ខេត្តបន្ទាយមានជ័យ ៖ ភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការធ្លាក់ចុះ11,88% សម្រាប់៨ខែដើមឆ្នាំ២០១៥ បើប្រៀបធៀបទៅនឹងចំនួនភ្ញៀវសរុប៨ខែដូចគ្នាកាលពីឆ្នាំ២០១៤ នេះបើតាមការឲ្យដឹងពីមន្ត្រីជំនាញ។
លោកប្រធានមន្ទីររូបនេះបន្តថា ភ្ញៀវចម្រុះ8ខែឆ្នាំ2015 មានចំនួន274.947នាក់ ចំណែកភ្ញៀវទេសចរសរុប8ខែឆ្នាំ2014 មានរហូត312.014នាក់។ លោកជង់ ឡឹម បន្តថា ក្នុងចំណោមភ្ញៀវចម្រុះជាតិសាសន៍ទាំងនេះភ្ញៀវថៃឈរលំដាប់លេខ១ ដោយ8ខែដើមឆ្នាំ 2015កើនឡើង14,25% គឺភ្ញៀវសរុបមាន68.815នាក់, ឯ8ខែដើមឆ្នាំ2014 ភ្ញៀវសរុបចំនួន60.231នាក់៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ