ញាតិ​មានការ​រៀបចំ​ធ្វើបុណ្យ​លក្ខណៈ​តូចតាច​នៅ​ក្នុងផ្ទះ ដោយ​មាន​ជា​ការ​អុជ​ធូប​សែន និង​រៀបចំ​ក្តារ​មឈូស​រួចរាល់ ដើម្បី​ត​ម្គ​ល់​សព​ផង​ដែរ ។

បើតាម​ប្រភព​មួយ​នៅ​កន្លែងកើតហេតុ​បានឱ្យ​​​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មីនា​នេះ​ឱ្យ​ដឹង​ថា ៖ មុន​ពេល​ស្លា​.​ប់ បុរស​ចំណាស់​រូប​នោះ គាត់​មាន​អាកា​រៈ​មិនសូវ​ស្រួល​ក្នុង​ខ្លួន និង​ក្តៅខ្លួន​ខ្លាំង ជា​ហេតុ​ធ្វើ​ឱ្យ​គាត់​ទៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ដើម្បី​ពិនិត្យ​ជំងឺ និង​ធ្វើការ​យក​សំណាក​ដើម្បី​តេ​ស្តិ៍​រក​មេរោគ​កូ​វី​ដ​១៩​ផង​ដែរ ។ ក្រោយ​ការ​យក​សំណាក​ហើយ​នោះ ក្រុម​គ្រូពេទ្យ​បាន​អនុញ្ញាត្តិ​ឱ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បាន​ណែនាំ​ឱ្យ​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​នៅផ្ទះ រង់ចាំ​លទ្ធផល​សំណាក​របស់​ក្រុម​គ្រូពេទ្យ​នៅ​ពេល​ក្រោយ ។

ប្រភពដដែល​បាន​ប្រាប់​បន្ត​ថា លុះ​រហូត​ដល់​វេលា​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២១ បុរស​ចំណាស់​ខាងលើ​ក៏​បាន​ស្លា​.​ប់​ទាំង​ដែល​លទ្ធផល​សំណាក​មិន​ទាន់​ចេញ ។ ខណៈ​ពេល​ស្លា​.​ប់​ភ្លាម​ៗ បងប្អូន​សាច់ញាតិ​ក៏​បាន​រៀបចំ​រោង​ធ្វើបុណ្យ​លក្ខណៈ​ទ្រង់​ទ្រាយ​​តូច តែ​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ធ្វើការ​ឃាត់​តែ​ម្តង មិន​តម្រូវ​ឱ្យ​មានការ​ប្រមូលផ្តុំ​ឡើយ ។

ប្រភពដដែល​បាន​ប្រាប់​បន្ត​ទៀត​​ថា ក្រោយ​ការ​ហាមឃាត់ សាច់ញាតិ​បុរស​រង​គ្រោះ ក៏​បាន​ធ្វើបុណ្យ​នៅ​ខាងក្នុង​ផ្ទះ ដោយ​មាន​សមាជិក​តែ​៣ ឬ​៤​នាក់​ប៉ុណ្ណោះ ។ លុះដល់​វេលា​យប់​ឡើង លទ្ធផល​សំណាក​ក៏​ចេញ​មក​ឃើញ​ថា គាត់​មាន​វិជ្ជមាន​កូ​វី​ដ​១៩ ក៏​ត្រូវ​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​ដឹក​សព​ចេញពីផ្ទះ​របស់​គាត់​តែ​ម្តង​ទៅ ។

សូម​បញ្ជាក់​ថា ក្រោយ​ការ​ដឹក​សព​ចេញ​ហើយ​នោះ គេ​ស​ង្គេ​ត​ឃើញ​ក្រុម​គ្រូពេទ្យ​បាន​ប្រើ​ម៉ាស៊ីន​បាញ់​ស​ម្លា​.​ប់​មេរោគ​ជុំវិញ​ភូមិសាស្ត្រ​នៃ​តំបន់​ខាងលើ​ផង​ដែរ ដើម្បី​កុំឱ្យ​មាន​មេរោគ​នៅ​សាយភាយ​នៅ​ទីនោះ ។

ដោយឡែក ចំពោះ​បងប្អូន​សាច់ញាតិ​ដែល​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ គឺ​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ដោយ​មាន​កម្លាំង​សាធារណៈ​ចូលរួម​យាមកាម​កន្លែង​ច​ត្តា​ឡី​ស័ក​នីមួយ​ៗ​ផង​ដែរ ។ គួរ​បញ្ជាក់​ទៀត​ថា នេះ​គឺជា​អ្នកជំងឺ​ទី​៣​ហើយ​ដែល​បាន​ស្លា​.​ប់ ដោយសារ​ជំងឺ​កូ​វី​ដ​១៩ សម្រាប់​ភូមិសាស្ត្រ​នៃ​ខណ្ឌមានជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ