រាជធានីភ្នំពេញ ៖ មានការបង្ហាញអោយមហាជន ផ្តល់នូវក្តីកង្វល់ជាអនេកនៅពេលដែលលេចឮថា ប្រាង្គហោត្រៃយ៍ នៅក្នុងវត្តស្វាយពពែ អាចនឹងកម្ទេចចោល ហើយខ្លះថា គ្រាន់តែជួសជុល។ តើវាសនា ប្រាង្គបែបបុរាណដែលមានវ័យកាលជាច្រើនឆ្នាំហើយនោះ នឹងទៅជាអ្វី? ខណៈប្រាង្គមួយនេះអាចថា ជាសម្បត្តិបេតិកភណ្ឌ ទាក់ទាញ ផ្នែកទេសចរណ៍។
ប្រាង្គហោត្រៃយ៍នេះ មានការហ៊ុមព័ទ្ធសារជាថ្មី កាលពីពេលថ្មីៗនេះ ដែលមានការសង្ស័យថា អាចនឹងវាយកម្ទេច ហើយបង្កអោយអ្នកដឹងរឿងរ៉ាវទាំងនេះ ចង់អោយខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជ្រាបអោយបានលឿនបំផុត ដើម្បីទៅអោយទាន់ពេលវេលា មុនពេលមានរូបភាពអ្វីមិនល្អកើតឡើង។

ប្រាង្គបុរាណទាំងនេះ នៅសេសសល់តែ៣ទីតាំងប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា ដោយ មាននៅកំពង់ចាម២កន្លែង និងមាននៅរាជធានីភ្នំពេញ១កន្លែង។ លើសពីនេះ ត្រូវបានអ្នកស្រាវជ្រាវចាត់ទុកថាជាឯកសារ និងចាត់ទុកថាជាសម្បត្តិបុរាណដ៏ពិសេស និងសំខាន់ចំពោះជាតិ។
យ៉ាងណា នៅហ្វេសប៊ុកឈ្មោះសំណាង ឌីណា បានសរសេរបង្ហោះកាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះថា «ក្រសួងវប្បធម៌បានចេញសេចក្តីបំភ្លឺឯកភាពតាមសំណើរវត្តស្វាយពពែ វាយកម្ទេចប្រាង្គហោត្រៃមានអាយុកាល៩២ឆ្នាំ សំអាងថាពុកផុយ ចឹងខ្ញុំសូមលើកប្រសាសន៍សម្តេចតេជោ រំលឹកដល់ក្រសួងវប្បធម៌ ហើយស្តាប់ប្រសាសន៍សម្តេចផង សម្តេចតេជោខិតខំណាស់កសាងប្រទេស ថែរក្សាសំណង់ចាស់ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ចុះហេតុអីបានទៅជាមន្ត្រីក្រោមឱវាទមិនស្តាប់បង្គាប់?

ប្រសាសន៍ សម្តេចតេជោ “សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សំណង់ផ្សេងៗដែលមានអាយុកាលចាប់ពី៥០ឆ្នាំឡើងទៅ ត្រូវប្រឹងប្រែងរក្សា។ “ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងឱ្យនាំគ្នាថែរក្សាស្ពានថ្មនៅមុខសាលាខេត្តបាត់ដំបង ដែលមានអាយុជាង១០០ឆ្នាំផងដែរ ដោយមិនត្រូវវាយចោលនោះឡើយ។” នេៈជាការលើកឡើង ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)។ ដកស្រង់ពី ”កម្ពុជាទស្សនៈថ្មី” ក្រសួងវប្បធម៌ បានភ្លេចប្រសាសន៍សម្តេចតេជោហើយ? ចឹងបានជាបំភ្លឺហើយ និង Post ចឹង សូមមើល Comments មហាជនផង ។
ខ្ញុំជាពលរដ្ឋខ្មែរម្នាក់ ក៏ដូចមហាជនទូទាំងប្រទេសមានតែពាក្យសោកស្តាយ ហើយខ្មាស់ប្រទេសជិតខាងណាស់ ។ មានតែឈប់ធ្វើសិក្ខាសាលាស្តីអំពីការថែរក្សាសំណង់បុរាណនៅតាមវត្តអារាមទៅ ខ្មាស់ក្មេងជំនាន់ក្រោយណាស់។

នៅលើផេកមួយឈ្មោះ « Amazing Cambodia » បានសរសេរបង្ហោះកាលពីថ្ងៃទី៣ មីនា ឆ្នាំ២០២១ មុននេះថា ( ទិដ្ឋភាពចុងក្រោយដ៏គួរឲ្យស្រងេះស្រងោចនៃហោត្រៃបុរាណអាយុកាល៩២ឆ្នាំ ជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លានៃព្រះរាជវង្សពីអតីតកាលព្រះនាម “សិង្ហរាថាវេត ” ស្ថាបនាឡើងក្នុង ព.ស. ២៤៧២ ត្រូវនឹង គ.ស.១៩២៩ កណ្តាលក្រុងភ្នំពេញ ដែលកំពុងត្រូវបានរុះរើឈានទៅរកការបាត់បង់។
ការបណ្តោយឲ្យវិនាសបេតិកភណ្ឌមួយនេះ គឺជាការបាត់បង់ប្រភេទរចនាបថស្ថាបត្យកម្មសាសនាដ៏កម្រមួយដែលស្ទើរតែគ្មានសេសសល់ទៀតឡើយនៅប្រទេសកម្ពុជាសព្វថ្ងៃ។
ស្ថាបត្យកម្មនេះ ខុសពីកំពូលអគារសាសនាធម្មតាត្រង់មានកំពូលខាងលើបំផុត ៥ ដែលតាមអត្ថន័យសាសនា គឺកំពូលខ្ពស់ជាងគេនៅចំកណ្តាលតំណាងឲ្យភ្នំព្រះសុមេរុ ឯកំពូលតូចៗទាំង៤ នៅព័ទ្ធជុំវិញតំណាងទ្វីបទាំងបួន រួមមាន ឧត្តរកុរុទ្វីប ជម្ពូទ្វីប អបរគោយានទ្វីប និង បុព្វវិទេហទ្វីប )៕






ចែករំលែកព័តមាននេះ