ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ គ្មាន​ពេល​កំណត់​ការ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​បន្ត​ទៀត សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា នឹង​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​រហូត​គ្មាន​ពេល​កំណត់ ។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​បន្ត​ទៀត សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា នឹង​បន្ត​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​រហូត​គ្មាន​ពេល​កំណត់ ។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​ក្រុមប្រឆាំង​បាន​រិះគន់​សម្តេច​តេ​ជោ​ថា ធ្វើ​អ្វី​ក៏​ខុស​ពាក់ព័ន្ធ​នឹង​ការ​ចាក់​វ៉ាក់សាំង​ចិន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​បញ្ហា​ក្នុង​គោលបំណង​ចង់​កាន់​អំណាច ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ចាប់ពី​ពេល​នេះ​តទៅ សម្ដេច​ឈប់​ប្រកាស​អំពី​ពេលវេលា​នៃ​ការ​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ប៉ុន្មាន​ឆ្នាំ​ទៀត​ហើយ ពោល គឺ​សម្ដេច​នឹង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ទាល់តែ​សម្ដេច​លែង​ចង់​ធ្វើ​តែ​ម្ដង ។

សម្តេច​គូសបញ្ជាក់​ថា ៖«​ឥឡូវ​ឈប់​ប្រកាស​ពី​រឿង​១០​ឆ្នាំ ២០​ឆ្នាំ ធ្វើ​រហូត​ទាល់តែ​ឈប់​ចង់​ធ្វើ កុំ​ឲ្យ​វា​ពិបាក​ពេក បន្តិច​ផ្ទេរតំណែង​ឲ្យ ហ៊ុន ម៉ា​ណែ​ត បន្តិច​ផ្ទេរអំណាច​ឲ្យ​ទៅ​អ្នក​នេះ ឲ្យ​ទៅ​អ្នក​នោះ ឥឡូវ​មិនបាច់​ផ្ទេ​រម៉ង​នៅ​អ​ញ្ចឹ​ង​តែ​ម្ដង​» ។ សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ។ ចំណែក​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​អាណត្តិ​ទី​៧ នឹង​ត្រូវធ្វើ​ឡើង​ក្នុង​អំឡុង​ខែកក្កដា ឆ្នាំ​២០២៣​ខាង​មុខ​នេះ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃ​៥ ខែមិថុនា បោះ​ឆ្នោត​ឃុំ​-​សង្កាត់ ២០២២ ឆ្នាំ​ក្រោយ ប្រកាស​រួច​ពី​ម្សិល រួច​ហើយ​ខែកក្កដា ឆ្នាំ​២០២៣ បោះ​ឆ្នោត​សារ​ជា​ថ្មី ហើយ​ខ្ញុំ​នៅ​តែ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បាន​ក៏​បាន​លើក​ឡើង​ដោយ​ចំអក​ទៅ​កាន់​ក្រុមប្រឆាំង​ថា បើ​ចង់​កាន់​អំណាច​ទាល់​រង​ចាំ​ថ្ងៃ​ទី​៣១ ខែកុម្ភៈ ទៅ​ទើប​អាច​កាន់​តំណែង​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ