ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះស្ត្រីមេម៉ាយ កូន ៦នាក់ និងងមានម្ដាយចាស់ជរាម្នាក់ ក្នុងបន្ទុក

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ អគ្គិភ័យ បានឆាបឆេះផ្ទះស្ត្រីមេម៉ាយ មានកូន ៦នាក់ បណ្ដាលឲ្យខ្ទេចស្ទើរទាំងស្រុង។ ស្ត្រីមេម៉ាយនេះ ក៏មាន​ម្ដាយចាស់ជរាម្នាក់ នៅក្នុងបន្ទុកផង។ ហេតុការណ៍នេះ…

ខេត្តកំពង់ឆ្នាំង៖ អគ្គិភ័យ បានឆាបឆេះផ្ទះស្ត្រីមេម៉ាយ មានកូន ៦នាក់ បណ្ដាលឲ្យខ្ទេចស្ទើរទាំងស្រុង។ ស្ត្រីមេម៉ាយនេះ ក៏មាន​ម្ដាយចាស់ជរាម្នាក់ នៅក្នុងបន្ទុកផង។ ហេតុការណ៍នេះ បានកើតឡើង កាលពី​​ម៉ោង ១១ និង ៣០​នាទី ព្រឹក​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ផ្ទះដែលរងការឆាបឆេះ ដោយអគ្គិ​ភ័យ មានទំហំ ៤ ​គុណនឹង ៤​ម៉ែត្រ ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី និងបាំងជញ្ជាំងស័ង្កសី ជាកម្មសិទ្ធិរបស់ស្ត្រី ឈ្មោះ ជា សុបិន្ត អាយុប្រមាណ ជាង ៤០​ឆ្នាំ មានកូន ៦នាក់ និងមានម្ដាយចាស់ជរា នៅក្នុងបន្ទុក។ ចំពោះមូលហេតុ គឺបណ្ដាលមកពី​ឆ្លងចរន្តអគ្គិសនី ចេញពី​ផ្ទាំងសឡា។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ ស្ត្រី និងម្ដាយ ព្រមទាំងកូន​តូចៗខ្លះ នៅក្រោមផ្ទះ រំពេចនោះ ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោរ​សន្ធៅ នៅលើផ្ទះ មិនអាចជួយអ្វីបានឡើយ ហើយអ្នកស្រុក បានព្យាយាម ជួយដែរ ប៉ុន្តែភ្លើងឆេះលឿនពេក​។

ចំពោះការខូចខាតសម្ភារៈ រួមមាន ទូរទស្សន៍មួយគ្រឿង អាគុយមួយគ្រឿង ផ្ទាំងសឡា ១ផ្ទាំង ថវិកា ២០​ម៉ឺនរៀល និងរបស់ប្រើប្រាស់ជាច្រើនទៀត​។

លោក យ៉ង់ សៅវុទ្ធី អភិបាលស្រុករលាប្អៀរ បានបញ្ជាក់ថា គ្រួសារខាងលើ មានជីវភាពខ្វះខាត​​ខ្លាំង ដោយសារ​គាត់ជាស្ត្រី​មេម៉ាយ ចិញ្ចឹមកូន ៦នាក់ ក្នុងបន្ទុក និងបន្ថែមលើម្ដាយចាស់ជរាផង មិនអាចរកស៊ីឯណាបានឡើយ។

លោកបាន បញ្ជាក់ថា សាខាកាកបាទក្រហម ស្រុករលាប្អៀរ បាន​នាំយក​អំណោយសង្គ្រោះបន្ទាន់ ទៅផ្ដល់ឲ្យស្ត្រីមេម៉ាយរងគ្រោះនេះ នៅរសៀលថ្ងៃទី១៤​ ខែមីនានេះ៕ ដោយ៖ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ