ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​​ប៉ុស្តិ៍​ចោម​ចៅម្នាក់​ត្រូវ​ជន​ដៃដល់​ចាក់​មួយ​ដែកឆាប​​​ជាប់​ខ្នង​​

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ប៉ូ​លិ​ស​ប៉ុស្តិ៍ចោម​ចៅ​ផ្នែក​ព្រហ្មទណ្ឌ​ម្នាក់ ត្រូវ​ជន​ដៃដល់​ម្នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់​​​ចាក់១​ដែកឆាប​​​របួស​ធ្ងន់​ ខ​ណៈពេល​កំពុង​បំពេញការងារឆែកឆេរ​ជន​ដៃដល់​ទាំង​៣​នាក់​ផ្សេង​ទៀត

រាជ​ធានីភ្នំពេញ ៖ ប៉ូ​លិ​ស​ប៉ុស្តិ៍ចោម​ចៅ​ផ្នែក​ព្រហ្មទណ្ឌ​ម្នាក់ ត្រូវ​ជន​ដៃដល់​ម្នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់​​​ចាក់១​ដែកឆាប​​​របួស​ធ្ងន់​ ខ​ណៈពេល​កំពុង​បំពេញការងារឆែកឆេរ​ជន​ដៃដល់​ទាំង​៣​នាក់​ផ្សេង​ទៀត ដែល​មាន​គ្រឿងញៀន១​កញ្ចប់​តូច នៅ​ក្រោយ​រោងចក្រ​អូ​សេ​អង់ ផ្សារ​ព្រៃ​ទា បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេ​លា​ម៉ោង​១០ និង៣០យប់ នៅ​ចំណុច​ផ្ទះ​ជួល​ក្រោយ​រោងចក្រ​អូ​សេ​អង់ ផ្សារ​ព្រៃ​ទា ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប៉ូ​លិស​ប៉ុស្តិ៍​ចោម​ចៅ​ដែល​ត្រូវ​ជន​ដៃដល់​ចាក់​១​ដែកឆាបជាប់​ខ្នង​នោះ​មានឈ្មោះ សាយ ចំរើន អាយុជាង​៣០​ឆ្នាំ ជាមន្ត្រី​ផ្នែក​ព្រហ្មទណ្ឌ ព្រះ​នាម16S​។ ចំណែកឯ​ជន​ដៃដល់​ដែល​សមត្ថកិច្ច​ឃាត់​បាន​ចំនួន​៣​នាក់​នោះ​មាន១-ឈ្មោះ​​​ វ៉​ន ពេជ្រ អាយុ២៦ឆ្នាំ​ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​ភូមិ​អន្លង់​ទៀន ឃុំបុរី​ជលសារ ស្រុក​បុរី​ជលសារ ខេត្តតាកែវ​ ​២-ឈ្មោះវ៉​ន ស្នា អាយុ​១៩ឆ្នាំ ជាកម្មក​រោងចក្រ ​មានស្រុក​កំណើត នៅ​ភូមិ​ក្រោលគោ ឃុំក្រោលគោ ស្រុក​ស្វាយ​ជ្រុំ ជា​ប្អូនជីដូនមួយរបស់ វ៉​ន ពេជ្រ និង​​៣-ឈ្មោះ ឡា​ង ឡេ​ង អាយុ៣៦​ឆ្នាំ ​មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្រុក​កំណើត​នៅភូមិ​ពាម​ឈឺ​គង ឃុំសំបូ​រមាស ស្រុក​កងមាស ខេត្ត​កំពង់​ចាម ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ដែល​នៅ​ក្នុង​ហេតុការណ៍​ឈ្មោះ អ៊ុយ ខេមរា ព្រះ​នាម 16P បានឱ្យ​ដឹង​ថា ​​មុន​ពេល​កើតហេតុ រូប​គាត់​រួម​ជាមួយ​ជន​រង​គ្រោះ​16S ជិះ​ម៉ូតូ​១​គ្រឿង​ដើរ​ស្បាត​ក្នុង​មូល​ដ្ធា​ន ខ​ណៈពេល​មក​ដល់​ចំ​ផ្ទះ​ជួល​កើតហេតុ​ខាងលើ ក៏​បានប្រទះ​ជួប​ជនសង្ស័យ​៣​នាក់ បន្ទាប់​មក​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច ភ្លាម​នោះ​ក៏​មាន​ជន​ដៃដល់​ដែល​ជា​អ្នកចាក់​សមត្ថកិច្ច​បានមក​ថាឱ្យ «ពួក​លោក​ឯង​មក​ធ្វើ​អី​ម្តុំហ្នឹង ខ្លាច​អី​ប៉ូ​លិស» ។

បន្ទាប់​មក​សមត្ថកិច្ច​ដែល​រង​គ្រោះបាន​​ដើរទៅ​សួរនាំ ហើយ​ជនល្មើស​បាន​ទាញ​ដាវ​ដែល​លាក់​នៅ​ក្បែរ​ខ្លួននោះ​មក​គប់​ត្រូវ​ដៃ​សមត្ថកិច្ច​​​ខាងស្តាំ រួច​ជនល្មើស​បាន​រត់ឡើង​លើ​ផ្ទះ​ជួល ហើយ​សមត្ថកិច្ច​បាន​រត់​ដេញ​តាម​ ក៏​ត្រូវ​ជនល្មើស​ឈ្មោះ វ៉​ន ពេជ្រ​លម​ យកដែកឆាប​ដែល​មាន​ប្រវែង​ជាង​២​តឹកចាក់ពីក្រោយ​ចំ​កណ្តាល​ឆ្អឹង បណ្តាល​ឱ្យ​សមត្ថកិច្ច​ដួល​បាត់បង​ជំហរ​មួយ​រំពេច ។

ភ្លាម​នោះជនល្មើស​ខាងលើបាន​នាំគ្នា​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ទៅ​។ ​ ​​សមត្ថ​កិច្ច​ដដែល​បាន​បន្ត​ថា លោក​បានហៅ​វិទ្យុទាក់ទង​សុំកម្លាំង​ជំនួយ និង​ទាក់ទង​រថយន្ត​សង្គ្រោះ​បន្ទាន់ ​តែ​ចាំ​រថយន្ត​យូរ​ពេក ក៏​សំរេច​ដឹក​តាម​រ៉ឺ​ម៉ក​កង់​បី ទៅ​ជួបរថយន្ត​សង្គ្រោះ​នៅ​ពាក់​កណ្តាលផ្លូវ​។

បន្ទាប់​ពី​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទី​ពេទ្យ​រួច លោក​យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ពៅ​ធិ៍​សែន​ជ័យ បាន​បញ្ជា​កម្លាំង​បន្ថែម​ឡោម​ព័ទ្ធឆែកឆេរ​តាម​បន្ទប់​ជួល​នៅ​ទីនោះ រហូត​ទៅ​ដល់​បន្ទប់លេខ៧៣ ​ទើប​ប៉ូ​លិស​ដែល​មាន​ព្រះ​នាម16P​ប្រទះ​ឃើញ​ជនល្មើស​ដេក​រុំភួយគួរ​ឱ្យ​សង្ស័យ បាន​សុំប៉ើង​ភួយ​ចេញឃើញ​ពិត​ជា​ជន​សង្ស័យ ឃើញ​ដូច​នេះ​ជន​សង្ស័យ​បាន​ប្រវាយប្រតប់​ជាមួយ​ប៉ូ​លិ​សក៏​ធ្វើការ​ឃាត់ខ្លួន​ និង​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​របស់​ជនល្មើសរក​ឃើញ​ដាវ សាំ​ម៉ូ​រៃ​២​ដើម ឧបករណ៍​សំរាប់​ជក់​ថ្នាំ​មួយ​ចំនួន កាំបិត​៤​ដើម ដែល​ស្រួច​សំរាប់​បុក​បំបែក​គ្រាប់​សោ​.ក​ម៉ូតូ​ចំនួន​១ និង​ស្លាក​លេខ​២​សន្លឹក​ដែល​មាន​លេខ ១​កណ្តាល​-1D9094  
ភ្នំពេញ​​ 1AB-5858 ដែល​គាស់​ចេញ​ម៉ូតូ និង​បាន​​បន្ត​ឆែក​រកមុខ​ចាប់​ជនសង្ស័យ​២​នាក់​ទៀត​ជា​បន្តបន្ទាប់​​ផង​ដែរ​។

បើ​តាម​សម្តី​លោកគ្រូ​ពេទ្យ ជន​រង​គ្រោះ​អាច​ពិការ​មួយ​ជីវិត ដោយសារ​ចាក់​ចំ​ឆ្អឹង​កង​ទី​៨ ៕