ហាងកាហ្វេមួយកន្លែងអាចទាក់ទាញភ្ញៀវបានយ៉ាងច្រើនក្នុងមួយថ្ងៃៗ ដោយគ្រាន់តែធ្វើរឿងមួយនេះ !
ទីក្រុងហូជីមិញ ៖ យោងតាមសារព័ត៌មាន VNS បានឱ្យដឹងថា ផ្ទះហាងកាហ្វេមួយកន្លែង ដែលមានទីតាំងស្ថិតនៅផ្លូវ លីឈីញថាំង ក្នុងសង្កាត់លេខ ៣…
ទីក្រុងហូជីមិញ ៖ យោងតាមសារព័ត៌មាន VNS បានឱ្យដឹងថា ផ្ទះហាងកាហ្វេមួយកន្លែង ដែលមានទីតាំងស្ថិតនៅផ្លូវ លីឈីញថាំង ក្នុងសង្កាត់លេខ ៣…
ទីក្រុងហូជីមិញ ៖ យោងតាមសារព័ត៌មាន VNS បានឱ្យដឹងថា ផ្ទះហាងកាហ្វេមួយកន្លែង ដែលមានទីតាំងស្ថិតនៅផ្លូវ លីឈីញថាំង ក្នុងសង្កាត់លេខ ៣ ទីក្រុងហូជីមិញ បានតាំង និងផ្ទុកវត្ថុបុរាណជាច្រើនរាប់រយ ដែលមើលទៅហាក់ដូចជាយើងកំពុងអង្គុយនៅក្នុងហាងនាសម័យទស្សវត្សរ៍ ៦០ អុីចឹងដែរ ហើយអ្វីគួរឱ្យចាប់អារម្មណ៍ និងបានទាក់ទាញចិត្តអ្នកទេសចរនោះគឺ ស្នាដៃនៃវត្ថុបុរាណទាំងនោះសុទ្ធសឹងតែជាវត្ថុដែលមនុស្សកម្ម៉ង់ឱ្យធ្វើ ។
ម្ចាស់ហាងកាហ្វេ Xưa (Old) លោក Nguyễn Quốc Dũng បាននិយាយថា គាត់គឺមានចិត្តដូចជាឪពុករបស់គាត់ដែរ ដែលចូលចិត្តរបស់បុរាណ ហើយព្យាយាមរក្សាវត្ថុបុរាណទាំងនោះ ជាពិសេសនោះវត្ថុបុរាណនៅតែដំណើរការបាន ។ លោកបន្តថា ចំណងចំណូលចិត្តរបស់ឪពុកលោកនោះ គឺ ម៉ាស៊ីនដេរខ្នាតតូច ដែលផលិតនៅចន្លោះឆ្នាំ ១៩៤០ និង ១៩៦០ ។ វានៅតែមានសមត្ថភាពក្នុងការដេរ ដើម្បីបន្ថែមអ្វីមួយទៅលើក្រណាត់តូចៗ ។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ ហាងកាហ្វេមួយនេះក៏មានការបង្ហាញ ចង្កៀងបុរាណ នាឡិកាបុរាណ និងឧបករណ៍បុរាណដែលជាឧបករណ៍អាចចាក់សំឡេង ឬតន្ត្រីផងដែរ គឺដើម្បីគាប់ចិត្តអ្នកគាំទ្រដែលចូលចិត្តហាងរបស់ខ្លួន ។ ហើយឧបករណ៍ទាំងអស់ ដំណើរការលើចរន្តភ្លើងត្រឹមតែ 110 វ៉ុល ប៉ុណ្ណោះ ។
រីឯវត្ថុដែលពិសេសនៅក្នុងហាងនោះគឺ ប្រព័ន្ធស្តេរ៉េអូ រួមទាំងឧបករណ៍ចាក់ដោយដៃ ដែលបានផលិតក្នុងទសវត្សឆ្នាំ ១៩៣០ និងឧបករណ៍ថតខ្សែអាត់សំឡេង អូឌីយ៉ូ AKA បានផលិតឆ្នាំ ១៩៥០ ផងដែរ ។ សូមជម្រាបជូនថា ហាងកាហ្វេមួយនេះ អាចបម្រើអតិថិជនពី ៨០ ទៅ ១០០ នាក់ក្នុងមួយថ្ងៃៗ បូករួមជាមួយនឹងសេវាកម្មមុខម្ហូប កាហ្វេ តែ ផ្លែឈើ និងទឹកក្រឡុកផ្លែឈើស្រស់ ទាំងអស់ដែលមានតម្លៃចាប់ពី ៣០,០០០ ទៅ ៦០,០០០ ដុង (១,៣-២.៦ ដុល្លារអាមេរិក) ។ ម៉ោងបើកគឺចាប់ពីម៉ោង ៦ និង ៣០ នាទី ព្រឹកដល់ ៦ ល្ងាចរាល់ថ្ងៃ ៕
ចែករំលែកព័តមាននេះ