ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែងកន្ទុយលេខ​និងភ្នាល់បាល់​តាមអនឡាញកក្រើកឡើងវិញ​នៅក្រុងប៉ោយប៉ែត

10 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖​ មជ្ឈដ្ឋានមួយចំនួន​បានមើលឃើញថា ​ការបង្រ្កាបល្បែងស៊ីសង​នៅក្រុងប៉ោយប៉ែត​របស់សមត្ថកិច្ច ​ហាក់ធ្វើគ្រាន់តែជាការ​រកលាភសក្ការៈផ្ទាល់ខ្លួន

ក្រុងប៉ោយប៉ែត ៖​ មជ្ឈដ្ឋានមួយចំនួន​បានមើលឃើញថា ​ការបង្រ្កាបល្បែងស៊ីសង​នៅក្រុងប៉ោយប៉ែត​របស់សមត្ថកិច្ច ​ហាក់ធ្វើគ្រាន់តែជាការ​រកលាភសក្ការៈផ្ទាល់ខ្លួន ព្រោះ​តែ​ការបង្រ្កាបមិនបាន​ប៉ុន្មានថ្ងៃផងកកើត​ឡើងវិញដូចវែកចក ។

ជាក់ស្តែងទីតំាងល្បែង​កន្ទុយលេខដែលមានមេដុស​ស្លែឈ្មោះ​ សំ ហេង​ ​មានតួនាទីជាអនុប្រធាន​ការិយាល័យភូមិបាលស្រុកអូរជ្រៅ​ ​និងឈ្មោះប្រុស ព្រះនាម ០១​មានទី​តំាង​ស្ថិតនៅខាងត្បូង​ផ្លូវជាតិ​លេខ៥ ក្នុងភូមិក្បាលកោះ​ សង្កាត់ប៉ោយប៉ែត​​បាននិងកំពុងធ្វើសកម្មភាពកត់ ​និង​ឲ្យ​កូនកញ្រ្ចែងរបស់ខ្លួន​ដើរកត់កន្ទុយលេខ ​និងប្រមូលលុយ​ពេញ​នៅក្នុង​ភូមិសាស្រ្ត​ក្រុង​ប៉ោយ​ប៉ែត​ ​ដោយពុំមានសមត្ថកិច្ច​ពាក់ព័ន្ឋណាមួយចាត់វិធាន​ការនោះឡើយ ​សង្ស័យត្រូវថ្នំាសណ្តំរបស់​មេកន្ទុយលេខរហ័សនាម ​៦៣ ដ៍ល្បីល្បាញ​នេះ ។

ចំណែកល្បែងភ្នាល់បាល់​តាមអនឡាញនោះវិញ ​ក៍បាននិងកំពុងកក្រើក​ឡើងវិញផងដែរ ​ដូចជាទីតំាងខាងត្បូង​ផ្សារត្រីទល់មុខហាង​លក់ទូរស័ព្ទ​ ” ប៉េង អាន ” យីហោ “៩៩ណិត” ​ទីតំាងមួយកន្លែងទៀត​ស្ថិតនៅផ្លូវដើមពុទ្រា ​ជាប់ហាងនំប័ុងយីហោ “​ អ៊ីនចយ៧៨៩” ​និងទីតំាងនៅផ្សារ​រាត្រីមានយីហោ​ “Golden Sportsbar 888″ជាដើម ។

បើតាមអ្នកឆ្លើុយឆ្លងព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​ដោយសារតែល្បែងកន្ទុយលេខ​និងភ្នាល់បាល់តាមអនឡាញ ​និង ល្បែងស៊ីសង​មួយចំនួនទៀតបាន​កក្រើកឡើងវិញនោះ​ បានធ្វើឲ្យប្រជាពលរដ្ឋ​មួយចំនួនបារម្ភពីបញ្ហាអសន្តិសុខ​ សុវត្ថិភាពនិងអំពើចោរកម្ម ​លួច ប្លន់​នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ​ហើយក៍សំណូមពរ​ឲ្យ​អាជ្ញាធរមាន​សមត្ថកិច្ចពាក់ព័ន្ឋទំាងអស់​អនុវត្តន៍គោល​នយោបាយភូមិ​-ឃុំមានសុវត្ថិភាព ​ដែលដាក់ចេញដោយ​ក្រសួងមហាផ្ទៃឲ្យបានជាក់លាក់ ​កុំធ្វើដូចភ្លៀងរលឹម​។

ទាក់ទងទៅនឹងការលើកឡើងខាងលើ​ គេហទំព័រកោះសន្តិភាព​មិនអាចរកការសុំបំភ្លឺបានទេ​ពីអាជ្ញាធរមានសមត្ថកិច្ច​ពាក់ព័ន្ឋនៅក្រុងប៉ោយប៉ែត ​នាវេលាថ្ងៃត្រង់ថ្ងៃទី០៦ កញ្ញា​ ២០១៥នេះ ៕