ខេត្តកំពង់ឆ្នាំង ៖ វ៉ាក់សាំងការពារកូវីដ១៩ ចំនួន៩០០ដូស បានរៀបចំចាក់ជូនកងយុទ្ធពលខេមរៈភូមិន្ទដែលឈរជើងក្នុងខេត្តកំពង់ឆ្នាំង ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគពិសេស បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ។
![Picture]()
លោកមេបញ្ជាការរង និងជានាយសេនាធិការយុទ្ធភូមិភាគពិសេសបានបន្តថា វ៉ាក់សាំងការពារកូវីដ១៩ ទាំង៩០០ដូស នឹងត្រូវចាក់ជូនយោធាសាលាពលទាហានយោធភូមិភាគ ជាពិសេសកងកាំភ្លើងធំក្រាំងតាមុំ, កងកាំភ្លើងធំភូមិភាគពិសេស, តំបន់អភិវឌ្ឍន៍កងទ័ពអាកាស, អង្គភាពស៊ីម៉ាក់, តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ។
![Picture]()
លោកបានបញ្ជាក់ថា វ៉ាក់សាំងទាំង៩០០ដូសនេះនឹងត្រូវចាក់អោយអស់នៅព្រឹកនេះ ព្រោះក្រុមគ្រូពេទ្យយោធាមានចំនួនច្រើននាក់ ដែលអាចធ្វើទាន់ពេល ប៉ុន្តែបើនៅសល់ គឺបន្តនៅរសៀលទៀត ធ្វើម៉េចឱ្យអស់ ហើយនឹងគ្រោងចាក់លើកទី២ទៀតនៅ១៤ថ្ងៃក្រោយ។
![Picture]()
នៅក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី កែវ ឃាន មេបញ្ជាការរងកងទ័ពអាកាស ក៏ដូចជាមេបញ្ជាការ មេបញ្ជាការរងជាច្រើននាក់ទៀត បានចំណាប់អារម្មណ៍ ដូចគ្នាថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលចូលរួមការពារការរីករាលដាលនៃជំងឺកូវីដ១៩ និងអនុវត្តតាមវិធានការការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()