លោកប៊ីល ហ្គេត ប្រាប់ថា ពិភពលោកនឹងវិលត្រឡប់រកភាពប្រក្រតីវិញនៅចុងឆ្នាំ២០២២
អន្តរជាតិ ៖ លោក ប៊ីល ហ្គេត Bill Gates បានថ្លែងប្រាប់នៅក្នុងបទសម្ភាសន៍មួយដល់កាសែត Gazeta Wyborcza…
អន្តរជាតិ ៖ លោក ប៊ីល ហ្គេត Bill Gates បានថ្លែងប្រាប់នៅក្នុងបទសម្ភាសន៍មួយដល់កាសែត Gazeta Wyborcza…
អន្តរជាតិ ៖ លោក ប៊ីល ហ្គេត Bill Gates បានថ្លែងប្រាប់នៅក្នុងបទសម្ភាសន៍មួយដល់កាសែត Gazeta Wyborcza និងទូរទស្សន៍ TVN24 ថា ពិភពលោកនឹងវិលត្រឡប់មករកសភាពធម្មតាវិញ នៅចុងឆ្នាំ២០២២ ដោយសារវ៉ាក់សាំងកូវីដ-១៩ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៥ មីនា ២០២១នេះ ។
សហស្ថាបនិកក្រុមហ៊ុន Microsoft បាននិយាយអំពីរោគរាតត្បាតកូវីដ-១៩នេះថា “នេះគឺជាសោកនាដកម្មមួយដែលមិនគួរឲ្យជឿ” ។ លោកបន្ថែមថា ដំណឹងល្អ តែមួយគត់ គឺការទទួលថ្នាំបង្ការ (វ៉ាក់សាំងការពារជំងឺកូវីដ-១៩) ។
លោក ប៊ីល ហ្គេត អះអាងថា “នៅចុងឆ្នាំ២០២២ យើងគួរតែត្រលប់ទៅរកសភាពធម្មតាវិញទាំងស្រុងហើយ” ។
មហាសេដ្ឋី ប៊ីល ហ្គេត ដែលលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន Microsoft Corp ក្នុងឆ្នាំ២០១៤ បានលះបង់ថវិកាយ៉ាងតិច ១,៧៥ពាន់លានដុល្លារ តាមរយៈមូលនិធិ Melinda Gates ចំពោះការឆ្លើយតបជាសកលនូវជំងឺរាតត្បាតកូវីដ-១៩ នេះរួមបញ្ចូលទាំងការគាំទ្រ សម្រាប់អ្នកផលិតវ៉ាក់សាំង រោគវិនិច្ឆ័យ និងការព្យាបាល ដែលមានសក្តានុពលមួយចំនួន ។
យន្តការ COVAX គឺជាកម្មវីធីដឹកនាំដោយ Gavi CEPI និងអង្គការសុខភាពពិភពលោក (WHO) សហការជាមួយយូនីសេហ្វ មានគោលបំណងធានានូវវ៉ាក់សាំងចំនួន ២ពាន់លានដូស សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប នៅចុងឆ្នាំ២០២១ ។ កម្ពុជាស្ថិតនៅក្នុងចំណោម ដែលទទួលបានវ៉ាក់សាំងពីយន្តការ COVAX ៕
ចែករំលែកព័តមាននេះ