ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹមថា នឹង​មាន​ម្ចាស់ផ្ទះ​ជួល​ផ្សេង​ទៀត មិន​យក​ថ្លៃ​ឈ្នួល​បន្ទប់ ក្នុង​គ្រាដ៏​លំបាក​នេះ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ មីនា ២០២១​នេះ​ថា «​នេះ​ពិតជា​សកម្មភាព​ជួយ​ដល់​សង្គម​ជាតិ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នៅ​ល្ងាច​ថ្ងៃ​ទី​២៥ មីនា ២០២១​នេះ​ថា «​នេះ​ពិតជា​សកម្មភាព​ជួយ​ដល់​សង្គម​ជាតិ ពិសេស​ជួយ​ដល់​កម្មករ​កម្មការិនី ដែល​កំពុង​ប្រឈម​ជាមួយ​ការ​លំបាក​បង្ក​ឡើង​ដោយ​កូ​វី​ដ​១៩ ។ សង្ឃឹមថា នឹង​មាន​ម្ចាស់ផ្ទះ​ឈ្នួល​ផ្សេង​ទៀត ចូលរួម​ជួយ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​»​។

សម្តេច​តេ​ជោ ហ៊ុន សែន សរសេរ​សារ​បែប​នេះ បន្ទាប់​ពី​មាន​ម្ចាស់​បន្ទប់​ជួល​ចំនួន​៤៦​បន្ទប់ រស់នៅ​ភូមិ​ទទឹង ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ បាន​ប្រកាស​ថា «​ខ្ញុំបាទ ហេង វាសនា និង​ភរិយា ដែល​រស់នៅ​ក្នុងភូមិ​ទទឹង ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ សូម​ប្រកាស​ថា បើ​ខេត្តពោធិ៍សាត់​យើង​ទៅ​មុខ​ទៀត មាន​បញ្ហា​កូ​វី​ដ​អី​កើតឡើង ខ្ញុំ​នឹង​មិន​យក​ថ្លៃ​ឈ្នួល​ជួល​បន្ទប់​ទាំង​៤៦​បន្ទប់ រហូត​ខេត្ត​យើង​ដំណើរការ​ជា​ធម្មតា​ឡើង​វិញ​។ ការ​ចូលរួម​នេះ​ជា​ការ​ជួយ​សំរាល​ដល់ បងប្អូន​យើង​ដែល​កំពុង​ស្នាក់​នៅ និង​ជួយ​សំរាល​ដល់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​ពុក Hun Sen នឹង​លោក​អភិបាល ខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន ជាទី​គោរព​នឹង​ស្រ​ទ្បា​ញ់​ផង​ដែរ​។ សូម​ឲ្យ​ប្រទេស​កម្ពុជា​ឆ្លង​ផុត​នៅ​គ្រោះកាច​មួយ​នេះ​ទាំងអស់​គ្នា​ផង​ចុះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ