ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់ក! ជនល្មើស​មានទាំងអាវុធ​អា​កា​ឡើង​​គគ្លើនហើយ​

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ​៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំក្រវាញ ដឹក​នាំ​ដោយ​លោក​អធិការ តាន់ គា​រិ​ទ្ធបាន​ចុះ​បង្ក្រាប ករណីរក្សា​ទុកជួញដូរ និងប្រើប្រាស់​ដោយ​ច្បាប់​នូវ​សារធាតុ​ញៀន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ចំណុច​មល់​ចាស់ ស្ថិត​ក្នុងភូមិ​ក្សេត្រ​បូ​រី…

ខេត្តពោធិ៍សាត់ ​៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំក្រវាញ ដឹក​នាំ​ដោយ​លោក​អធិការ តាន់
គា​រិ​ទ្ធបាន​ចុះ​បង្ក្រាប ករណីរក្សា​ទុកជួញដូរ និងប្រើប្រាស់​ដោយ​ច្បាប់​នូវ​សារធាតុ​ញៀន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ចំណុច​មល់​ចាស់ ស្ថិត​ក្នុងភូមិ​ក្សេត្រ​បូ​រី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ កាលពី​ថ្ងៃ​ទី០៧ មីនា ​វេលា​ម៉ោង​០១ និង១០ នាទី​រសៀល។

នៅក្នុង​យុទ្ធនាការ​នេះ ​កម្លាំង​សមត្ថកិច្ច​បានឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០៦នាក់ (ប្រុស) ​ក្នុង​នោះ​មាន​៖១-​ឈ្មោះ ជឿន តូ ភេទ​ប្រុស អាយុ២៧ ឆ្នាំ ,២-​ឈ្មោះ កាន រ៉​ន ភេទ​ប្រុស អាយុ ២២ ឆ្នាំ ,៣-​ឈ្មោះ ហុ​ន តូច ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ,៤-​ឈ្មោះ ហុ​ន ង៉ា ភេទ​ប្រុស អាយុ ១៦ ឆ្នាំ ,៥-​ឈ្មោះ ឆេ​ន រិ​ទ្ធី ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ ទាំង​០៥​នាក់​រស់នៅ​ភូមិ​ក្សេត្រ​បូ​រី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ​។​ចំណែក​៦-​ឈ្មោះ មឿ​ន វិច្ឆិកា ហៅ​ម៉ូ ភេទ​ប្រុស អាយុ​២៦ ឆ្នាំ រស់នៅ​ភូមិ​លា​ច ឃុំ​លា​ច ស្រុក​ភ្នំក្រវាញ​។

វត្ថុ​តាង​ដែល​ដកហូត​បាន​រួម​មាន​​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៥ កញ្ចប់​(​ធំ​០៤.​តូច​០១)​ទម្ងន់​២៣.៥១ ក្រាម​។​- ប្រដាប់​ជក់​ចំនួន ០១ កំ​ប្លេ​រ​។​- ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន ០១- កូន​ថង់​ច្រក​រំលែក​មួយ​ចំនួន​ធំ​- ទុយោ​ជក់​មួយ​ចំនួន​ធំ​- ទុយោ​សម្រាប់​ចូក​ថ្នាំ​ញៀន​ចំនួន​០៣- ក្រដាស់​អា​លុយ​មី​ញូ​ម​ចំនួន ០១ ដុំ​- ដែកកេះ​ចំនួន ០៤ ដើម​- ទូរស័ព្ទ​ដៃ​ចុច​ថា​ច់​ចំនួន ០៣ គ្រឿង​- កាំភ្លើង​ចំនួន​០១ ដើម ម៉ាក​M១៦(​ចាស់​) និង​គ្រាប់​ចំនួន​២០​គ្រាប់ – បង់​កាំភ្លើង​ចំនួន​០២​បង់ និង​កាំភ្លើង​ខ្យល់​កែ​ឆ្នៃ​ចំនួន​០១​ដើម​។

លោក​វរសេនីយ៍ឯក តាន់ គា​រិ​ទ្ធ អធិការ​នគរបាល​ស្រុក​ភ្នំក្រវាញ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​ភ្នំក្រវាញ​ទាំងអស់ មេត្តា​ជួយ​សហការ​និង​រាយការណ៍​ដល់​កងកម្លាំង​សមត្ថកិច្ច នៅ​ពេល​បានដឹង​អំពី​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ករណី​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​អាវុធ​ខុស ល្បែងស៊ីសង និង​បទល្មើស​ផ្សេង​ៗ​ទៀត ដើម្បី​សមត្ថកិច្ច​មាន​វិធានការ​ក្នុង​ការ​ចុះ​បង្ក្រាប​ជា​បន្ទាន់ ៕