ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនពលករ ចេញពីមជ្ឈមណ្ឌលចត្តាឡីស័ក ខេត្តកោះកុង ទៅធ្វើចត្តាឡីស័ក បន្តនៅ ខេត្តព្រៃវែង ២២នាក់ និងខេត្តតាកែវ ១០នាក់

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ​ អាជ្ញាធរខេត្តកោះកុង និងមន្ទីរសុខាភិបាល ខេត្តកោះកុង បានរៀបចំបញ្ជូនពលករ ដែលកំពុងធ្វើចត្តាឡីស័ក…

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះ​ អាជ្ញាធរខេត្តកោះកុង និងមន្ទីរសុខាភិបាល ខេត្តកោះកុង បានរៀបចំបញ្ជូនពលករ ដែលកំពុងធ្វើចត្តាឡីស័ក នៅក្នុងមជ្ឈមណ្ឌលចត្តាឡីស័ក ខេត្តកោះកុង ចំនួន ៣២នាក់ ក្នុងចំណោមពលករ ៦៩នាក់ អោយ​ទៅធ្វើចត្តាឡីស័ក បន្តនៅឯស្រុកកំណើត។

មន្ត្រីទទួលបន្ទុកមជ្ឈមណ្ឌលចត្តាឡីស័កខេត្ត បានបញ្ជាក់ថា ការបញ្ជូនពលករ អោយទៅបន្តចត្តាឡីស័ក នៅឯស្រុកកំណើតបែបនេះ គឺធ្វើឡើង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

ពលករទាំង ៣២នាក់នេះ គឺបានយកសំណាកលើកទី១ រួចហើយ ក្នុងនោះ ត្រូវបញ្ជូនទៅខេត្តព្រៃវែង ចំនួន ២២នាក់ និងខេត្តតាកែវ ១០នាក់​៕ ដោយ៖ គឹមហេង​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ