ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់មួយប្រាវខ្ទេចខ្ទីរ​ផ្ទះ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ខ្លាំង​លាយ​ជាមួយ​ខ្យល់​កន្ត្រាក់មួយប្រាវខ្ទេចខ្ទីរ​ផ្ទះ​

3 ខែ មុន
  • Pailin

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ប៉ើង​ដំបូល​ស័ង្ក សីប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៣​ខ្នង តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៨ ខែមីនា…

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​ប៉ើង​ដំបូល​ស័ង្ក សីប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៣​ខ្នង តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ ។
ហេតុការណ៍​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០២១ ។

Picture

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​ឃើញ​មេឃ​ខ្មៅ​ងងឹត​នៅ​ទិស​ខាងលិច ស្រាប់តែ​មួយស្របក់​ក្រោយមក បង្ក​ទៅ​ជា​ភ្លៀង​មួយ​មេ​យ៉ាង​ធំ លាយឡំ​ដោយ​ផ្គរលាន់ គួរ​ឱ្យ​ខ្លាច ស្រាប់តែ​បក់​បោក​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋ​ខាងលើ​តែ​ម្តង ។

Picture

ប្រភព​បន្ត​ទៀត​ថា ៖ ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ មាន​ម្ចាស់ ទី​១. ឈ្មោះ ជួន ប៉ែ​ត ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ប៉ើង​ដំបូល​ផ្នែក​ខាង​មុខ ខូច​ស័ង្កសី អស់​ចំនួន​០៩​សន្លឹក ទី​២. ឈ្មោះ ដួង ផូ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ត្រូវ​ខ្យល់​បក់​ប៉ើង​រមូរ​ស័ង្កសី​ចំនួន​០៦​សន្លឹក ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ស្រែ​អន្ទាក់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ​ទី​៣. ឈ្មោះ សំ ចិន្តា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ត្រូវ​ខ្យល់​បក់​ប៉ើង ខូចខាត​ដំបូល​ប្រក់​ស័ង្កសី​ចំនួន​០៨​សន្លឹក ដែល​ផ្ទះ​មាន​ទំហំ​5×12​ម៉ែត្រ ។

Picture

ប្រភព​បញ្ជាក់​ថា ក្រោយ​កើតហេតុ អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ពិនិត្យ​មើល ដើម្បី​នាំ​ក្រុមការងារ​ចុះ​ជួយ​នៅ​ពេល​ក្រោយ ៕

Picture
Picture