ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​កិច្ចការ​នារី ប្រកាស​ថ្កោលទោស ឌួ​ង ឆាយ អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ ក្រសួង​កិច្ចការ​នារី បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​បាន​កើតឡើង​លើ​អ្នកស្រី ដេ​ត ម៉ា​លី​ណា…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ ក្រសួង​កិច្ចការ​នារី បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​បាន​កើតឡើង​លើ​អ្នកស្រី ដេ​ត ម៉ា​លី​ណា ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​កាលពី​យប់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២១ ។ អំពើ​ហិង្សា​គ្រប់​ទម្រង់ និង​គ្រប់​រូបភាព​ណា​ក៏​ដោយ ជា​អំពើ​ដែល​មិន​អាច​ទទួលយក​បាន និង​មិន​អាច​អត់ឱន​ឱ្យ​បាន​ទេ ហើយ​ជន​រង​គ្រោះ កូន និង​អ្នក​ពាក់ព័ន្ធ ត្រូវ​ទទួល​បាន​កិច្ច​ការពារ​ដោយ​ច្បាប់ និង​សេវា​សង្គម ហើយ​ជន​ប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ។

ទន្ទឹម​នេះ​ក្រសួង​កិច្ចការ​នារី លើក​ឡើង​ថា អំពើ​ហិង្សា ក្នុង​គ្រួសារ​ដែល​បាន​កើតឡើង ចំពោះ​មុខ​កូនស្រី​ប្រុស​ជា​កុមារ ដោយ​ផ្ទាល់ និង​/​ឬ ដោយ​ប្រយោល​ក្តី នឹង​បង្ក​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​យ៉ាង​ខ្លាំង លើ​សតិអារម្មណ៍ បញ្ញា​ស្មារតី ព្រមទាំង​ការ​លូតលាស់​ទាំង​សុខភាព រូបរាង​កាយ និង​ផ្លូវចិត្ត​របស់​កុមារ ជា​ពិសេស ការ​ដិតដាម​នូវ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ ជា​កត្តា​ជំរុញ​ឲ្យ​កុមារ​នឹង​អាច​ក្លាយទៅជា​អ្នក​ប្រើប្រាស់​អំពើ​ហិង្សា នៅ​ពេល​ដែល​ពួក​គេ​ធំ​ដឹងក្ដី ។ ផ្ទុយ​ទៅ​វិញ ឪពុក ម្តាយ មាន​កាតព្វកិច្ច​ជួយ​សង្គ្រោះ​គ្នា ឧបត្ថម្ភគ្នា​ទៅ​វិញ​ទៅ​មក និង​ធ្វើ​ជា​គំរូ​ដល់​កូន​ៗ ក្នុង​ការ​ដោះស្រាយ​បញ្ហា​តាម​បែប​អហិង្សា ព្រមទាំង​មាន​កាតព្វកិច្ច​ចិញ្ចឹម​បីបាច់ ថែរក្សា និង​អប់រំ​កូន​ៗ ឲ្យ​ក្លាយជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គម​ជាតិ ដោយ​គោរព​តាម​ស្មារតី នៃ​ច្បាប់ ប្រពៃណី និង​ទំនៀមទម្លាប់ ជា​ពិសេស ត្រូវ​ចូលរួម លើកកម្ពស់ និង​ការពារ​សិទ្ធិ​ស្ត្រី និង​កុមារ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ នា​ព្រឹក​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ ២០២១​នេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី ក្រាប​បង្គំ​ទូល​ថ្វាយ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​សំណើ​លេខ ២១០ លស ចុះ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដើម្បី​បញ្ចប់​គោរមងារ «​ឧកញ៉ា​» ពី​ឧកញ៉ា ឌួ​ង ឆាយ ។

កាលពី​យប់​ម៉ោង​៨ ថ្ងៃ​ទី​១៥ មីនា ២០២១ មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​ប្រទេស​កម្ពុជា មានការ​ស្លុតចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​ឃើញ​អ្នកស្រី ដេ​ត ម៉ា​លី​ណា អតីត​ភរិយា​ឧកញ៉ា ឌួ​ង ឆាយ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​មួយ ស្តី​ពី​សកម្មភាព​គំ​.​រាម និង​ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​តប់​លើ​ស្ត្រី នៅ​ចំពោះ​មុខ​កូន​តូច​ៗ​ស្រែក​ទ្រហោយំ កងរំពង​ពេញ​ផ្ទះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ