ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.ក ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​​ថ្មី​១០៥​នាក់​ ខណៈជា​សះស្បើយ​៨៨​នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ ​នៅ​ថ្ងៃ​ទី​១៦​ មីនា ​ឆ្នាំ​២០២១​ថា ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​១០៥​នាក់ ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​ កុ​ម្ភៈ និង​បាន​ព្យាបាល​ជា​សះស្បើយ​៨៨​នាក់​…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ ​នៅ​ថ្ងៃ​ទី​១៦​ មីនា ​ឆ្នាំ​២០២១​ថា ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​បន្ថែមចំនួន​១០៥​នាក់ ​សុទ្ធតែ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​ កុ​ម្ភៈ និង​បាន​ព្យាបាល​ជា​សះស្បើយ​៨៨​នាក់​ ។

ក្រសួងសុខាភិបាល ​បាន​ឲ្យ​ដឹង​ថា ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ​ភាគី​ច្រើន​ជា​ជនជាតិ​ចិន និង​វៀតណាម​ នៅ​ស្រុក​កោះធំ​ ខេត្ត​កណ្តោល​ចំនួន​៦៤​នាក់ ក្រៅពី​នេះ​នៅ​រាជធានី​ភ្នំ​ពរ​ញ ខេត្ត​ព្រះ​សីហ​នុ ខេត្តកោះកុង ខេត្តព្រៃវែង​ និង​ខេត្ត​មួយ​ចំនួន​ទៀត ​។

ចំណែក​អ្នក​ដែល​ព្យាបាល​ជា​សះស្បើយ​ចំនួន​៨៨​នាក់​ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០ ​កុម្ភៈ ភាគី​ច្រើន​នៅ​រាជធានី​ភ្នំពេញ​។

សូម​ជម្រាប​ថា​ មក​ដល់​ថ្ងៃ​ទី​១៦ ​មីនា ​ឆ្នាំ​២០២១​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​សរុប​ចំនួន​១៤៣០​នាក់ អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន​៨១៨​នាក់​ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​៦០៩​នាក់ ស្លាប់​ចំនួន​១​នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ