​បញ្ជូន​ក្រុម​អ្នកឯកទេស​ច្នៃ​កាំភ្លើង​គ្មាន​ច្បាប់​​៤​នាក់​ទៅ​តុលាការ​ខេត្ត​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បញ្ជូន​ក្រុម​អ្នកឯកទេស​ច្នៃ​កាំភ្លើង​គ្មាន​ច្បាប់​​៤​នាក់​ទៅ​តុលាការ​ខេត្ត​

2 ខែ មុន
  • Battambang

ខេត្តបាត់ដំបង​៖ ក្រុម​អ្នកឯកទេស​កែ​ច្នៃ​កាំភ្លើង​វែង និងអ្នក​ប្រើប្រាស់ចំនួន​០៤​នាក់រួម​ទាំង​វត្ថុ​តាង​ផង ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​រសៀល​ថ្ងៃ​ទី​២៦ មីនា នេះ ​ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ ​​។…


ខេត្តបាត់ដំបង​៖ ក្រុម​អ្នកឯកទេស​កែ​ច្នៃ​កាំភ្លើង​វែង និងអ្នក​ប្រើប្រាស់ចំនួន​០៤​នាក់រួម​ទាំង​វត្ថុ​តាង​ផង ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាលបញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​រសៀល​ថ្ងៃ​ទី​២៦ មីនា នេះ ​ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ ​​។

Picture

ប្រ​ធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោកឈឿ​ង គឹ​ម​សុង ដែល​ទ​ទូល​បញ្ជា​ពី​លោកស្នងការ​ខេត្ត​ដឹកនាំ​កម្លាំង​ចុះ
​ប​ង្ក្រ​ប​ករណី​នេះបានឱ្យ​ដឹង​ថា ក្រុម​អ្នក​កែ​ច្នៃ​កាំភ្លើង និងប្រើប្រាស​ទាំង​០៤​នាក់​នោះ ត្រូវ​កម្លាំង​របស់​លោក​ធ្វើការ​ស្រាវជ្រាវ​ឃាត់​ខ្លួន​បាន​បានជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង​៥​និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី២៥ មីនា ឆ្នាំ​នៅ​ចំណុចភូមិ​អូរ​តា​ញា ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ខណ​:​ពួក​គេ​កំពុង​ជួបជុំ​គ្នា​ប​ង្អូ​ត​កាំភ្លើង​ច្នៃ​។

Picture

យោង​តាម​របាយ​ការ​ណ៍​បានឱ្យ​ដឹង​ថា ក្រុម​អ្នកឯកទេស​ក្រៅ​តម្រា​ទាំង​០៤​នា​ក់ ​ ១-ឈ្មោះ សាន រក្សា ហៅប្រុស អាយុ​២៦​ឆ្នាំ ២-​ឈ្មោះឡឹ​ង លេង អាយុ​៣០​ឆ្នាំ ៣-​ឈ្មោះ ឈឿ​ង សុ​ភ័​ក្រ អាយុ​២៦​ឆ្នាំ និង៤-​ឈ្មោះ នៅ ណា ហៅ ជ្រូក អាយុ​២៥​ឆ្នាំ​។ ជន​សង្ស័យ​ទាំង​០៤​នាក់​នេះ រស់​ជុំ​គ្នា​នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​។ ជាមួយនឹង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖ កាំភ្លើង​កែ​ច្នៃ បាញ់​គ្រាប់កង់​ចំនួន​០៥​ដើម​. ឈើ​កែ​ច្នៃ​ធ្វេ​ី​ស្វ័​យ​កាំភ្លើង​ចំនួន​០២​ដើម​. កាំបិត​កែ​ច្នៃ​ចំនួន​០១​ដើ​ម​. ពូថៅ​ចំនួន​០១. គ្រាប់​បា​ដាង​កង់​ចំនួន​០២​កំប៉ុង​. ម៉ូតូ​ចំនួន​០៣​គ្រឿង ដែល​ពួក​គេ​ជិះ​ធ្វើ​សកម្មភាព​បរបាញ់​សត្វព្រៃ​នៅ​ក្នុង​តំបន់​ការពារ​ដោយ​សហ​គម​។

Picture

បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ថា នៅ​ក្នុង​សំណុំរឿង​នេះ គឺឈ្មោះ សាន រក្សា ហៅ ប្រុស ជា​អ្នកឯកទេស​ខាង កែ​ច្នៃតម្លើង និង ជួសជុល​កាំភ្លើង​ទាំងនេះ រីឯ​ជន​០៣​នាក់​ទៀត ជា​អ្នក​ប្រើប្រាស់កាំភ្លើង យក​ទៅ​បាញ់​សត្វ​នៅ​តាម​តំបន់​ព្រៃ ដែល​ការពារ​ដោយ​សហ​គមក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ ។ ដោយសារ​តែ​ពួក​គេ​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​បែប​នេះ​ហើយ​ទើប​អ្នក​ភូមិ​ដឹង រួច​រាយ​ការ​ណ៍​ប្ដឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ចុះ​បង្ក្រាប​តែ​ម្ដង​។

Picture

ជុំវិញ​ការ​ផលិត​កាំភ្លើង​ខុសច្បាប់​នេះ អ្នកជំនាញ ឈ្មោះ សាន រក្សា ហៅ ប្រុស បាន​សារភាព​ថា កាំភ្លើង​ទាំងអស់​ដែល​សមត្ថកិច្ច​បាន​ដកហូត គឺ​ពិតជា​របស់ខ្ញុំ​មែន ដែល​ខ្ញុំ​បាន​កែ​ច្នៃ​។ ខ្ញុំ​បាន​ធ្វើ​កាំភ្លើង​នេះ ដោយ​យក​គ្រាប់​មក​ច្នៃ​ធ្វើ​ជា​គ្រាប់​សម្រាប់​បាញ់​។ ខ្ញុំ​ធ្វើ​កាំភ្លើង​នេះ​បានជា​ច្រើន​ដើម ហើយ​បាន​លក់​ចែកចាយ​បន្ត​ទៅ​ឲ្យ​អតិថិជន​នានា មាន​ទាំង​អតិថិជន​នៅ​ភ្នំពេញ​ផង​ដែរ ហើយ​ក្នុង​១​ដើម​អាច​លក់​បាន​ក្នុង​តំលៃ​ចាប់ពី​៣០​ម៉ឺន​រៀល ដល់​ជាង​៤០​ម៉ឺន​រៀល​។

Picture

បើ​តាម​ប្រភព​ពី​អ្នក​ភូមិ​បាន​និយាយ​ថា ឈ្មោះ ប្រុស​នេះ ប្រហែល​ចេះ​ច្នៃ​កាំភ្លើង​ពី​ថៃ ព្រោះ​រាងរៅ និង បញ្ចេ​ក​ទេស​ច្នៃ រួម​ទាំង​បង់​បញ្ចូល​គ្រាប់​បាញ់ ដូច​គ្នា​ទៅ​នឹង​កាំភ្លើង​ច្នៃ​របស់​ថៃ​។ សាក្សី​ដដែល​បាន​បញ្ជាក់​ថា កាំភ្លើង​ច្នៃ​របស់​ឈ្មោះ ប្រុស​នេះ ពិតមែនតែ​ប្រើ​ខ្យល់​ជម្រុញ​គ្រាប់ តែ​វា​មាន​លក្ខណ​:​ដូច​កាំភ្លើងស្វ័យប្រវត្តិ​។ ព្រោះ​មាន​កាំភ្លើង​ខ្លះ ត្រូវ​ជន​នេះ​កែ​ច្នៃ​បំពាក់​បង់ ដែល​អាច​បាញ់​ម្ដង បាន​ដល់​២០​គ្រាប់​ឯង ទើប​សប់​ខ្យល់​ម្ដង​។

Picture

ពាក់ព័ន្ធ​នឹង​គុណភាព នៃ​កាំភ្លើង​ច្នៃ​ដ៏​ទំនើប​របស់ អ្នកឯកទេស សាន រក្សា ខាងលើ​នេះ បើ​តាម​លោក ឈឿ​ង គឹ​ម​សុង ក៏​បាន​ទ​ទូល​ស្គាល់​ថា កាំភ្លើង​ច្នៃ​នេះ​ពិតជា​ល្អ និង មានគុណ​ភាព​មែន ព្រោះ​បើ​តាម​ពិនិត្យ​លក្ខណ​:​ប​ច្ចេស​ដែល​ជន​នេះ​បាន​ផលិត អាច​ប្រើ​បាញ់សម្លាប់​មនុស្ស​បាន​យ៉ាង​ងាយ គឺ​គ្រោះថ្នាក់​ខ្លាំង​ណាស់ បើ​កាំភ្លើង​នេះ​ធ្លាក់​ដល់​ដៃ​ជនល្មើស​។ ប៉ុន្តែ​យ៉ាងណា​ពេល​នេះ លោកស្នងការ​បាន​បញ្ជា​ឲ្យ​មន្ត្រី​ការិយាល័យ​របស់​លោក​កសាង​សំណុំរឿង​បញ្ជូន​ជន​ទាំង​០៤​នាក់​ខាងលើ​នេះ​ទៅ​សាលាដំបូង​ខេត្ត​ហើយ រួម​ទាំង​វត្ថ​យ​តាង​ផង​៕

Picture
Picture
Picture