ប្រយ័ត្ន! គ្រាប់ក្រួសថ្ពក់ជាប់នៅបង្ហួរនោម ដែលមិនគួរឱ្យមើលរំលង
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ទាក់ទិននឹងវិធីសាស្ដ្រព្យាបាលគ្រាប់ក្រួសថ្ពក់ជាប់នៅបង្ហួរនោម លោកវេជ្ជបណ្ឌិត យក់ រតនា ឯកទេសវះកាត់មូត្រសាស្ដ្រ ជាប្រធានផ្នែកសល្យសាស្ដ្រ(ខ)នៃមន្ទីរពេទ្យកាល់ម៉ែត បានបកស្រាយថា ៖ គ្រាប់ក្រួសថ្ពក់ជាប់នៅបង្ហួរនោម គឺជាការរមៀលធ្លាក់ចុះនៃគ្រាប់ក្រួសដែលកកើតនៅក្នុងតម្រងនោម ឬប្លោកនោម ហើយនៅពេលអ្នកជំងឺបត់ជើងតូច គ្រាប់ក្រួសនោះក៏ធ្លាក់មកថ្ពក់ជាប់នឹងបង្ហួរនោម ដែលជាផលវិបាកមិនអាចឱ្យទឹកនោមធ្លាក់ចេញមកក្រៅបាន ជាហេតុធ្វើឱ្យមានការស្ទះនោមស្រួចស្រាវ ដែលភាសាបច្ចេកទេសហៅថា Rétention Aiguë d’Urine។

ជំងឺនេះអាចកើតលើបុរស ពិសេសបុរសពេញវ័យ ក្នុងករណីតិចតួចក៏មានកើតលើស្ត្រីផងដែរ។
១) រោគសញ្ញា ៖
រោគសញ្ញាដែលស្ដែងចេញឱ្យយើងចាប់អារម្មណ៍មានដូចជា ៖

២) ការធ្វើរោគវិនិច្ឆ័យ ៖
តើយើងអាចដឹងថាគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមដោយវិធីណា?
៣) វិធីព្យាបាល ៖ ដំណោះស្រាយនៃការព្យាបាលរួមមាន ៖
ក. បើគ្រាប់គ្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងលើ ៖

បញ្ជាក់ ៖ ជៀសវាងការវះកាត់បង្ហួរនោមយកក្រួសចេញ ដែលជាហេតុធ្វើឱ្យបង្ហួរនោមរួមតូច។
ខ. បើគ្រាប់ក្រួសថ្ពក់ជាប់បង្ហួរនោមផ្នែកខាងក្រោម (Méat Uréthral) ៖

៤) ផលវិបាក ៖
បញ្ហាប្រឈមដែលយើងធ្លាប់ជួបប្រទះ ចំពោះអ្នកជំងឺដែលពុំបានទទួលការព្យាបាល ឬក៏ទទួលការព្យាបាលពុំបានត្រឹមត្រូវមានដូចជា ៖

៥) ដំបូន្មានក្រុមគ្រូពេទ្យជំនាញឯកទេសវះកាត់ប្រព័ន្ធទឹកនោម ៖
សូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ដែលមានការសង្ស័យ ឬមានជំងឺស្ទះទឹកនោមស្រួចស្រាវ ដែលបណ្តាលមកពីគ្រាប់ក្រួសថ្ពក់ជាប់បង្ហួរនោមដែលមានសញ្ញាដូចបានរៀបរាប់ជូនខាងលើ សូមមេត្តាអញ្ជើញមកទទួលការពិគ្រោះ ជាមួយក្រុមការងារវេជ្ជបណ្ឌិតជំនាញ ឯកទេសវះកាត់ប្រព័ន្ធទឹកនោមនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានការវិភាគរោគវិនិច្ឆ័យប្រាកដជាក់លាក់មួយ ដោយឈរលើសមត្ថភាពជំនាញ និងបទពិសោធន៍ខ្ពស់ ជាមួយនឹងឧបករណ៍ទំនើបស្វ័យប្រវត្តិបំបែកគ្រាប់ក្រួស ៕

ចែករំលែកព័តមាននេះ