ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះអ្នកវិជ្ជមានកូវីដថ្មី៧៥នាក់ សុទ្ធតែឆ្លងក្នុងសហគមន៍២០កុម្ភៈទាំងអស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា ​ក្រសួង​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ចំនួន ៧៥​នាក់​ថែម​ទៀត ដែល​ពាក់ព័ន្ធ​ព្រឹ​តិ្ត​ការណ៍​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់ និងមានករណីជាសះស្បើយ ចំនួន២២នាក់ ។ តែ​យ៉ាងណាមិញ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា ​ក្រសួង​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ចំនួន ៧៥​នាក់​ថែម​ទៀត ដែល​ពាក់ព័ន្ធ​ព្រឹ​តិ្ត​ការណ៍​ឆ្លង​ក្នុង​សហគមន៍​ទាំងអស់ និងមានករណីជាសះស្បើយ ចំនួន២២នាក់ ។

តែ​យ៉ាងណាមិញ ការ​រក​ឃើញ​អ្នក​ឆ្លង​ថ្ងៃនេះ មានការ​ធ្លាក់​ចុះ​ច្រើន​បើ​ប្រៀបធៀប​នឹង​ចំនួន​អ្នក​កូ​វី​ដ ១៩ កាលពី​ម្សិលមិញ​ដែល​មាន​ចំនួន​ដល់​ទៅ ១០៥ នាក់​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍ ។

​ក្រសួងសុខាភិបាល​ នៅ​ថ្ងៃ​ទី​១៧​ មីនា ​ឆ្នាំ​ ២០២១​ អ្នក​ដែល​ឆ្លង​កូ​វី​ដ​១៩​ ភាគច្រើននៅ​ភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ​។
ចំណែក​អ្នក​ព្យាបាល​ជា​សះស្បើយ​២២​នាក់ ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២១​នាក់ អ្នកដំណើរ​ចំនួន​១​នាក់ ​។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ​ករណី​ឆ្លង​ថ្មី ចំនួន ៧៥​នាក់​បន្ថែម​ទៀត សុទ្ធតែ​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដោយ​ភាគច្រើន​ជា​ជនជាតិ​ចិន​-​ខ្មែរ ស្ថិត​នៅ​កណ្តាល ​និង​ភ្នំពេញ ​។


សូមបញ្ជាក់ថា អ្នក​ឆ្លង​កូ​វី​ដ​១៩​សរុប ១៥០៥​នាក់ ​អ្នក​កំពុង​សម្រាក​ព្យាបាល ៦៦២​នាក់ អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន​៨៤០​នាក់ ស្លាប់​១​នាក់​ ។

ក្រសួងបានបន្តថា «​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ព្រោះ​ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍​ហើយ និង​ប្រទេស​ជិតខាង​យេ​ី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​» ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ