រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានឲ្យដឹងនៅថ្ងៃនេះថា រកឃើញអ្នកឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន៧៥នាក់ទៀត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងអស់ ដោយក្នុងនោះចំនួនអ្នកឆ្លងមានចំនួនច្រើនលើសលប់នៅរាជធានីភ្នំពេញ គឺមានចំនួន ៥០នាក់ ខណៈខេត្តកណ្តាលមានចំនួន២២នាក់ ខេត្តព្រៃវែងចំនួន ២នាក់ និងខេត្តតាកែវចំនួន១នាក់ ។

គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ កូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍បានកើនឡើងដល់៩៩០នាក់ ដែលវីរុសឆ្លងមួយនេះកំពុងវាយលុកខ្លាំងក្នុងសហគមន៍នៅរាជធានីភ្នំពេញបន្ទាប់មកខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តកោះកុង ។


រហូតដល់ម៉ោង១១:០០ព្រឹក ថ្ងៃទី១៧ មិនា ២០២១ យើងរកឃើញករណីជំងឺកូវីដ-១៩ សរុបចំនួន៧៥នាក់ ឆ្លងសហគមន៌ទាំងអស់ និងមានជាសះស្បើយ២២នាក់ ក្នុងនោះ២១នាក់ព្រឹត្តិការណ៍សហគមន៍ និង១នាក់ជាកងទ័ពមួកខៀវ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកើនដល់១៥០៥ នាក់ចំនួនសំរាកពេទ្យ ៦៦២ នាក់ ចំនួនជាសះស្បើយសរុបកើន៨៤០ នាក់ ក្នុងនោះ៣៤០នាក់ជាសះស្បើយនៃព្រឹត្តិការណ៍សហគមន៍ និងករណីស្លាប់១នាក់ ៕


ចែករំលែកព័តមាននេះ