ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ជំងឺ​រលាក​ខ្នែងពោះវៀន បណ្តាល​មក​ពី​អ្វី?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ជា សុចិត្រ នៅ​ផ្នែក​ស​ល្យ​សាស្ដ្រ​(​ខ​)​នៃ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត បាន​ឲ្យ​ដឹង​ថា ៖ ជំងឺ​រលាក​ខ្នែងពោះវៀន ជា​ជំងឺ​មួយ​ដែល​រលាក​នៅ​ខ្នែងពោះវៀន​របស់​មនុស្ស…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ជា សុចិត្រ នៅ​ផ្នែក​ស​ល្យ​សាស្ដ្រ​(​ខ​)​នៃ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត បាន​ឲ្យ​ដឹង​ថា ៖ ជំងឺ​រលាក​ខ្នែងពោះវៀន ជា​ជំងឺ​មួយ​ដែល​រលាក​នៅ​ខ្នែងពោះវៀន​របស់​មនុស្ស ហើយ​វា​កើតឡើង​ទៅ​លើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់​។

មូលហេតុ ៖

  • ការ​បង្ក​រោគ​ដោយ​ពពួក​វីរុស ឬ​បាក់តេរី​នៅ​ក្នុង​ពោះវៀន
  • ដុំ​លាមក​រឹង (​ដុំ​លាមក​តូច​ៗ​ទៅ​ស្ទះ​រន្ធ​ខ្នែងពោះវៀន​)
  • ជា​ពពួក​ប៉ា​រ៉ា​សិត
  • ដុំ​តូច​ៗ​ផ្សេង​ទៀត​ទៅ​ស្ទះ​រន្ធ​ខ្នែងពោះវៀន ។

ប្រភេទ​នៃ​ការ​រលាក​ខ្នែងពោះវៀន ៖

  • ការ​រលាក​ស្រួច​ស្រាវ
  • ការ​រលាក​ដោយ​មាន​ខ្ទុះ ជា​អាប់​សែ
  • ការ​រលួយ​ខ្នែង​តែ​ម្តង ។

លោក​វេជ្ជបណ្ឌិត ជា សុចិត្រ បាន​បញ្ជាក់​ថា ៖
រោគ​សញ្ញា ៖

  • ឈឺពោះ​ខ្លាំង​នៅ​ផ្នែក​ខាងស្តាំ​ក្រោម​ផ្ចិត
  • ក្តៅខ្លួន
  • ក្អូ​ត​ចង្អោរ
  • បាយ​មិន​បាន
  • អណ្តាត​ឡើង​ស ។

រោគវិន្និច្ឆ័យ ៖ យើង​អាច​ធ្វើ​រោគវិន្និច្ឆ័យ​បាន​ដោយ

  • អ្នកជំងឺ​ឈឺ​នៅ​ផ្នែក​ខាងស្តាំ​ក្រោម​ផ្ចិត​ពេល​សង្កត់
  • ក្តៅខ្លួន
  • គ្រាប់​ឈាមស​ឡើង​ខ្ពស់
  • បើ​ធ្វើ​អេកូ និង​ស្កេ​ន​ពោះ ឃើញ​ថា មាន​រលាក​ខ្នែងពោះវៀន​ដោយ​រីក​ធំ​នៃ​ខ្នែង ។

ផលវិបាក ៖

  • រលាក​ខ្នែងពោះវៀន​ជា​ជំងឺ​ដែល​ត្រូវ​ធ្វើការ​វះកាត់​ជា​បន្ទាន់ ។ បើ​យើង​មិនឆាប់​ព្យាបាល​ដោយ​ការ​វះកាត់​ទេ អ្នកជំងឺ​អាច​គ្រោះថ្នាក់​ដល់​ជីវិត
  • ពេល​ខ្នែង​រលាក​យូរ​ទៅ​វា​បណ្តាល​ឲ្យ​រលួយ​ស្អុយ​ក្នុង​ពោះ ដែល​ធ្វើ​ឲ្យ​សាយភាយ​មេរោគ ដែល​កើតជា​ជំងឺ​មួយទៀត​ហៅ​ថា «​រលាក​ស្រោមពោះ​» ។

ការ​ព្យាបាល ៖
ដោយសារ​វិទ្យាសាស្ដ្រ និង​មធ្យោបាយ​ព្យាបាល​ទំនើប​ៗ​សព្វ​ថ្ងៃនេះ ការ​ព្យាបាល​មាន​ពីរ​ប្រភេទ ៖ ដោយ​ការ​វះកាត់​ដោយ​ចោះ មាន បី​រន្ធ ទំហំ ៥ មី​លី​មែ​ត្រ​ពីរ និង ១០ មី​លី​មែ​ត្រ​មួយ និង​ការ​វះកាត់​ដោយ​ការ​វះ​ពោះ​ផ្ទាល់ (​តែ​ទំហំ​នៃ​ការ​វះកាត់​តូច​ប្រហែល ៤​សង់ទីម៉ែត្រ​) នៅ​ផ្នែក​ខាងស្ដាំ​ក្រោម​ផ្ចិត​។ ការ​វះកាត់​ដោយ​ចោះ​សំរាក​ពេទ្យ​តិច​ថ្ងៃ និង​ពុំ​មានការ​ឈឺចាប់​ក្រោយ​ការ​វះកាត់​។

បញ្ជាក់ ៖ បច្ចុប្បន្ន​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជំរើស​របស់​អ្នកជំងឺ​ដោយ​ការ​វះកាត់ «​ដោយ​ចោះ​តូច » បាន​និង​កំពុង​អនុវត្តន៍​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ ជាមួយ​ក្រុមការងារ​សាស្ត្រាចារ្យ និង​វេជ្ជ​បណ្ឌិត​​ឯកទេស​ជំនាញ​។

លោក​វេជ្ជបណ្ឌិត ជា សុចិត្រ នៅ​ផ្នែក​ស​ល្យ​សាស្ដ្រ​(​ខ​)​នៃ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត​បាន​សំណូមពរ​ដល់​លោក លោកស្រី​ដែល​មាន​បញ្ហា​ដូច​បាន​រៀបរាប់​ជូន​ខាងលើ អញ្ជើញ​មក​ទទួល​ព័ត៌មាន​លំអិត​បន្ថែម អំពី​ការ​ពិនិត្យ និង​ជំរើស​នៃ​វិធីសាស្ត្រ​វះកាត់​ព្យាបាល ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ