រកា ជូត ខាល មមី ច ជួបសំណាងល្អបន្តរហូតចាប់ពីរសៀលនេះទៅ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រកា ជូត ខាល មមី ច ជួបសំណាងល្អបន្តរហូតចាប់ពីរសៀលនេះទៅ

1 ខែ មុន

អស្ចារ្យ​មហា​សំណាង​! តាម​ការ​ទស្សន៍​ទាយ​របស់​កំពូល​ហោរ​ចិន​សែ​បាន​អះអាង​ថា អ្នក​កើត​ឆ្នាំ​ទ្រព្យ​ទាំង​៥ ជូត ខាល មមី ច រកា លេខហេង369$ត្រូវ​ផ្លាស់​ប្ដូរ​រាសី​ពី​អាក្រក់​ប្រែជា​ល្អ​ប្រពៃ​ជួប​មហា​សំណាង​មាន​លាភ​ធំ​ប្រជុំ​មាស ប្រាក់​ហូរ​ចូល​មក​ទាំង​៤​ទិស…

អស្ចារ្យ​មហា​សំណាង​! តាម​ការ​ទស្សន៍​ទាយ​របស់​កំពូល​ហោរ​ចិន​សែ​បាន​អះអាង​ថា អ្នក​កើត​ឆ្នាំ​ទ្រព្យ​ទាំង​៥ ជូត ខាល មមី ច រកា លេខហេង369$ត្រូវ​ផ្លាស់​ប្ដូរ​រាសី​ពី​អាក្រក់​ប្រែជា​ល្អ​ប្រពៃ​ជួប​មហា​សំណាង​មាន​លាភ​ធំ​ប្រជុំ​មាស ប្រាក់​ហូរ​ចូល​មក​ទាំង​៤​ទិស ដែល​ជា​ការ​កែប្រែ​ខ្សែជីវិត​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​សុក្រ ទី​៥ ខែមីនា​ស្អែក​នេះ សូម​លោក​អ្នក​បញ្ជូន​សារ​តាម​លេខ​នាំ​លាភ​សំណាង​99999$​ឥឡូវនេះ​ប៉ង​អ្វី​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំជូត នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​លោក​អ្នក​កើត​ឆ្នាំវក​នឹង​ជួប​លាភ​សំណាង​ធំ ព្រោះ​ខណៈ​នេះ​ដួង​រាសី​កំពុង​ស្ថិត​នៅ​លើ​កំពូលភ្នំ​មាស នឹង​អាច​កែប្រែ​ជោគវាសនា​អាក្រក់​កាលពី​ស​ប្តា​ហ៍​មុន​ឱ្យ​ក្លា​យមក​ជា​អ្វី​ៗ​ដែល​ល្អ​ប្រសើរ​ឡើង​។ នៅ​ក្នុង​ថ្ងៃស្អែក​នេះ​បើ​ទោះជា​លោក​អ្នក​ប្រកបការងារ​អ្វី​ក៏​រមែង​បាន​ជួប​លាភ​ធំ​ប្រជុំ​មាសប្រាក់​ហូរហៀរ ។ ចំពោះ​បុរស​ស្ត្រី​ដែល​មិន​ទាន់​មាន​គូគាប់​ភ្ជាប់​និស្ស័យ​ប្រាកដជា​នឹង​ជួប​មហាលាភ​រស់​ចូល​មក​កៀក​កិត​នឹង​ខ្លួនប្រាណ​ពេញ​ដោយ​ក្តី​សុខសួស្តី ។

ឆ្នាំខាល ជោគជតារាសី​ឡើង​ខ្ពស់​ត្រដឹម​នៅ​ថ្ងៃស្អែក​នេះ​ត្រូវ​ជួប​ព្រេង​សំណាងល្អ ទ្រព្យសម្បត្តិ​មាសប្រាក់​ហូរ​ចូល​ច្រើន​ៗ​ខុស​ពី​ស​ប្តា​ហ៍​មុន​ៗ​ដាច់​ស្រឡះ ។ នៅ​ថ្ងៃស្អែក​នេះ​ទោះជា​លោក​អ្នក​ប្រកបការងារ​អ្វី​ក៏​តែង​ទទួល​បាន​ជោគជ័យ​គ្រប់​ប្រការ ព្រោះ​មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​នៅ​រង់ចាំ​ជួយ​យិ​ត​យោង​ជា​និច្ច ។ សម្រាប់​លោក​អ្នកជា​មន្ត្រីរាជការ​វិញ​ក៏​នឹង​បាន​ឡើងបុណ្យស័ក្ដិ​ឋានៈ​ខ្ពង់ខ្ពស់​ហួស​ពី​ការ​គិត ។

ឆ្នាំមមី នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​លោក​អ្នក​ដែល​កើត​ឆ្នាំ​នេះ​មាន​ឫ​ទ្ធី​បារមី​ខ្លាំងក្លា ប្រាជ្ញ​ឈ្លាសវៃ អារម្មណ៍​ភ្លឺ​ថ្លា មានជោគ​ជតារាសី​ខ្ពស់ត្រដែត នឹង​បាន​ជួប​ក្រុម​មនុស្ស​ល្អ​រង់ចាំ​ជួយ​ជា​និច្ច ។ ឯ​រឿង​អាក្រក់​ៗ​ទាំង​ប៉ុន្មាន ដែល កើត​មាន​ពី​មុន​មក​នឹង​ត្រូវ​រលាយ​សាបសូន្យ​អស់ ហើយ​ជំនួស​មក​វិញ​នូវ​លាភ​ធំ សំណាង​ធំ ហេង​ហេង​ដែល​ធ្វើ​ឱ្យ​ក្តី​បំណង​ដែល​ប៉ង​ទុក​តាំងពី​ដើម​មក​នោះ​នឹង​បាន​សម្រេច​ដូច​ការ​គិត​នៅ​ថ្ងៃស្អែក​នេះ​ហើយ ។

ឆ្នាំច មហា​សំណាង​ជាងគេ ។ នៅ​ថ្ងៃស្អែក​នេះ លោក​អ្នក​ជួប​តែ​សំណាងល្អ ទទួល​បាន​លាភសក្ការៈ​មហាសាល ។ នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ​បើ​លោក​អ្នកមាន​បំណង​ធ្វើ​អ្វីមួយ សូមកុំ​រារែក​ឱ្យ​សោះ គឺ​ត្រូវ​តែ​សម្រុក​ធ្វើ​ទៅ​តាម​ការ​ប៉ង​នោះ​ចុះ​នឹង​បាន​ជោគជ័យ​ហើយ ប៉ុន្តែ​លោក​អ្នក​ក៏​ត្រូវ​តែ​ប្រយ័ត្ន​ផង​ដែរ​ចំពោះ​ការ​លេងសើច​ច្រើន ព្រោះ​អាច​ជះ​ឥទ្ធិពល​មិន​ល្អេ ចុះ​ឫទ្ធិ​អំណាច ឬ​នឹង​អាច​ធ្វើ​ឱ្យ​ព្រេងសំណាង​ក្លាយទៅជា​គ្រោះភ័យ​ដោយសារ​តែ​ពាក្យ​សម្តី​ឥត​បានការ ។

ឆ្នាំរកា នៅ​ថ្ងៃស្អែក​នេះ លាភ​ធំ​ៗ​ហូរ​ចូល​ដូច​ទឹកបាក់ ប្រកប​កិច្ចការ​អ្វី​ក៏​បាន​សម្រេច​ដូច​សេចក្តី​ប្រាថ្នា ពណ៌​នៃ​លាភ​សំណាង​ពណ៌​ខៀវ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​កប់​ក្តោង ៕ សាន​ សារិន