ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រក​ឃើញ​ស្ត្រី​វៀត​ណាម​២​នាក់​​​ដែល​វិជ្ជ​មានកូវីដ១៩​ ឯ​អ្នក​ពាក់​ព​ន្ធ័​២៣​នាក់​​បន្ត​​ស្វែងរក​​

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ យោង​តាម​របាយការណ៍​បឋមបានឱ្យដឹងថា​ សមត្ថកិច្ចបានរកឃើញ​ស្ដ្រី​ជនជាតិ​វៀតណាម​ដែល​វិជ្ជមាន​កូ​វី​ដ​-១៩នៅ​ក្នុងខេត្តស្វាយរៀង ក្នុង​នោះ​ទី​១-ឈ្មោះ​Dinh Thi Xuon Nhi អាយុ​២៧​ឆ្នាំ​ ជនជាតិ​វៀតណាម​…

ខេត្តស្វាយរៀង ​៖​ យោង​តាម​របាយការណ៍​បឋមបានឱ្យដឹងថា​ សមត្ថកិច្ចបានរកឃើញ​ស្ដ្រី​ជនជាតិ​វៀតណាម​ដែល​វិជ្ជមាន​កូ​វី​ដ​-១៩នៅ​ក្នុងខេត្តស្វាយរៀង ក្នុង​នោះ​ទី​១-ឈ្មោះ​Dinh Thi Xuon Nhi អាយុ​២៧​ឆ្នាំ​ ជនជាតិ​វៀតណាម​ និង​២-ឈ្មោះ​Nguyen Ngoc Xia អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម មាន​អាសយដ្ឋាន​នៅ​អា​ផាត​មិន​Star Diamonds ផ្លូវ​លេខ​៩៩​ សង្កាត់​បឹង​ត្របែក​ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ ម្នាក់​ស្នាក់​នៅ​បន្ទាប់លេខ​៤​ជាន់​ទី​៤ ​និង​ម្នាក់​ទៀត​នៅ​បន្ទប់​លេខ​៣ ជាន់​ទី​៩​។​

ប្រភព​បន្ត​ថា ពួក​គាត់​ធ្វើ​ដំណើរ​មក​ពី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៧ ​កុម្ភៈ​ ឆ្នាំ​២០២១​ តាម​Taxi ​ដែល​មាន​ស្លាក​លេខៈ​2AC4648(​កំពង់​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​Taxi​ និង​លេខ​ទូរស័ព្ទ​)​ ក្នុង​គោលបំណង​ទៅ​វៀតណាម តាម​ច្រក​ទ្វា​ព្រំដែន​ក្រុង​បា​វិត ប៉ុន្តែ​មិន​អាច​ទៅ​បាន​ដោយ​ខ្វះ​ឯកសារ​ ។ បន្ទាប់​មក ​ពួក​គាត់​បាន​ត្រឡប់​មក​វិញ ស្នាក់​នៅ​សណ្ឋាគារ​ហេង ហេង ​សេរី​រ័​ត្ន​ នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​នៅ​ថ្ងៃ​ទី​២៧ ​ខែកុម្ភៈ ឆ្នាំ​២០២ ១​រហូត​ដល់​ថ្ងៃ​ទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២១​។​

​នៅ​ថ្ងៃ​ទី​២៨ ​ខែកុម្ភៈ​​ឆ្នាំ​២០២១ ​ពួក​គាត់​បាន​ជួលម៉ូតូ​កង់​បី​ទៅ​ច្រក​ទ្វារ​ព្រំដែន ​ដើម្បី​ឆ្លង​ដែន​ចំនួន​៣​ដង ​ក៏​ប៉ុន្តែ​មន្ត្រី​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ឆ្លង​ដែន​។​ លុះដល់​ម៉ោង​៧​​យប់​ ពួក​គាត់​បាន​ចាក​ចេញពី​សណ្ឋាគារ គោលបំណង​ចង់​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​។​ ក៏​ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​នគរបាល​ល្បាត បាន ឃាត់​ពួក​គាត់​ដើម្បី​សួរនាំ​ ទើប​ដឹង​ថា ស្ត្រី​ទាំង​២​នាក់​នេះ ជា​ករណី​សង្ស័យ​និង​បាន​ជូនដំណឹង ទៅ ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​។​

ក្រុមការងារ​បាន​ដាក់​ឲ្យ​ពួក​គាត់​នៅ​ច​ត្តា​ឡីស័ក​និង​យក​សំណាក​នៅ​ថ្ងៃ​ទី​១​ មីនា ឆ្នាំ​២០២១ លទ្ធផលគឺ​វិជ្ជមាន​នៅ​ថ្ងៃ​ទី​៣​ មីនា ឆ្នាំ​២០២១​។ ក្រុមការងារ​បាន​ស្រាវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ បាន​រក​ឃើញ​អ្នក​ប៉ះពាល់​ចំនួន​២៣​នាក់ ហើយ​បាន​ស្វែងរក​អ្នក​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ទាំង​៤​ជើង​នោះ​ឃើញ​ហើយ និង​បាន​យក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​បូ​ឈាម​យក​ទៅ​ពិនិត្យ​៕​​

អត្ថបទសរសេរ ដោយ