ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​លក់ដើមគគីរ​9ដើមក្នុង​សា​លា​បឋមសិក្សា កំពុងផ្ទុះការ​រិះ​គន់

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើម​គគីរ​២​ដើម​ក្នុង​គម្រោង​ចំនួន៩​ដើម ដែល​នឹង​ត្រូវកា​ប់យក​ចេញពី​សាលា​បឋម​សិក្សា​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន ​សែន ​រមាស ត្រូវ​បាន​គេ​កាប់​ផ្ដួល​រលំ​រួច​ទៅ​ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ តែ​ត្រូវ​បាន​ផ្ទុះ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ…

ខេត្តកំពង់ឆ្នាំង ៖ ដើម​គគីរ​២​ដើម​ក្នុង​គម្រោង​ចំនួន៩​ដើម ដែល​នឹង​ត្រូវកា​ប់យក​ចេញពី​សាលា​បឋម​សិក្សា​ប៊ុ​ន ​រ៉ា​នី​ ហ៊ុន ​សែន ​រមាស ត្រូវ​បាន​គេ​កាប់​ផ្ដួល​រលំ​រួច​ទៅ​ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ តែ​ត្រូវ​បាន​ផ្ទុះ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មហាជន​ដោយ​លើក​ឡើង​ថា​ ​មិន​គួរ​លក់​ដើម​គគីរ​ដែល​មាន​អាយុ​រាប់​សិប​ឆ្នាំ គឺ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​យក​លុយ​ដាក់​ហោប៉ៅ​បែប​នេះ​ឡើយ ។

តាម​ប្រភព​ពី​មន្ត្រីការិយាល័យ​អប់រំ​យុវជន​ស្រុក​ទឹកផុស ដែល​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ក៏​មានការ​លក់​ដើមឈើ​ក្នុង​បរិវេណ​សាលារៀន​នោះ​ដែរ ដូច​ជាដើម​ច​ន្ទ័​គី​រី និង​គគីរ​ជាដើម ។​ ប៉ុន្តែ​ថ្មី​ៗ​នេះ​ ​ដើម​គគីរ​ចំនួន 9ដើម​ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ 12លាន​រៀល ទៅ​ឱ្យ​ឈ្មួញ​រួច​ទៅ​ហើយ​ឈ្មួញ​ទើប​កាប់​ដួល​រលំ​២​ដើម​នោះ​ទេ គេ​មិនដឹង​ថា​ការ​លក់​ដើម​គគីរ​នោះ​យក​លុយ​ទៅ​ណា​ឲ្យ​ប្រាកដ​នៅឡើយ តែ​សង្ស័យ​ថា មានការ​ឃុបឃិត​យក​លុយ​ចែក​គ្នា​។

ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​ខាងលើ​លោក ឃឹម ផល្លា ប្រធាន​ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក​ទឹកផុស បានអោយ​ដឹង​ថា ដើម​គគីរ​ទាំង 9 ដើម​ពិតជា​នឹង​លក់​ចេញ​មែន​ក្នុង​តម្លៃ 12 លាន​រៀល ។ ចំពោះ​មូលហេតុ​គឺ​ដោយសារ​តែ​ដើម​ទាំងនោះ​មានការ​ដាំ​ជិត​គ្នា​ ​ ហើយ​កាលពី​អំឡុង​ឆ្នាំ 2015 មានការ​បាក់មែក​ធ្លាក់​ចុះ​មក​សង្កត់​
លើ​កង់​សិស្ស​និង​ទោង មុខ​ថ្នាក់​ម​ត្តេ​យ្យ បែក​ខូចខាត​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​កាលនោះ​សំណាង​ហើយ​មិន​បាន​ធ្លាក់​លើ​សិស្ស ណា​ម្នាក់​ដែល​បណ្ដាល​ឱ្យ​រង​គ្រោះ​​ ។​

ដោយហេតុ​នេះ​ហើយ​ទើប​ស្មារតី​អង្គប្រជុំ​រួម​គ្នា​កាលពី​ពេល​ថ្មី​ៗ នេះ​មាន លោកនាយក​សាលា លោកគ្រូ អ្នកគ្រូ​មាតាបិតា​សិស្ស អាជ្ញាធរ​ឃុំ លោក​អភិបាលស្រុក បាន​ឯកភាព​គ្នា​កាប់​ដើម​គគីរ នោះ​ចេញ​ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ទាំងឡាយ​ដែល​កើតជា​យថាហេតុ ដល់​សិស្ស​ក្នុង​សាលារៀន​នេះ​។​ក្នុង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ នោះ​ក៏​បាន​បញ្ជូន​និង​ឆ្លង​យោបល់​ទៅ​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ផង​ដែរ ហើយ​ក៏​បាន​សម្រេច​ឲ្យ​មានការ​កាប់​ដើម​គគីរ​នោះ​ទៅ​។

ចំពោះ​ថវិកា​ដែល​បាន​មក គឺ​មាន​គំរោង​ទិញ​កូនដើម​ក្រ​ញូ​ង ដើម​បេង និង​ដើម​នាងនួន​ធំ​ៗ មួយ​ចំនួន​មក​ដាំ​ជំនួស​វិញ​ដោយ​រក្សា​គម្លាត​ពី​គ្នា​ឱ្យ​បាន​ត្រឹមត្រូវ និង​រក្សា​បរិស្ថាន​ធម្មជាតិ​បាន​ល្អ​ក្នុង​បរិវេណ​សាលា​។​ជាង​នេះ​ទៅ​ទៀត​ប្រាក់​ថវិកា​មួយ​ចំនួន​យក​មក​អភិវឌ្ឍន៍​រៀបចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក​នៅ​មុខ​សាលារៀន​ផង​ដែរ ។

ព័ត៌មានពិស្តារ​នឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព​។

អត្ថបទសរសេរ ដោយ