ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​«វត្តទឹកថ្លា»កាលពីដើមមានឈ្មោះអ្វី? បច្ចុប្បន្ន មានប្រភេទសត្វអ្វីខ្លះកំពុង​រស់ក្នុងស្រះវត្តនេះ​?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ស្រះ​​​ក្នុង​វត្ត​ទឹកថ្លា​ជា​ស្រះ​ទឹក​មួយ​មាន​អាយុកាល​ប្រមាណ​ជាង​១០០​ឆ្នាំមក​ហើយ ស្ថិត​នៅ​ក្នុង​វត្ត​ទឹកថ្លា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​ហើយ​ជាក៏​ជា​ស្រះ​មួយដែល​សំបូរទៅ​ដោយ​ត្រី​គ្រប់​ប្រភេទ​ និង​ក​ន្ទា​យ​អណ្តើក​ធំ​ៗ​សម្រាប់​ជា​កន្លែង​ទាក់ទាញ​ដល់​ពុទ្ធបរិស័ទ​នាំ​គ្នាទៅ​លេងយក​ខ្យល់អាកាស​ល្អ​ នាមាត់​ស្រះ​មើល​ទស្សនា​ហ្វូង​ម​ច្ឆា​ប្រដេញ​គ្នា…

រាជធានី​ភ្នំពេញ ​៖ ស្រះ​​​ក្នុង​វត្ត​ទឹកថ្លា​ជា​ស្រះ​ទឹក​មួយ​មាន​អាយុកាល​ប្រមាណ​ជាង​១០០​ឆ្នាំមក​ហើយ ស្ថិត​នៅ​ក្នុង​វត្ត​ទឹកថ្លា ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​ហើយ​ជាក៏​ជា​ស្រះ​មួយដែល​សំបូរទៅ​ដោយ​ត្រី​គ្រប់​ប្រភេទ​ និង​ក​ន្ទា​យ​អណ្តើក​ធំ​ៗ​សម្រាប់​ជា​កន្លែង​ទាក់ទាញ​ដល់​ពុទ្ធបរិស័ទ​នាំ​គ្នាទៅ​លេងយក​ខ្យល់អាកាស​ល្អ​ នាមាត់​ស្រះ​មើល​ទស្សនា​ហ្វូង​ម​ច្ឆា​ប្រដេញ​គ្នា នៅ​ក្នុង​ទឹក​ដ៏ថ្លាយង់​នោះ​។

តាម​តា​ៗ​អាចារ្យ វត្ត​ទឹកថ្លា បាន​ដំណាល​ថា វត្ត​ទឹកថ្លាបានក​កើតឡើងប្រមាណ​ជាង​១០០​ឆ្នាំ​មក​ហើយ ពី​ដើម​ឡើយ ចាស់ អ្នក​ស្រុក​ហៅ​ថា​ ជា​វត្ត​ចុង​ថ្នល់ ក្រោយមក​ក៏​ហៅ​ថា វត្ត​ទឹកថ្លា ហើយ​មានឈ្មោះដល់​សព្វ​ថ្ងៃជា​វត្ត​ទឹកថ្លារហូត​មក​។​ ការ​ដំណើរ​មក​វត្ត​នេះ ​មាន​ស្រះ​មួយយ៉ាង​ធំ គី​ស្រះ​ទឹកថ្លា ដែល​មាន​ទីតាំង​ស្ថិត​នៅ ចំ​ឃ្លាំង​រថយន្ត នៅ​មុខវត្ត​ទឹកថ្លា គឺ​ទន្ទឹម​នឹង​ស្រះ​ទឹក​មួយ នៅ​ក្នុង​វត្ត​ទឹកថ្លា​ផ្នែក​ខាងត្បូង​វត្ត​នៅ​ពេល​នេះ ។

ទោះបីជា​យ៉ាងណា​មាន​ចាស់​ៗ និង​ព្រះសង្ឃ​អង្គ​ខ្លះក៏​មាន​សង្ឃ​ដិ​ការ​អះអាង​ថា ស្រះ​ទឹកថ្លា​គឺជា​ស្រះ​ទឹក​មួយ​ដែល​បន្សល់​ទុក​នៅ​ក្នុង​វត្ត​ទឹកថ្លា ផ្នែក​ខាងត្បូង​ដែល​ព័ទ្ធ​ជុំវិញ ទៅ​ដោយ​ចេតិយ៍ នា​ពេល​បច្ចុប្បន្ន​នេះ​។ ស្រះទឹកនេះ បាន​រួម​បន្តិច​ម្តង​ៗ​និង​មាន​ទំហំ​ប្រមាណ​ជាង​៤០​ម៉ែត្រ​៤​ជ្រុង និង​មាន​ជំ​ជ្រៅ មិន​តិច​ជាង​៥​ម៉ែត្រ​នោះ​ទេ ដោយ​ជុំវិញ ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​បាន​រៀប​ឥដ្ឋ​ព័ទ្ធ​វិញ និង​មាន​កាំជណ្តើរ​សម្រាប់​ចុះឡើង​។​ ដោយសារ​តែ​ស្រះ មាន​អាយុកាល វែង និង​មានការ​ថែទាំ បាន​ល្អ ធ្វើ​អោយ​ស្រះ​ទឹក​ដ៍​ជ្រៅ​នេះ បាន​ក្លាយជា​ជុំរក​ត្រី​គ្រប់​ប្រភេទ កន្ធាយ អណ្តើក ធំ​ៗ និង​ខ្លះ ប៉ុន​ខ្លួន មនុស្ស ។ ​ទោះបីជា​យ៉ាងណា ដោយ​មានការ​ប្រែប្រួល​អាកាសធាតុ នៅ​ក្នុង​រដូវប្រាំង​ឆ្នាំ​ខ្លះ ត្រី​និង​សត្វ​មួយ​ចំនួន ក៍បាន​ងាប់​ជា​បន្តបន្ទាប់​។​ក្រៅពី​ស្រះ​ទឹក​មួយ​នេះ វត្ត​ទឹកថ្លា​មាន​ស្រះ​ទឹក​មួយទៀត​នៅ​ក្បែរ​ឈាបនដ្ឋាន​វត្ត​ទឹក ដែល​សំបូរ​ទៅ​ដោយ​ត្រី​ផង​ដែរ​។

តាម​ព្រះ​តេជគុណ​មួយ​អង្គ​មាន​សង្ឃ​ដិ​ការ​អោយ​ដឹង​ថា ស្រះ​ទឹក​នេះ សំបូរ​ទៅ​ដោយ​ត្រី​គ្រប់​ប្រភេទ​និង​អណ្តើក កន្ធាយ ធំ​ៗ ខ្លះ​ប៉ុន​ខ្លួន កូន​នេន ។ ​នៅ​ពេល​នេន​ៗ ចុះ​ងូតទឹក​ត្រី​ទាំងនោះ ​បាន​ដេញ​ខាំក៏មានដែរ​។ ​ដោយសារ​តែទឹក​ជ្រៅ និង មាន​ពុទ្ធបរិស័ទ ខ្លះ​បាន​យក​ត្រី កន្ធាយ អណ្តើក​ទៅ​លែង​បណ្តោះ​គ្រោះ ធ្វើ​អោយ​ត្រី សត្វ​ទាំងអស់​រស់​ធំធាត់​ក្នុង​ទឹក​នោះ​យ៉ាង​ត្រជាក់ត្រជុំ​។

ម្យ៉ាងទៀត ដោយសារ​តែ​ស្រះ​ទឹក​នេះ ទឹកថ្លា​យង់ ហើយ​នៅ​ជុំវិញ មាន​ដើមឈើ​ធំ​ៗ និង​ស្រះ​សំបូរ​ទៅ​ដោយ​ត្រី​អណ្តើក កន្ធាយ​ធំ​ៗ ធ្វើ​អោយ​ស្រះ​ទឹកជា​កន្លែង​សម្រាប់​ពុទ្ធបរិស័ទ​ទៅ​អង្គុយ​លេង និង​ខ្លះ​ទៀត​បាន​ទិញ​ចំណី​ឬ​មី ទៅ​អោយ​ត្រី​ស៊ី និង​ទស្សនា​ហ្វូង​ម​ឆ្ឆា​ធំ​តូច មក​ដណ្តើម​ចំណី ។ ​អ្វីដែល​ធ្វើ​អោយ​មានការ​ចាប់​អាម្ម​ណ៍ នៅ​ក្នុង​ស្រះ​នោះ គេ​តែង​ឃើញ កន្ធាយ​ធំ​មួយ​ប៉ុន​ខ្លួន​មនុស្ស​ និង​ត្រី​អន្តែង​ពណ៌​លឿង ​បាន​ហែល​ចាប់​ចំណី ក្នុង​ស្រះ​ទឹក​និង​បណ្តែត​ខ្លួន គួរ​អោយ​គយគន់​នៅ​ក្នុង​ទឹកស្រះ​ដ៏​ថ្លាយង់​
នេះ​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ