ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិក្ខា​ពេទ្យ​១០​មុខ​តម្លៃ​ជិត​៣​ម៉ឺន​ដុល្លារ ប្រគល់​ជូន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្រៀម​សម្រាប់​ទ័ព​អាវ​.​ស

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយ​មើលឃើញ​ពី​ភាព​ខ្វះខាត និង​តម្រូវការ​ជា​ចាំបាច់​នូវ​សម្ភារ​:​ប្រើប្រាស់​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន សម្រាប់​យក​ទៅ​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល ជា​ពិសេស​ត្រៀម​សម្រាប់​ទប់ស្កាត់ និង​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទើប​កាលពី​ថ្ងៃ​ទី​២២ ខែមីនា…

ខេត្ត​ប៉ៃលិន ៖ ដោយ​មើលឃើញ​ពី​ភាព​ខ្វះខាត និង​តម្រូវការ​ជា​ចាំបាច់​នូវ​សម្ភារ​:​ប្រើប្រាស់​ក្នុង​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន សម្រាប់​យក​ទៅ​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល ជា​ពិសេស​ត្រៀម​សម្រាប់​ទប់ស្កាត់ និង​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទើប​កាលពី​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​នាំ​យក​នូវ​អំណោយ​ជា​បរិក្ខារ​ពេទ្យ​ចំនួន​១០​មុខ បើ​គិត​ជា​ថវិកា​ជិត​៣​ម៉ឺន​ដុល្លារ ផ្តល់​ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​តែ​ម្តង ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក គឹ​ម សំណាង ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន បាន​រៀប រាប់​ឱ្យ​ដឹង​ថា ៖ ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម ដោយ​ខ្វះខាត​នូវ​ឧបករណ៍​ពេទ្យ សម្រាប់​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ ជា​ពិសេស​ត្រៀម​សម្រាប់​ការពារ និង​ទប់ស្កាត់​ការ​រីក​រាល ដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទើប​សប្បុរសជន​បាន​ទិញ​នូវ​សម្ភារ​:​បរិក្ខារ​ពេទ្យ​មួយ​ចំនួន​ធំ រហូត​ដល់​១០​មុខ ដែល​មាន​តម្លៃ​ជិត​៣០០០០​ដុល្លារ​។

ហើយ​ក៏​ត្រូវ​បាន​លោក​ជំទាវ បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ប្រគល់​ជូន​ខាង​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ដើម្បី​ជា​មធ្យោបាយរ​បស់ទ័ព​អាវ​.​ស ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ ១៩ ដ៏​កាច​សាហាវ ដែល​កំពុង​តែ​រាតត្បាត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

លោក​បន្ត​ទៀត​ថា ឧបករណ៍​ពេទ្យ​ទាំង​អស់នេះ ពិតជា​ផ្តល់​នូវ​ប្រយោជន៍​ដ៏​ច្រើន​សម្រាប់​គ្រូពេទ្យ​ជួរ​មុខ ដែល​កំពុង​តែ​ឈរជើង​នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ដែល​កំពុង​សម្រាក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តាម​មណ្ឌល​នានា​ក្នុង​ខេត្ត និង​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​នា​ពេល​ក្រោយ​ទៀត​ផង​ដែរ ។

លោក​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ សម្រាប់​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​សប្បុរស ជន ដែល​ហ៊ាន​លះបង់​នូវ​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ប្រយោជន៍​រួម ហើយ​ក៏​អរគុណ​ដល់​លោក​ជំទាវ​អភិបាលខេត្ត ដែល​តែងតែ​យកចិត្តទុកដាក់ ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ជា​ពិសេស​ដល់​ទ័ព​អាវ​.​ស ដែល​ជា​គ្រូពេទ្យ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ។

លោក​បញ្ជាក់​ទៀត​ថា ៖ សម្ភារៈ​បរិក្ខារ​ពេទ្យ​ទាំងអស់​ខាងលើ​មាន​ដូច​ជា ៖ ម៉ាស៊ីន​ឆក់​បេះដូង​១, ម៉ាស៊ីន​បូម​ស្លេស្ម​, ម៉ាស់​១​កេស​, ស្រោមដៃ​១២​ប្រអប់​, អាល់កុល​២៥០​ប៊ីដុង​, ហាត​ឌី​ស 4TB, ភួយ​១​កេស​, ជែ​ល និង​សម្ភារ​:​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ