ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់កូវីដ១៩

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានបើកកិច្ច​ប្រជុំផ្សព្វផ្សាយពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងការប្រយុទ្ធទប់ស្កាត់កូវីដ១៩ ដែលជាជំងឺ​ដ៏​កាចសាហាវគ្រោះថ្នាក់ធ្ងន់ធ្ងរ។ កិច្ចប្រជុំនេះ បានធ្វើឡើង កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក ថូ សេង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលរដ្ឋសភា បានអនុម័ត កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៤។ ច្បាប់ថ្មីនេះ ក៏ត្រូវបាន​ប្រកាសដាក់​ឲ្យប្រើប្រាស់ជាបន្ទាន់ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ផងដែរ​។

លោកបានបញ្ជាក់ថា ចំណែក​អនុក្រឹត្យ ស្តីពី វិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ មានគោលបំណង កំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្ត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ​ ព្រមទាំងកាត់បន្ថយអោយបានជាអតិបរមានូវផលប៉ះ​ពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គមនិងសេដ្ឋកិច្ចនៅក្នុងព្រៈរាជាណាចក្រកម្ពុជា។

លោកវរៈសេនីយ៍ឯក ថូ សេង បានបញ្ជាក់ថា វិធានការសុខាភិបាល ដែលក្នុងកំណត់ក្នុងច្បាប់ ក៏ដូចជាអនុក្រឹត្យខាងលើនេះ ក្នុងគោលដៅ ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការធ្វើអនាម័យ ការពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាពសង្គម ការយកសំណាកទៅវិភាគរកមេរោគកូវីដ១៩ ការធ្វើចត្តាឡីស័ក ការដាក់អោយនៅដាច់ដោយឡែក ដើម្បីទទួលការព្យាបាល ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ការធ្វើសេចក្តីប្រកាសសុខភាព និង​វិធានការសុខាភិបាលផ្សេងទៀត ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតប និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕ ដោយ៖ ប៊ុន ធឿន