រាជរាជធានីភ្នំពេញ ៖ រថយន្តប្រភេទមីនីមួយគ្រឿងបានបើកបោះពួយក្នុងល្បឿនលឿនក៏ជ្រុលទៅបុកក្បាលរបាំងថ្មខណ្ឌចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់អស់មួយកង់ ហើយរថយន្តរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរ ដោយក្រពឹតជាប់ក្បាលរបាំងថ្ម។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
រថយន្តមួយគ្រឿងខាងលើ ម៉ាក Morning ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ២AX-៩២៥៧ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណឡើយ រត់គេចខ្លួនបាត់ ។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងខាងលើបើកបរក្នុងទិសដៅពីត្បូងទៅជើងលើកំណាត់ផ្លូវជាតិលេខ៥ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ មិនដឹងមានមូលហេតុអ្វីនោះទេ ស្រាប់តែរថយន្តបានរេចង្កូតមកឆ្វេងដៃជ្រុលបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតបាក់អស់១កង់ ហើយរថយន្តបានរងការខូចខាតធ្ងន់ខ្ទេចផ្នែកខាមុខ ។ បន្ទាប់ពីបង្កហេតុ អ្នកបើកបរបានគេចបាត់។
រថយន្តមួយគ្រឿងខាងលើត្រូវបាននគរបាលចរាចរណ៍ចុះទៅស្ទូចបញ្ជូនទៅកាន់ការិយាល័យ ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ៕





ចែករំលែកព័តមាននេះ