ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកមើលទិដ្ឋភាពដឹក​ជញ្ជូន​អ្នកជំងឺ ​កូវីដ​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ព្រែក​ព្នៅ​មក​សណ្ឋាគារ១នៅភ្នំពេញ(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ​កាលពី​​ព្រឹក​ថ្ងៃ​ទី៨ ខែ មីនា ឆ្នាំ ២០២១​នេះ ​ក្រសួងសុខាភិបាល​បាន​​ដឹក​ជញ្ជូន​អ្នកជំងឺ​កូវីដ១៩ ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ព្រែក​ព្នៅ…

រាជធានីភ្នំពេញ ៖ ​តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ​កាលពី​​ព្រឹក​ថ្ងៃ​ទី៨ ខែ មីនា ឆ្នាំ ២០២១​នេះ ​ក្រសួងសុខាភិបាល​បាន​​ដឹក​ជញ្ជូន​អ្នកជំងឺ​កូវីដ១៩ ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​ព្រែក​ព្នៅ មក​កាន់​សណ្ឋាគារ THE GREAT DUKE (អតីតសណ្ឋាគារអាំងទែរ​កុង​ទី​ណង់តាល់) ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ​រាជធានីភ្នំពេញ ។​ គួររំលឹកថា អតីត​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តា​ល់​ធ្វើ​ជា​កន្លែង​ព្យាបាល​អ្នក​ឆ្លង​កូ​វី​ដ​កម្រិត​ស្រាល

នាព្រឹកនោះដែរ គេ​សង្កេត​ឃើញ​មាន​រថយន្ត​ពេទ្យ​ជា​ច្រើន​គ្រឿង​កំពុង​តែ​ដឹកជញ្ជូន​​អ្នក​ជំ​ងឹ ​កូវីដ​១៩​ មក​កាន់​សណ្ឋាគារ​ខាងលើ ហើយ​ការ​ដឹក​ជញ្ជូន​អ្នកជំងឺ​កូវីដ​១០ មក​កាន់​ស​ណ្ឋា​​គារខាងលើនេះ​ដែរ​ គឺ​ចូល​តាម​ច្រក​ចំហៀង​ខាង​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​តែ​មួយ​ប៉ុណ្ណោះ​ ព្រមទាំង​​មាន​ដាក់​កម្លាំង​ការពារ​យ៉ាង​តឹងរ៉ឹង​ផង​ដែរ​។ ព័ត៌មានលម្អិតនឹងមានផ្សាយ​នៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ