ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​៦​នាក់​នៅ​កម្ពុជា​រក​ឃើញ​វិជ្ជ​មាន​ជំងឺ​កូ​វី​ដ​១៩ គួរ​ឲ្យ​ព្រួយបារម្ភ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ត្រូវ​ប្រយ័ត្ន​បន្ថែម​ទៀត ព្រោះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បាន​កើន​ឡើងជា​បន្តបន្ទាប់ ។ យោង​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា​នេះ រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៦២​នាក់…

រាជធានីភ្នំពេញ ៖ ត្រូវ​ប្រយ័ត្ន​បន្ថែម​ទៀត ព្រោះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បាន​កើន​ឡើងជា​បន្តបន្ទាប់ ។

យោង​តាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា​នេះ រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​៦២​នាក់ និង​ព្យាបាល​ជា​សះស្បើយ​ចំនួន​២២​នាក់ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ គឺ​មានការ​ឆ្លង​រាលដាល​ដល់​កុមារ​ចំនួន​៦​នាក់ ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ ក្នុង​នោះ​កុមារ​ទើបតែ​មាន​អាយុ​១​ឆ្នាំ​៦​ខែ ក៏​រក​ឃើញ​មា​នវិជ្ជ​មាន​ជំងឺ​កូ​វី​ដ​១៩ ។

ក្រសួង​បាន​បញ្ជាក់​ថា កុមារ​ទាំង​៦​នាក់​ ដែល​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ នៅ​ថ្ងៃនេះ​រួម​មាន ១-​កុមា​រា​ជនជាតិ​ខ្មែរ អាយុ​១​ឆ្នាំ​៦​ខែ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ខណ្ឌដង្កោ ។ ២-​កុមារី​ជនជាតិ​ខ្មែរ​អាយុ​១៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​សង្កាត់​តា​ខ្មៅ ខេត្តកណ្តាល ។ ៣-​កុមា​រា​ជនជាតិ​ខ្មែរ​អាយុ​៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​៥ ឃុំ​ព្រែក​ខ្សាយ​ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ ៤-​កុមារី​ជនជាតិ​ខ្មែរ​អាយុ​២​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​២ ឃុំ​ព្រែក​ខ្សាយ​ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ ៥-​កុមារី​ ជនជាតិ​ខ្មែរ​ អាយុ​១៥​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​២ ឃុំ​ព្រែក​ខ្សាយ​ខ ស្រុក​ពាម​រក៍​ខេត្តព្រៃវែង និង​៦-​កុមា​រា​ជនជាតិ​ខ្មែរ​អាយុ​៦​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ។ ដូច្នេះ​ចូរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ