ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីឌុប​ប្រពន្ធ​មកពីផ្សារ ស្រាប់​តែ​ជួបគ្រោះ​ខ្ទាតម៉ូតូចូលក្រោម​ឡាន​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ សង្ស័យបើកបត់ ក៏ជ្រុល​ទៅ​​បុក​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុ​ប​ប្រពន្ធ​ត្រឡ​ប់​​មក​ពី​ផ្សារ​​ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ខ្ទាត​ចូល​ក្រោម​រថយន្ត​ ចំណែក​២​នាក់​ប្តី​ប្រពន្ធ​​​បាន​ខ្ទាតចេញផុត​ពីម៉ូតូ ទើបមិន​​បណ្តាល​ឱ្យ​​​​រងគ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរទេ​ គឺ​គ្រាន់តែ​រង​​របួសស្រាល​​ប៉ុណ្ណោះ ។​…

រាជធានីភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ សង្ស័យបើកបត់ ក៏ជ្រុល​ទៅ​​បុក​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុ​ប​ប្រពន្ធ​ត្រឡ​ប់​​មក​ពី​ផ្សារ​​ បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ខ្ទាត​ចូល​ក្រោម​រថយន្ត​ ចំណែក​២​នាក់​ប្តី​ប្រពន្ធ​​​បាន​ខ្ទាតចេញផុត​ពីម៉ូតូ ទើបមិន​​បណ្តាល​ឱ្យ​​​​រងគ្រោះថ្នាក់​អ្វី​ធ្ងន់ធ្ងរទេ​ គឺ​គ្រាន់តែ​រង​​របួសស្រាល​​ប៉ុណ្ណោះ ។​

​ហេតុការណ៍​ខាងលើ​នេះ​បានកើតឡើង​​កាលពី​វេលា​ម៉ោង​09​និង​30​នាទី​យប់​ថ្ងៃ​ទី​6 ខែមីនា ឆ្នាំ 2021 ​នៅ​ចំណុច​ខាងក្រោយ​ផ្សារ​ក្រមួន តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ព្រែក​តាឡុ​ង សង្កាត់ ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ ។

ប្តីប្រពន្ធ​ទាំង​២នាក់​ខាងលើ​មិនស្គាល់អត្ត​សញ្ញាណនោះទេ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​​ហុងដា​ឌ្រី​ម ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1IG-1549 ។ ចំណែក​រថយន្ត​បែន​ដឹក​ដី ព​ណ៍​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ ​3D-7178 ​បើកបរដោយបុរសម្នាក់មិនស្គាល់​អត្តសញ្ញាណ ។​

​តាម​ប្រភព​ព័​ត៍​មាន​ពី​បុរស​អ្នក​លក់ដូរ​ក្បែរ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុនពេលកើតហេតុ គេឃើញ​​បុរស​ម្នាក់​បើកបរម៉ូតូមួយគ្រឿង​មាន​ឌុ​ប​ប្រពន្ធ​ត្រឡប់​មកពីផ្សារ​ លុះមកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​​មាន​បុរស​ម្នាក់​បើករថយន្ត​បែន​ដឹក​ដី​​មួយគ្រឿង​ ​ធ្វើដំណើរ​​ស្រប​ទិស​គ្នា​ពី​លិចទៅ​កើត​ បត់​ស្ដាំមិនប្រយ័ត្ន ក៏​​ជ្រុល​ទៅ​បុក​ម៉ូតូ​ បណ្តាល​ឱ្យ​ខ្ទាត​ម៉ូតូ​ចូល​ក្រោម​រថយន្ត​កិនខូចខាតស្ទើរទាំង​ស្រុង​ ​ប៉ុន្តែ​​សំណាងល្អ​ប្ដី​ប្រពន្ធ​ខ្ទាត​​ចេញផុត​ពី​ម៉ូតូ​ គ្រាន់តែ​រង​របួសស្រាលប៉ុណ្ណោះ ​។ ពេលហេតុការណ៍បែបនេះកើតឡើង ភាគី​ខាងរថយន្ត​និងម៉ូតូ​ ​ធ្វើការ​សម្របសម្រួល​មិន​ត្រូវគ្នានោះទេ ​គិតតែ​​ឈ្លោះ​ប្រកែក​គ្នា​រួច​ក៏​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចុះ​មក​វាស់វែង ។

ក្រោយពេល​​កើតហេតុ​ សមត្ថកិច្ច​​ចុះ​​មក​ធ្វើការ​សម្របសម្រួល​ ដោយ​ភាគី​ខាង​ម្ចាស់​ម៉ូតូ​ទាមទារ​​ឱ្យ​សងតាមតម្លៃ​ម៉ូតូ​ថ្មី​ ឬ​សង​លុយពួក​​គាត់​ក្នុង​តំលៃ​2200​ដុល្លារ ​ចំណែក​​ភាគី​ខាង​រថយន្ត​សុំ​ត្រឹម​ទិញ​ម៉ូតូ​ស៊េ​រី​ឆ្នាំ​2020​ តែ​ជា​ប្រភេទ​ម៉ូតូ​មួយ​ទឹក ​មាន​ស្លាក​លេខ​ដូច​គ្នា​និង​បាន​យក​មក​ដល់​កន្លែង​កើត​ហេតុតែ​ម្ដង ។ ​ភាគី​ទាំង​​​២​បាន​​ជជែក​គ្នា​​អស់​ជិត​2​ម៉ោង​ ទើបត្រូវ​គ្នា​ ដោយភាគី​ខាងរថយន្ត​ព្រម​​សង​ជា​លុយ​ចំនួន​2050​ដុល្លារដើម្បី​​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​ ហើយ​ម៉ូតូ​ដែល​រង​ការ​ខូចខាត​គឺ​ម្ចាស់​រថយន្ត​ជា​អ្នក​យក​ ចំណែក​ម្ចាស់​ម៉ូតូ​យក​លុយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ