ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ល្បែង​ឃាត់បាន​ទាំងមេ​និងអ្នក​ចាក់

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ បង្ក្រាប​ល្បែង​ឆ្នោត​យួននិង​ល្បែង​បៀរ​ខុសច្បាប់​ដោយ​ឃាត់ខ្លួន​មនុស្ស​មានប្រុស​មាន​ស្រី​​បា​ន​ចំនួន​៥​នាក់ នៅ​ស្រុក​ជ័យ​សែន ។ ក្រុម​អ្នកញៀន​៣​នាក់ជាអ្នកលេង​ ឈ្មោះ វ៉ា​ន់ ធា​រី ភេទ​ប្រុស…

ខេត្តព្រះវិហារ ៖ បង្ក្រាប​ល្បែង​ឆ្នោត​យួននិង​ល្បែង​បៀរ​ខុសច្បាប់​ដោយ​ឃាត់ខ្លួន​មនុស្ស​មានប្រុស​មាន​ស្រី​​បា​ន​ចំនួន​៥​នាក់ នៅ​ស្រុក​ជ័យ​សែន ។ ក្រុម​អ្នកញៀន​៣​នាក់ជាអ្នកលេង​ ឈ្មោះ វ៉ា​ន់ ធា​រី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​២​ឈ្មោះ​ឡាយ ឌិ​ប ភេទ​ស្រី អាយុ​២៨​ឆ្នាំ និង​ទី​៣-​ឈ្មោះ ម៉​ម ឡៃ​ហ័​ង ភេទ​ស្រី អាយុ​៣០​ឆ្នាំ ។ និង២នាក់ទៀត ម្នាក់បុរស​ជា​មេ​ឆ្នោត​យួន​ដុះ​ស្លែ​ ឈ្មោះ សួន ស៊ី​ណាត អាយុ​៤០​ឆ្នាំ រួម​ជាមួយ​ស្ត្រី​ជា​អ្នក​កត់​ឆ្នោត​ម្នាក់ ​ឈ្មោះ កាន ឡៃ​ស៊ូ អាយុ​៣៣​ឆ្នាំ ជនសង្ស័យ​ប្រស​ស្រី ទាំង​៥​នាក់​ខាង​លើ រស់នៅ​រស់​ភូមិ​ស្អាង ឃុំ​ស្អាង ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ត្រូវ​បាន​សាលាដំបូង ខេត្តព្រះវិហារ ឃុំខ្លួន​បណ្តោះ​អាសន្ន នៅ​​ព​ន្ធ​នា​គារ​ខេត្តព្រះវិហារ ។

​​បើ​តាម​ការ​បញ្ជាក់​ពី​លោក វុ​ធ សា​វី ព្រះរាជអាជ្ញា​រងតំណាង​អយ្យការ អម​សាលាដំបូង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹង​ថា ប្រតិ​បត្តិ​ការ​ចុះ​បង្ក្រាប​ទីតាំង​លួចលាក់​ល្បែង​ឆ្នោត​យួន​ខុសច្បាប់ និង​កន្លែង​វង់ល្បែង​បៀរ ខ្លា​ឃ្លោក នៅ​ទីរួមស្រុក​ជ័យ​សែន បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២២ ​មីនា ឆ្នាំ​២០២១ ​កន្លង​ទៅ ដោយ​សមត្ថកិច្ច​រឹបអូស​បាន វត្ថុ​តាងជា​ច្រើន និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៥​នាក់​ផង​ដែរ ។ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៣ ​មីនា ឆ្នាំ​២០២១ នេះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ ក៏​បាន​បញ្ជូន​សំណុំរឿង​ជនសង្ស័យ​ទាំង​៥​នាក់​​មក​សាលាដំបូង​ខេត្តព្រះវិហារ ។

លោក​បន្ត​ថា ក្នុង​ដំណាក់កាល​សាកសួរ​របស់​តំណាង​អយ្យការ និង​ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ​រួច​មក តំណាង​អយ្យការ បាន​សម្រេច​ចោទប្រកាន់​ជនសង្ស័យ​ទាំងនោះ ពី​បទ​ប្រព្រឹត្ត​ល្បែងស៊ីសង​ខុសច្បាប់ និង​ជេរ​ប្រមាថ​អ្នករាជការ​សាធារណៈ និង​ធ្វើ​ដីការ​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​ទៅ​ថៅ​ក្រម​ស៊ើប ដើម្បី​មាន​ចំណាត់ការ​បន្ត ។

លោក​បន្ត​ថា ក្រោយ​ពេល​បញ្ចប់​ការ​ស៊ើបសួរ ចៅក្រម​ក៏​បាន​សម្រេច​ឃុំខ្លួន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៥​នាក់​ខាងលើ នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ ជា​បណ្តោះ​អាសន្ន នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ ដើម្បី​រង​ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ