ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្អូនរបស់អគ្គនាយកហង្សមាស និងអ្នកចម្រៀងច្រើននាក់ទៀតសង្ស័យ ​ឆ្លងកូវីដ១៩មានរោគសញ្ញាក្តៅខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ មានចេញរោគសញ្ញា ឆ្លង​កូវីដ១៩ ព្រមទាំង​អ្នកចម្រៀង​​ហង្សមាស​ច្រើន​នាក់ ដូចជា ណុប បញ្ញារិទ្ធ ក៏ឆ្លងដែរ​។…

ភ្នំពេញ៖ ប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ មានចេញរោគសញ្ញា ឆ្លង​កូវីដ១៩ ព្រមទាំង​អ្នកចម្រៀង​​ហង្សមាស​ច្រើន​នាក់ ដូចជា ណុប បញ្ញារិទ្ធ ក៏ឆ្លងដែរ​។ នេះបើតាម​ការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ខាងក្រុមគ្រូពេទ្យ បានចុះទៅយក​​ប្អូន​របស់​អគ្គនាយកហង្សមាស និងក្រុមគ្រួសារ​ ដែល​មានចេញរោគសញ្ញាកូវីដ រួមទាំង​លោក ណុប បញ្ញារិទ្ធ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ហើយ នៅយប់ថ្ងៃទី៨មីនា​នេះ។

ជាមួយ​នឹង​ការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ ដូច្នេះ ក៏មានសេចក្តីរាយការណ៍​មកថា ពិធិការិនីហង្សមាស លោកស្រី​ កែវ ចាន់និមល បានឆ្លងកូវីដ រួមទាំងប្តី និងកូនស្រី។ លោកស្រី កែវ ច័ន្ទនិមល (ពិធីករហង្សមាស) ប្តី និងកូនស្រីរបស់គាត់ អាយុ ១០ ឆ្នាំ បានធ្វើតេស្ត រកកូវីដ១៩ កាលពីថ្ងៃទី៧មីនាមិញនេះ ហើយ​លទ្ធផល​ចេញមក មានកូវីដ១៩ ទាំងគ្រួសារ (៣ នាក់)។

យោងតាមការបង្ហោះព័ត៌មានរបស់លោកម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានបញ្ជាក់ថា លោកស្រី កែវ ច័ន្ទនិមល បានឆ្លងកូវីដ១៩ ពីអ្នកដឹកនាំ​ថតស្ពត ឈ្មោះ ទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២១ គាត់បានទៅ​ជួយថតវីដីអូ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ១៩ ហើយម្សិលមិញ ទើបគាត់​ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលិសចរាចរណ៍)។

រហូតមកដល់ពេលនេះ កំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមានជាប់​ពាក់ព័ន្ធជាមួយឈ្មោះ ទីតូ ច្រើននាក់ ជាក់ស្តែង ដូចជា៖ ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន សុគន្ធ និសា មានអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀត កំពុងទៅធ្វើតេស្តរកកូវីដ១៩។

ដោយឡែក លោកស្រី កែវ ច័ន្ទនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាត​ឱ្យស្នាក់នៅរួម ក្នុង ១ បន្ទប់ ជុំប្តី និងកូន។

សេចក្តីរាយការណ៍ខាងលើនេះ បានធ្វើឡើង ខណៈដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី៨ ខែមីនានេះថា ជំងឺកូវីដ១៩ នៅពេលនេះ បានឆ្លងរាលដាលធ្ងន់ធ្ងរ ចូលដល់ប៉ូលិស មន្ត្រីរាជការ និងសិល្បករ​ច្រើននាក់​។ សម្តេចបានប្រកាស​ឲ្យក្រសួងស្ថាប័ន​រដ្ឋទាំងអស់ បិទជាបណ្តោះអាសន្ន ដោយទុកមនុស្សចំនួនតិចតួចបំផុត នៅប្រចាំការ ហើយក្រៅពីនោះ យ៉ាងហោចបុគ្គលិក ៩០% ធ្វើការពីផ្ទះ។ ក្រុមហ៊ុនឯកជន ក៏ដូចគ្នា ត្រូវរៀបចំ​កាត់បន្ថយបុគ្គលិក​ ដែលធ្វើការដោយផ្ទាល់ ឬក៏រៀបវេនធ្វើការឆ្លាស់វេន​គ្នា​ ដើម្បីកាត់បន្ថយ​ការកកស្ទះមនុស្ស នៅកន្លែងធ្វើការផង និងនៅតាមផ្លូវធ្វើដំណើរផង៕ ដោយ៖ ខាត់ សាមឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ