ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នឹង​ផ្ដល់​យ៉ាង​ឆាប់រហ័ស​នូវ​វ៉ាក់សាំង​ដល់​កង​ទាហាន​មួក​ខៀវ​ អ​.​ស​.​ប

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ លោក​ ZHAO LIJIAN ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្លែង​កាលពី​ថៃ្ង​ទី​១៦ ខែ​​មីនា ឆ្នាំ ២០២១​ថា ចិន​ជួយ​ទ្រទ្រង់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩…

ប្រទេស​ចិន ៖ លោក​ ZHAO LIJIAN ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ថ្លែង​កាលពី​ថៃ្ង​ទី​១៦ ខែ​​មីនា ឆ្នាំ ២០២១​ថា ចិន​ជួយ​ទ្រទ្រង់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ សម្រាប់​កង​ទាហាន​មួក​ខៀវ​ អ​.​ស​.​ប ដើម្បី​ឲ្យ​កង​ទាហាន​មួក​ខៀវ​ទាំងនោះ ទទួល​បាន​ដោយ​ឆាប់រហ័ស​ការ​ចាក់​វ៉ាក់សាំង​ដែល​ចិន​ផ្ដល់​ឲ្យ​។

លោក​ ZHAO LIJIAN ​អះអាង​បែប​នេះ ​ក្រោយ​ពី​តំណាង​អចិន្ត្រៃយ៍​ចិន​ប្រចាំ ​អ​.​ស​.​ប លោក​ ZHANG JUN បាន​ជំរាប​ជូន​អគ្គលេខាធិការ​ អ​.​ស​.​ប លោក ​ANTONIO GUTERRS ពី​បំណង​របស់​ចិន ធ្វើ​អំណោយ​វ៉ាក់សាំង​៣០០.០០០​ដូ​ស ដល់​កង​ទាហាន​មួក​ខៀវ​ដោយ​អាទិភាព​ត្រូវ​ចាក់ ដល់​កង​ទាហាន​ទាំងនោះ ដែល​កំពុង​បំពេញបេសកកម្ម​ក្នុង​តំបន់​អាហ្វ្រិក​។

លោក​បន្ត​ថា ​នោះ​ជា​វិធានការ​ជាក់ស្ដែង​សម្រាប់​បំពេញ​ការ​សន្យា​របស់​ចិន ដែល​ចាត់​ទុក​វ៉ាក់សាំង​ថា ជា​ទ្រព្យ​សាធារណៈ​ពិភពលោក​។ បែប​​នោះ​បង្ហាញ​ច្បាស់​ពី​ការ​គាំទ្រ​របស់​ចិន ចំពោះ ​អ​.​ស​.​ប ​និង​លទ្ធិ​ពហុ​និយម និង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ចំពោះ​សុខភាព​និង​សន្តិសុខ​របស់​កង​ទាហាន​មួក​ខៀវ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ xinhuanet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ