ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ទស្សនកិច្ច​កន្លែង​ធ្វើ​សមាជ​បក្ស​កុ​ម្មុ​យ​នី​ស​ចិន​លើក​ដំបូង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រះបាទ​សម្តេចព្រះ​ន​រោ​ត្តប​មរ​នាថ សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ទស្សនកិច្ច​កន្លែង​ធ្វើ​សមាជ​របស់​គណបក្ស​កុ​ម្មុ​យ​នី​ស​ចិន​លើក​ដំបូង ។ យោង​តាម​បណ្តាញ​សង្គម​ឈ្មោះ​ថា Duyal Ducabodeg បាន​ចេញផ្សាយ…

រាជធានី​ភ្នំពេញ ៖ ព្រះបាទ​សម្តេចព្រះ​ន​រោ​ត្តប​មរ​នាថ សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ទស្សនកិច្ច​កន្លែង​ធ្វើ​សមាជ​របស់​គណបក្ស​កុ​ម្មុ​យ​នី​ស​ចិន​លើក​ដំបូង ។

យោង​តាម​បណ្តាញ​សង្គម​ឈ្មោះ​ថា Duyal Ducabodeg បាន​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹង​ថា «​គោលបំណង​សំខាន់​នៃ​ដំណើរ​ទស្សនកិច្ច​របស់ខ្ញុំ​លើក​នេះ គឺ​ទស្សនា​ទីកន្លែង​សមាជ​លើក​ទី​១ នៃ​បក្សកុម្មុយនិស្ត​ចិន​» ។

ប្រភព​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការ​:​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​សព្វព្រះរាជហឫទ័យ​ស្តេច​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ទៅ​កាន់​ទីកន្លែង​កំណើត​នៃ​បក្សកុម្មុយនិស្ត​ចិន ពោល គឺជា​ទីតាំង​ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដោយ​សម្ងាត់​នូវ​សមាជ​បក្ស​លើក​ទី​១ នា​យប់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​១៩២១ ដែល​សមាជជាតិ​លើក​ដំបូង​របស់​បក្សកុម្មុយនិស្ត​ចិន​បាន​បើក​នៅ​ទី​នេះ​មាន​តំណាង​សរុប ១៣ នាក់​មក​ពី​អង្គការ​បក្សកុម្មុយនិស្ត ៧ បាន​ចូលរួម​កិច្ចប្រជុំ​របស់​ពួក​គេ តំណាង​ឱ្យ​សមាជិក​គណបក្ស​ជាង​៥០ នាក់​នៅ​ទូ​ទាំង​ប្រទេស ។

ព្រះករុណា ព្រះមហាក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​មាន​ព្រះរាជ​ឱង្ការ​នា​សវនាការ​ជាមួយ ឯកឧត្តម Li Qiang លេខាធិការ​នៃ​គណៈកម្មាធិការ​គណបក្ស​ក្រុង​សៀង​ហៃ និង​ឯកឧត្តម Gao Zheng អភិបាលក្រុង​សៀង​ហៃ នា​វេលា​រសៀល​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ ថា «​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ និង​ក​ត្តិ​យស​ដ៏​ខ្ពង់ខ្ពស់​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​សៀង​ហៃ​នា​ឱកាស​នេះ ហើយ​គោលបំណង​ដ៏​សំខាន់​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់ខ្ញុំ គឺ​ទស្សនា​ទីតាំង​សមាជ​លើក​ទី​១ នៃ​បក្សកុម្មុយនិស្ត​ចិន​»​។

បន្ទាប់​ពី​បាន​បំពេញ​ព្រះរាជ​ទស្សនកិច្ច និង​ទ្រង់​ព្រះ​សណ្តាប់​អំពី​ប្រវត្តិសាស្ត្រ​លម្អិត នៃ​ទីតាំង​សមាជ​លើក​ទី​១​រួច​មក ព្រះ​អង្គ សព្វព្រះរាជហឫទ័យ​មាន​ព្រះរាជ​បន្ទូល​ថ្លែង​នា​ឱកាស​នោះ​ថា «​ទី​នេះ​គឺជា​ទីកន្លែង​ដែល​មាន​សារៈសំខាន់​ខាង​នយោបាយ និង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ ។ ទីតាំង​នៃ​សមាជជាតិ​លើក​ទី​១ របស់​បក្សកុម្មុយនិស្ត​ចិន បាន​ឲ្យ​យើង​មើលឃើញ​ពី​ប្រវត្តិសាស្ត្រ​របស់​បក្សកុម្មុយនិស្ត​ចិន ដែល​បាន​ឆ្លងកាត់​ការ​លំបាក​យ៉ាងច្រើន​ក្នុង​ការ​កសាង​ប្រទេស និង​បម្រើប្រជាជន ។

គួរ​បញ្ច​ក់​ផង​ដែរ​ថា ព្រះករុណា ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហ​នុ ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​ធ្លាប់​បាន​បំពេញ​ព្រះរាជ​ទស្សនកិច្ច​ទៅ​កាន់​ទីតាំង​ដ៏​មាន​សារៈសំខាន់​ខាងលើ​នេះ​ចំនួន​២​លើក គឺ​នៅ​ក្នុង​ឆ្នាំ​១៩៦៣ និង​ឆ្នាំ​១៩៧២ ។

សូម​ជម្រាប​ថា ការ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​កម្ពុជា ខណៈ​ពេល​ព្រះ​អង្គ និង​ព្រះ​មាតា​ជាតិខ្មែរ​(​សម្តេច​យាយ​) បាន​យាង​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ព្យាបាល​ព្រះរាជ​សុខភាព​កាលពី​ពេល​កន្លង​មក​តាម​ការ​កំណត់​របស់​ក្រុម​គ្រូពេទ្យ​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ