ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរធ្វើទឹកត្នោតជូរកំពុងយ៉ាប់ដោយសារស្រាបៀ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រជធានីភ្នំពេញ ៖ ក្នុងដៃកំពុងតែរៀបចំបំពង់ទឹកឆ្នោតនិងប្រដាប់កៀបត្នោត ព្រមទាំងកាំបិតដែលមុតមុខ​សស្រាចលោកធី ត្រៀមឡើងត្នោតកៀបយកទឹកបន្តិចទៀតនេះ ។ ចាំសុរិយារសៀល​បន្តិច​គាត់នឹងឡើងដើមត្នោតតាមទន្លាប់យកទឹកត្នោតមកផលិតជាទឹកត្នោតជូរ ។ ទឹកត្នោតជូរដែលជាភេជ្ជៈអាចស្រវឹងបាន ដែលពលរដ្ឋខ្មែរនិយមទទួលទាន​តំាងពីយូរមក…

រជធានីភ្នំពេញ ៖ ក្នុងដៃកំពុងតែរៀបចំបំពង់ទឹកឆ្នោតនិងប្រដាប់កៀបត្នោត ព្រមទាំងកាំបិតដែលមុតមុខ​សស្រាចលោកធី ត្រៀមឡើងត្នោតកៀបយកទឹកបន្តិចទៀតនេះ ។ ចាំសុរិយារសៀល​បន្តិច​គាត់នឹងឡើងដើមត្នោតតាមទន្លាប់យកទឹកត្នោតមកផលិតជាទឹកត្នោតជូរ ។ ទឹកត្នោតជូរដែលជាភេជ្ជៈអាចស្រវឹងបាន ដែលពលរដ្ឋខ្មែរនិយមទទួលទាន​តំាងពីយូរមក ប៉ុន្តែបច្ចុប្បន្ននេះ​ដោយ​សារមានស្រាបៀនិងគ្រឿងស្រវឹង​ជាច្រើនលក់នៅលើទីផ្សារ អ្នកផលិតទឹកត្នោតត្ងូញពីការរកប្រាក់មិន​បានក្នុងការចិញ្ចឹមជីវិត ។

ក្នុងមូយថ្ងៃលោកធីត្រូវឡើងត្នោតចំនួនពីរលើក ។ ម្តងនៅពេលព្រឹកនិងម្តងទៀត​នៅពេលរសៀល ។  “ខ្ញុំឡើងទឹកត្នោតយកទឹកធ្វើទឹកត្នោតជូរលក់ក្នុង​រយៈពេល​ជាង ១០ឆ្នាំមកហើយ ។ ពីមុខរបនេះអាចធ្វើឲ្យខ្ញុំដោះស្រាយជីវភាពគ្រួសារបានស្រួល​ដូចជាអាចមានថវិកាឲ្យរៀនសូត្រ និងទិញម្ហូបអាហារប្រចំាថ្ងៃ ព្រមទំាងការចាយវាយ​ផ្សេងៗដោយមិនសូវខ្ចល់ខ្វាយប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋមិន​សូវ​ទទួល​ទានទឹកត្នោតជូរទេ ពូកគាត់បើទៅជាទទួលទានស្រាបៀច្រើន​ជាងទំនង​ដោយសារស្រាបៀមានច្រើនប្រភេទ ហើយប្រកួតប្រជែងគ្នាធ្វើតម្លៃរបស់វាធូរ​គួរសម​ពលរដ្ឋអាចទទួលទានបានគ្រប់ៗ” ។ និយាយរួចលោកធី បាន លើកអម្រែក​បំពង់ទឹកត្នោតដាក់ល់ស្មាហើយទាញយកកូនកំាជិតត្នោតសៀតចង្កេះដើរសំដៅដើមត្នោត ដែលដុះជាជួរ ។

 អ្នកសារព័ត៌មានកោះសន្តិភាពមិនរំខានពេលវេលាប្រកបរបរទទួលទានប្រចំាថ្ងៃរបស់លោកធីនោះទេ ។ យើងបានអង្គុយចំាគាត់រហូតដល់ពេលបញ្ចប់ការងារឡើងត្នោត ទើបសួរនាំលោកបន្តទៀត ។ គាត់ឡើងចុះដើមឆ្នោតពីមួយទៅមួយ នៅក្នុងរយៈ​ពេលជាងពីរ​ម៉ោងទើបរួចរាល់ ។ នៅពេលចុះពីដើមត្នោត​កអម្រែករបស់​លោកធីមើលទៅកាន់តែធ្ងន់ បំពង់នីមួយៗ ពោលពេញដោយទឹកត្នោត។ នៅពេលមានទឹកត្នោតពេញអម្រែកបុរសម្នាក់នេះ មានដំណើរកាន់តែស្វាហាប់ឡើង លោកបានរែកទឹកត្នោតជាមួយដំណើរបង់បោយមួយៗ ។​

ក្រោយរែកទឹកត្នោតមកដល់កន្លែងលោកបានឲ្យដឹងបន្តទៀតថា ក្នុងមួយថ្ងៃៗគាត់​ឡើងត្នោតយកទឹកត្នោតបានប្រមាណជា៦០លីត្រទៅ៩០លីត្រ ហើយទឹកត្នោត​ជូរដែលគាត់ផលិតបាន លក់បានតម្លៃ ១ ៥០០រៀល ចំណែកទឹកត្នោតផ្អែកមួយលីត្រ តម្លៃ ២ ០០០រៀល ។ ទោះយ៉ាងណា លោកធំ និយាយដដែលថា “អាលូវនេះគេមិន​សូវផឹកស្រាបៀជាន់ធាងនេះទេ(ត្នោតជូរ) គេនិយមហូបស្រាបៀរជាង។ គេផឹកស្រាបៀ​ដោយសារគេចង់បានសំណាងក្នុងក្រវិលកំប៉ុង ។ អីញ្ចឹងត្នោតរបស់​ខ្ញុំគេមិនសូវ​ចាប់អារម្មណ៍នោះឡើយ»និយាយទំាង​មុខញញឹមដៃរបស់គាត់ចាក់​ទឹកឆ្នោតទៅក្នុងខ្ទះត្នោតដ៍ធំមួយ ។

ជាទូទៅអ្នកប្រកបរបរឡើងត្នោតពុំមានដើមត្នោតផ្ទាល់ខ្លួនទេ ពួកគាត់ភាគច្រើនជួរដើម​ត្នោតអ្នកស្រុកឡើងកៀបយកទឹកដោយគិតជាថ្លៃឈ្នួលប្រចំាឆ្នាំ។ លោកធីជួល ដើមត្នោតអ្នកភូមិដោយក្នុងមួយឆ្នាំមួយដើម១ម៉ឺនរៀល។ក្នុងមួយខែលោកអាច​រកប្រាក់ពីរបរលក់ទឹកត្នោតពី៥០ម៉ឺនរៀល ឬច្រើនជាងនេះ ។

 ចំណែកលោកពូម្នាក់ទៀត ស្ថិតនៅក្នុងស្រុកស្អាងដែរនោះ បានរៀបរាប់ថានៅរៀង​រាល់ថ្ងៃនេះ លោកផលិតទឹកត្នោតជូរបានប្រមាណ៦០លីត្រ សម្រាប់លក់។ លោកថា”ឥឡូវពិបាករកលុយណាស់ ពលរដ្ឋមិនសូវទទួលទានទឹកត្នោតជូរទេ” ។

ក្រៅពីទឹកត្នោតជូរលក់មិនសូវដាច់ របរឡើងត្នោតប្រឈមនឹងគ្មានដើម​ត្នោតឡើងផង​ដែរ ដោយសារដើមត្នោតមួយចំនួនត្រូវកាប់ និងគាស់យកទៅដំាកន្លែងផ្សេង។ ម្យ៉ាងទៀតដីស្រែខ្លះត្រូវគេអភិវឌ្ឍន៍ជាលំនៅដ្ឋាន ដូច្នេះដើមត្នោតត្រូវគេកាប់ចោល ។

អ្នកឡើងត្នោតបានធ្វើការប្រៀបធៀបថាទឹកត្នោតមួយលីត្ រ១៥០០រៀល ចំណែកស្រា​បៀមួយកំប៉ុងមានតម្លៃចាប់ពី ២០០០រៀលទៅ ។ ដូច្នេះពលរដ្ឋ ដែលធ្លាប់ទទួលទាន​ទឹកត្នោតជូរបានងាកទៅទទួលទានស្រាបៀវិញនៅពេលស្រាបៀធូរថ្លៃហើយមានការផ្សព្វផ្សាយ និងជំរុញទឹកចិត្តអ្នកទទួលទាន តាមរយៈការផ្តល់រង្វាន់នានានោះ ។


ដោយសារតែអ្នកទទួលទានទឹកត្នោតតិចៗទៅ លោកធីនិងអ្នកឡើងត្នោតដទៃ​ទៀតថារកចំណូលមិនទៀតទាត់ឡើយ ក្នុងមួយថ្ងៃពួកគាត់អាចរកប្រាក់​បានពី៤ម៉ឺនទៅ៥ម៉ឺនរៀលប៉ុណ្ណោះ។ ចំណូលក្នុងកម្រិតនេះអ្នកឡើង​ត្នោតត្អូញថាលំបាកដោយសារទំនិញលើទីផ្សារមានតម្លៃខ្ពស់ ពិសេសអាហារប្រចំាថ្ងៃ ដែលពួកគាត់ចំណាយមិនតិចជាង១ម៉ឺនរៀលនោះទេ ។

ទឹកត្នោតដែលផលិតជាទឹកត្នោតជូរហើយមិនអាច្នៃធ្វើអ្វីបានទៀតទេ ប៉ុន្តែនៅពេលមិនទាន់ច្នៃជាទឹកត្នោតជូរ ទឹកត្នោតផ្អែមកសិករអាចច្នៃជាស្ករត្នោត។ ស្ករត្នោតដែលមានទីផ្សារល្អជាក្តីសង្ឃឹមមួយរបស់អ្នកឡើងត្នោតនៅពេលពលរដ្ឋមិនគំាទ្រស្រាបៀជាន់ធាងទៀតនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ