ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូងកំពុង​ស៊ើបអង្កេត ករណី​មនុស្ស​ ២ ​នាក់​ស្លា.ប់​បន្ទាប់​ពី​ចាក់វ៉ាក់សាំង AstraZeneca

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាង​ត្បូង ៖ អាជ្ញាធរ​កូរ៉េ​ខាងត្បូង កំពុង​ពិនិត្យ​និង​បើក​ការ​ស៊ើបអង្កេត លើ​ករណី​មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ស្លាប់ ប៉ុន្មាន​ថ្ងៃក្រោយ​ចាក់​វ៉ាក់សាំង អាស្ត្រាហ្សេនីកា (Astra zeneca) ដែល​នេះ​មើលទៅ​មិន​សម​ស្រប​នឹង​លក្ខខណ្ឌ…

ប្រទេស​កូរ៉េ​ខាង​ត្បូង ៖ អាជ្ញាធរ​កូរ៉េ​ខាងត្បូង កំពុង​ពិនិត្យ​និង​បើក​ការ​ស៊ើបអង្កេត លើ​ករណី​មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ស្លាប់ ប៉ុន្មាន​ថ្ងៃក្រោយ​ចាក់​វ៉ាក់សាំង អាស្ត្រាហ្សេនីកា (Astra zeneca) ដែល​នេះ​មើលទៅ​មិន​សម​ស្រប​នឹង​លក្ខខណ្ឌ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​សារព័ត៌មាន​រ័យ​ទ័​រ​ចេញ ផ្សាយ​ថ្ងៃ​ទី ០៣ ខែ មីនា ឆ្នាំ ២០២១​។

ប្រភពដដែលបានបន្តថា ភ្លាម​ៗ តំណាង​ឱ្យ​ក្រុមហ៊ុន AstraZeneca បាន​ឆ្លើយ​តប​ថា នោះ​គឺជា​ភារកិច្ច​របស់​ទីភ្នាក់ងារ​ត្រួតពិនិត្យ​និង​កិច្ច​ការពារ​ជំងឺឆ្លង​កូរ៉េ​ខាងត្បូង​(KDCA= The Korea Disease Control and Prevention Agency) ប៉ុន្តែ​សម្រាប់​សុវត្ថិភាព​នៃ​វ៉ាក់សាំង​នេះ យើង​សូម​បញ្ជាក់​ថា យើង​បាន​ស្រាវជ្រាវ​និង​សិក្សា​យ៉ាង​ម៉ត់ចត់ លម្អិត និង​មានការ​សាកល្បង ក្នុង​ព្យាបាល​យ៉ាង​ជាក់លាក់​មួយ រហូត​ដល់​មានការ​បញ្ជាក់​យ៉ាង​សុក្រឹត​ថា វា​ពិតជា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ពិតមែន​។

យោង​តាម​ការ​ដកស្រង់​សម្តី​របស់ លោក​វេជ្ជបណ្ឌិត Jeong Eun-kyeong ជានា​យក​ប្រតិបត្តិ​នៅ KDCA បាន​ថ្លែង​ថា « KDCA កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ ក្នុង​ការ​ស្ទាបស្ទង់​និង​ស្រង់​ទិន្នន័យ ដើម្បី​បញ្ជាក់​អំពី​ការ​ជាប់​ទាក់ទង​នឹង​ករណី​ស្លាប់​នេះ ដោយ​ប្រាកដ​ថា​មិន​មានការ​កេង​បន្លំ​នោះ​ទេ​»​។

ប៉ុន្តែ​មិន​ទាន់​មានការ​ឆ្លើយ​តប​ណា ថា​មាន​ករណី​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​នេះ​ទេ​។

លោក Jeong បាន​បន្ត​ថា ពិតជា​មាន​អ្នកជំងឺ​ដែល​មាន​អាយុ ៦៣ ឆ្នាំ​ម្នាក់ គាត់​ត្រូវ​ព្យាបាល​នឹង​មើលថែ​ជំងឺ​នៅ​មណ្ឌល​ថែទាំ គាត់​មាន​ជំងឺ​សរសៃឈាម​ខួរក្បាល ហើយ​បាន​វិវឌ្ឍន​នៃ​រោគ​សញ្ញា​នោះ ហើយ​ក៏​បាន​សញ្ញា​គ្រុនក្តៅ​ខ្លាំង​លេច​ចេញ​មក បន្ទាប់​ពី​គាត់​បាន​ចាក់​វ៉ាក់សាំង AstraZeneca ៤ ថ្ងៃមុន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាម​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​ទីភ្នាក់ងារ Yonhap បាន​រាយការណ៍​ថា មាន​បុរស​ម្នាក់​បាន​ផ្លាស់​ប្តូរ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ធំ កាលពី​ថ្ងៃ​ទី អង្គារ៍ ទី ២ ខែមីនា ប៉ុន្តែ​បាន​បាត់បង់​ជីវិត​បន្ទាប់​ពី​មានការ​រក​ឃើញ​ថា​នៅ​ក្នុង​ឈាមមាន​ជាតិពុល និង​មាន​រោគ​សញ្ញា​រលាក​សួត​ខ្លាំង​ផង​ដែរ​។


ទីភ្នាក់ងារ​នេះ​បាន​បន្ត​ថា ចំណែក​អ្នកជំងឺ​ម្នាក់​ទៀត​មាន​អាយុ ៥០ ឆ្នាំ ក៏​ជា​អ្នកជំងឺ​នៅ​មណ្ឌល​ថែទាំ​ដែរ គាត់​មាន​ជំងឺ​បេះដូង និង​ទឹកនោមផ្អែម ហើយ​បាន​ស្លាប់​កាលពី​ថ្ងៃ ពុធ ដោយ​មូលហេតុ​គាំងបេះដូង បន្ទាប់​ពី​បាន​ទទួល​វ៉ាក់សាំង ១​ថ្ងៃមុន​។

លោក Jeong បាន​និយាយ​ថា មិន​មាន​របាយការណ៍ អំពី​ករណី​នៃ​ការ​ស្លាប់ ក្រោយ​ទទួល​បាន​វ៉ាក់សាំង COVID-19 ដែល​បង្កើត​ដោយ AstraZeneca ឬ Pfizer / BioNTech នោះ​ទេ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី លោក​បាន​ជំរុញ​ឱ្យ​ប្រជាជន​មក​ទទួល​វ៉ាក់សាំង ប្រសិនជា​ពួក​គេ​ជា​មនុស្ស​ដែល​គិត​ថា​ខ្លួន​គេ​មាន​សុខភាព​ល្អ​។

ទីភ្នាក់ងា KDCA បាន​បន្ត​ថា ក្នុង​ចំណោម​មនុស្ស​ដែល​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ មាន​មនុស្ស​ចំនួន ២០៧ មាន​ប្រតិកម្ម​មិនល្អ ក្នុង​នោះ​មាន ៣ ករណី​មាន​ប្រតិកម្ម អា​លាក់​ស្សី​ធ្ងន់ធ្ងរ ដែល​នោះ​អាច​សំគាល់​បាន​ថា​ជា​ប្រតិកម្ម​អាច​បណ្តាល​មក​ពី​ពិស​ដែល​មាន​ក្នុង​ថ្នាំ ឬ​ការ​បរិភោគ​អាហារ​ដែល​ប្រតិកម្ម​នឹង​ខ្លួន​។

សូម​ជម្រាប​ជូន​ថា យោង​តាម​ការ​រាយការណ៍​របស់​ភ្នាក់ងារ KDCA បាន​ថ្លែង​ថា កាលពី​ស​ប្តា​ហ៍​មុន ប្រទេស​កូរ៉េ​ខាងត្បូង បាន​ផ្តល់​វ៉ាក់សាំង​នេះ​ដល់​ប្រជាជន​ខ្លួន​។ ហើយ​គិត​ត្រឹម​យប់​ថ្ងៃ អង្គារិ៍ ប្រជាជន​ប្រមាណ​ជា ៨៥.៩០៤ នាក់​បាន​ចាក់​វ៉ាក់សាំង AstraZeneca លើក​ដំបូង​ហើយ និង ១.៥២៤ បាន​ចាក់​វ៉ាក់សាំង Pfizer ៕

អត្ថបទសរសេរ ដោយ