ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន ២នាក់ ត្រូវចាប់ខ្លួន បន្ទាប់​ពី​កា.ប់​បំផ្លាញម៉ូតូជនរងគ្រោះ ព្រោះតែគំនុំសងសឹក

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលកាប់បំផ្លាញ់ម៉ូតូជនរងគ្រោះ ព្រោះតែគំនុំ​សងសឹក។ យុវជនទាំងពីរនាក់នោះ ត្រូវបាន ចាប់បញ្ជូន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ…

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលកាប់បំផ្លាញ់ម៉ូតូជនរងគ្រោះ ព្រោះតែគំនុំ​សងសឹក។ យុវជនទាំងពីរនាក់នោះ ត្រូវបាន ចាប់បញ្ជូន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានប្រាប់ថា ជនសង្ស័យ ២នាក់ ដែលត្រូវឃាត់ខ្លួន​ ទី១.ឈ្មោះ ចន សត្យា ហៅម៉ា ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ រឿម ណាវីន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិដីឡូតិ៍ សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ។

លោកបានបញ្ជាក់ថា ការចាប់ខ្លួនយុវជនទាំងពីរនាក់នេះ គឺក្រោយទទួលពាក់បណ្តឹងពី​ឈ្មោះ បិត ធារី ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ យុវជននេះ បានប្តឹងជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពដេញកាប់ខ្លួន បណ្តាលរបួសដៃ និងកាប់បំផ្លាញម៉ូតូ បណ្តាលខ្ទេចកែប និងក្បាលអាវម៉ូតូសុះ ហើយខ្លួន បាន​រត់គេចរួច ផុតពីគ្រោះថ្នាក់ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

លោកវរៈសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹង​ កម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានស្រាវជ្រាវ និងកំណត់មុខសញ្ញា ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិដីឡូតិ៍ សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ។ ជនទាំងពីរនាក់នោះ ត្រូវបាននាំយកសាកសួរ។ ជនសង្ស័យ ២នាក់ បានសារភាពថា បានចូលរួមជាមួយបក្ខពួករបស់គេ ក្នុងចំណោម ៣នាក់ តែមិនបានកាប់បំផ្លាញម៉ូតូ និងយកដំថ្មគប់ទៅលើជនរងគ្រោះ បណ្តាលឲ្យ​របួសទេ គឺឈ្មោះ ឈូ ដែលកំពុងគេចខ្លួនជាអ្នកកាប់បំផ្លាញម៉ូតូ និងយកដុំថ្មគប់ទៅលើជនរងគ្រោះ បណ្តាលរបួស ព្រោះរឿងគំនុំផ្ទាល់ខ្លួន ជាមួយជនរងគ្រោះ ទើបបណ្តាលឲ្យមានរឿងដូច្នេះ។

កងរាជអាវុធហត្ថ បានកសាងសំណុំរឿង បញ្ជូនជនទាំងពីរ ទៅសាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ