ខេត្តបន្ទាយមានជ័យ ៖ បុរសជនជាតិថៃម្នាក់មកលេងកាស៊ីណូប៉ោយប៉ែត ស្រាប់តែមានអាការៈមិនស្រួលខ្លួន លុះមិត្តភក្តិបញ្ជូនទៅជិតដល់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ក៏បានបាត់បង់ជីវិតនៅវេលាម៉ោង៥និង១១នាទីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។
មន្ត្រីអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា បុរសរងគ្រោះខាងលើឈ្មោះ SUVICH AIERMSKUL ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនជាតិថៃ រស់នៅស្រុកចាន់បូរី ខេត្តចាន់បូរី ប្រទេសថៃ ។
មន្ត្រីនគរបាលបានបញ្ជាក់ថា នៅពេលកើតហេតុ ជនរងគ្រោះបានមកលេងកាស៊ីណូចល័តក្នុងក្រុងប៉ោយប៉ែតរហូតដល់ម៉ោង៥ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ហើយក៏មានអារៈមិនស្រួលខ្លួន ដោយសារមានជម្ងឺលើសឈាម ត្រូវមិត្តភក្តិជាជនជាតិថៃដូចគ្នាបានជូនទៅគ្លីនិកឯកជនមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ហើយគ្រូពេទ្យពិនិត្យឃើញអាការៈសម្ពាធឈាមខ្លាំងខ្លាំង ទើបមិនហ៊ានទទួលព្យាបាល ក៏បានអោយមិត្តភក្តិដឹកជនរងគ្រោះទៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត ខណៈធ្វើដំណើរជិតដល់ទៅហើយ ស្រាប់តែជនរងគ្រោះបានបាត់បង់ជីវិត ។
តាមប្រភពពីឈ្មោះ ឆាគ្រី ឈិនថាវង់ ភេទប្រុស អាយុ៤៣ឆ្នាំ ជាជនជាតិថៃ ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះមានជំងឺលើសឈាម ហើយចូលលេងកាស៊ីណូរហូតទាល់ភ្លឺក៍មានអាការៈមិនស្រួល លុះជូនទៅជិតដល់មន្ទីរពេទ្យ ស្រាប់តែជនរងគ្រោះបានដាច់ខ្យល់បាត់បង់ជីវិតតែម្តង ។
ក្រោយពេលពេលកើតហេតុ ក្រុមគ្រូពេទ្យជំនាញបានមកពិនិត្យឃើញថា បុរសរងគ្រោះបាត់បង់ជីវិតដោយសារជំងឺលើសឈាម នៅពេលអត់ងងុយ និងលេងល្បែងរហូតទាល់ភ្លឺ លុះសម្ពាធឈាមឡើងខ្លាំង បណ្តាលឱ្យបាត់បង់ជីវិតតែម្តង ។ បន្ទាប់ពីពិនិត្យរួចហើយ ក៏បានយកស.ពជនរងគ្រោះរក្សាទុកនៅមន្ទីពេទ្យ រង់ចាំគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
![Picture]()
ចែករំលែកព័តមាននេះ