ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បិទ​​គ្លីនិក​​​១កន្លែង​ម្តុំផ្សារជម្ពូវ័ន្ត​ ​ក្រោយ​​រក​​ឃើ​ញ​បុរស​ម្នាក់​វិជ្ជមាន​​កូវីដ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ ហែម ដា​រិ​ទ្ធិ រួម​ជាមួយ​មន្ត្រី​សុខាភិបាល​បាន​ចុះ​ទៅ​បិទ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​នូវ​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​«​ឡាំ ប៊ុ​ន​ថន​» បន្ទាប់​ពី​រក​ឃើញ​បុរស​ម្នាក់​វិជ្ជមាន​COVID-19 ចូល​ទៅ​សម្រាក​ព្យាបាល​ជម្ងឺ​ទីនោះ​កាលពី​៤​ថ្ងៃមុន​កន្លង​មកនេះ​។…

រាជធានី​ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣ ដឹកនាំ​ដោយ​លោក​អភិបាល​ខណ្ឌ ហែម ដា​រិ​ទ្ធិ រួម​ជាមួយ​មន្ត្រី​សុខាភិបាល​បាន​ចុះ​ទៅ​បិទ​ផ្អាក​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​នូវ​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​«​ឡាំ ប៊ុ​ន​ថន​» បន្ទាប់​ពី​រក​ឃើញ​បុរស​ម្នាក់​វិជ្ជមាន​COVID-19 ចូល​ទៅ​សម្រាក​ព្យាបាល​ជម្ងឺ​ទីនោះ​កាលពី​៤​ថ្ងៃមុន​កន្លង​មកនេះ​។

មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​«​ឡាំ ប៊ុ​ន​ថន​» មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ខាងលិច​ផ្សារ​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​និង​ត្រូវ​បាន​អាជ្ញាធរ​ចុះ​បិទ​នា​វេលា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មិ​នា ឆ្នាំ​២០២១ ។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​រក​ឃើញ​មាន​វិជ្ជមាន​COVID-19 នោះ​ឈ្មោះ ជា ប៊ុ​ន​ធឿ​ន អាយុ​៣៩​ឆ្នាំ មុខរបរ​បុគ្គលិក​រោច​ក្រ ផលិត​ក្រដាស​យីហោ​« ហ៊ី​យុន​ដាយ ភែ​ក​ឃី​ជី​ង​»​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍ សែន​ជ័យ ។​ កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១ បុរស​ខាង​លើ​មាន​អាកា​រៈ​ពុំ​ស្រួលខ្លួន​ហើយ​គាត់​ក៏​បាន​ចូល​ទៅ​កាន់​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​«​ឡាំ ប៊ុ​ន​ថន​» ដើ​ម្បី​ពិនិត្យ​សុខភាព​ខណៈនោះ​ពុំ​ទាន់​ដឹង​ថា​គាត់​មាន​ជម្ងឺ​អ្វី​នៅឡើយ​។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​ទី​២៥ ខែ​មិ​នា ឆ្នាំ​២០២១ អាកា​រៈ​ជម្ងឺ​នៅ​តែ​មិន​បាន​ធូរស្រាល ទើប​ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​​តេស្ត​លើ​ក​ទី​១​រក​ជម្ងឺ​COVID-19 ​រក​​ឃើ​​ញ​ថា ​បុរសរូបនោះ​មាន​វិជ្ជមានកូវីដ​១៩​ ក្រោយមក​ក្រុម​គ្រូពេទ្យ​បាន​ទទួលយក​បុរស​នេះ​ទៅ​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែ​-​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី​ ។​ មិនតែប៉ុណ្ណោះ​ក៏​បាន​យក​សំណាក​មនុស្ស​ចំនួន​១១​នាក់​ទៀត​ដែល​ជា​អ្នកធ្វើការ​ជាមួយ​បុរស​ខាងលើ​ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូវីដ​​នេះ​ផង​ដែរ ប៉ុន្តែ​លទ្ធផល​នូវ​ពុំ​ទាន់​ដឹង​នៅឡើយ​។

ប្រភព​ខាងលើ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បន្ទាប់​ពី​រក​ឃើញ​អ្នកមាន​វិជ្ជមាន​COVID-19 ចូល​ទៅ​ពិនិត្យ​ពិគ្រោះ​ជម្ងឺ​នៅ​ក្នុង​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព​«​ឡាំ ប៊ុ​ន​ថន​» បែប​នេះ ទើប​អាជ្ញាធរ​សម្រេច​ចុះ​ទៅ​បិទ​ជា​បណ្ដោះអាសន្ន​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​ពី​មេរោគ​កាច​សាហាវ​មួយ​នេះ ។​ ទន្ទឹម​និង​នេះ​ដែរ​អាជ្ញាធរ​ជា​ពិសេស​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​អំពាវនាវ​សុំ​ឲ្យ​អ្នក​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក​ជា ប៊ុ​ន​ធឿ​ន កន្លង​មក​សូម​អញ្ជើញ​ទៅ​ធ្វើតេស្ត​ឲ្យ​បាន​ឆាប់​ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួនឯង​ផង​និង​អ្នក​ដទៃ ព្រមទាំង​សង្គម​ទាំងមូល​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ