ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តក្រចេះ​សម្រេចបិទ​គ្លីនិក​ បន្ទាប់​ពី​រក​ឃើញ​​មនុស្ស៦៤​នាក់​មាន​ជាប់​​ពាក់​​ព័ន្ធ​​អ្នក​ជំងឺ​កូវីដ​១៩

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ អាជ្ញាធរ​ខេត្តក្រចេះ​បាន​សម្រេច​ចុះ​ទៅ​បិទ​ដំណើរការ​បណ្ដោះអាសន្ន​នូវ​មន្ទីរ​សម្រាក​ព្យាបាល ​និង​សម្ភព​«ព្រាប​ស» ដែលមាន​ទី​ទាំង​នៅ​កណ្តាល​ក្រុង​ក្រចេះ ក្រោយ​ពី​ស្រាវជ្រាវដឹង​ថា មាន​មន្ដ្រី​នគរបាល​ម្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំដែល​កើត​ជំងឺ​កូ​វី​ដ​-១៩​ ធ្លាប់​បាន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​គ្លីនិក​ឯកជន​មួយ​នេះ ​ក្នុងអំឡុងពេល​ដែល​រូបគេ​កំពុង​ផ្ទុកមេរោគ​ ។…

ខេត្តក្រចេះ ​៖ អាជ្ញាធរ​ខេត្តក្រចេះ​បាន​សម្រេច​ចុះ​ទៅ​បិទ​ដំណើរការ​បណ្ដោះអាសន្ន​នូវ​មន្ទីរ​សម្រាក​ព្យាបាល ​និង​សម្ភព​«ព្រាប​ស» ដែលមាន​ទី​ទាំង​នៅ​កណ្តាល​ក្រុង​ក្រចេះ ក្រោយ​ពី​ស្រាវជ្រាវដឹង​ថា មាន​មន្ដ្រី​នគរបាល​ម្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំដែល​កើត​ជំងឺ​កូ​វី​ដ​-១៩​ ធ្លាប់​បាន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​គ្លីនិក​ឯកជន​មួយ​នេះ ​ក្នុងអំឡុងពេល​ដែល​រូបគេ​កំពុង​ផ្ទុកមេរោគ​ ។

គួរបញ្ជាក់ថា ​កាលពី​​យប់​ថ្ងៃ​ទី​២៤ ​ មីនា អាជ្ញាធរ​ខេត្តក្រចេះ​បាន​សម្រេច​ចុះ​បិទ​ទីតាំង​គ្លីនិក​ឯកជន​មួយ​នេះ​ជា​បណ្តោះអាសន្ន​។ ជាមួយ​គ្នា​នេះ ក៏​មាន​មនុស្ស​ចំនួន៣៦​នាក់ ​ (ស្រី​២៣​នាក់) ក្នុង​នោះ បុគ្គលិក​ពេទ្យ​១១​នាក់ ស្រី​៤​នាក់​អ្នកជំងឺ១០​នាក់ ស្រី​៩​នាក់ អ្នក​ថែទាំ​អ្នកជំងឺ១៥​នាក់ (ស្រី​១០​នាក់) សុទ្ធ​សឹង​ជា​អ្នក​ពាក់​ព័​ន្ធ​​ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល ត្រូវ​បាន​អាជ្ញាធរ​កំណត់​ឲ្យ​ពួក​គេ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មន្ទីរពេទ្យ​ឯក​មួយ​នេះ និង​ក៏​ត្រូវ​បាន​ន​ក្រុម​គ្រូពេទ្យ​នាំ​យក​សំណាក​ពួក​គេ​ទៅ​ត្រួតពិនិត្យ​ផង​ដែរ​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា នេះ​។

សូម​ជម្រាប​ថា លោក​វរសេនីយ៍ទោ វ៉ា​ន់ ណា​ក្រូ មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​សុខាភិបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ​កាល​ពិ​ល្ងាច​ថ្ងៃ​ទី​២៤ មីនា ។ ហើយ​កាលពី​ថ្ងៃ​ទី​២២ ខែមីនា មន្ត្រី​នគរបាល​រូប​នេះ​បាន​មក​លេង​ប្រ​ព​ន្ធ​នៅ​ស្រុក​កំ​ណើ​រ​នៅ​ឯ​ខេត្តក្រចេះ ហើយ​បាន​កើត​អ​ការ​មិន​ស្រួលខ្លួន​ក៏​បាន​ចូល​ទៅ​ដេក​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ព្រាប​ស ខាងលើ​មាន​រយៈ​ពេល​មួយ​យប់​។

ទន្ទឹម​និង​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​ ចំពោះ​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូន​វី​ដ​១៩នេះ​ផង​ដែរ សាលាខេត្ត​ក្រចេះ​នៅ​ថ្ងៃ​ទី​២៥ ខែ​មិ​នា នេះ ​បាន​ចេញ​សេចក្តី​អំពាវនាវ​ជា​បន្ទាន់​មួយ​ទៅ​កាន់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តក្រចេះ ដែល​បាន​ជួប​ផ្ទាល់ ​ឬ​ប្រយោល​ជាមួយ​លោក​វរសេនីយ៍ឯក វ៉ា​ន់ ណា​ក្រូ ក៏​ដូច​ជា​អ្នក​បាន​ចូល​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ចាប់ពី​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១ ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក និង​តាមដាន​សុខភាព​របស់​ខ្លួន​។

ក្នុង​ករណី​លេច​ចេញ​រោគ​សញ្ញា​ក្តៅ ក្អក កណ្តាស់ ឈឺ​.ក ហៀរ​សំបោរ ហត់ ឬ​ពិបាក​ដកដង្ហើម ប្រញាប់​មក​យក​សំណាក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​រក​មេរោគ​កូ​វី​ដ​១៩​ ព្រោះថា លោក វ៉ា​ន់ ណា​ក្រូ ដែល​មាន​ផ្ទុក​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ ក្រៅពី​បាន​បាន​ចូល​ពិនិត្យ​ជំងឺ​នៅ​មន្ទីរ​សម្រាក​ព្យា បាល និង​សម្ភព​ព្រាប​ស ខណៈ​ដែល​ភរិយា​របស់​លោក​បាន​ចូល​ក្នុង​ផ្សារ​ក្រចេះ​ផង
​ដែរ​។ ដោយ៖ ប៊ុ​ន លី​ន​ណា​​

អត្ថបទសរសេរ ដោយ