ខឹងអ្នកលក់ពងទាកូនមិនឱ្យជំពាក់លុយ កាប់៣កាំបិតប៉័ងតោរបួសធ្ងន់
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវនគរបាលក្រុងតាខ្មៅចាប់ខ្លួន បន្ទាប់ពីបានប្រើកាំបិតបុ័ងតោកាប់លើបុរសអ្នកលក់ពងទាកូនមិនញញើតដៃ ត្រូវចំបីកន្លែងរងរបួសធ្ងន់
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវនគរបាលក្រុងតាខ្មៅចាប់ខ្លួន បន្ទាប់ពីបានប្រើកាំបិតបុ័ងតោកាប់លើបុរសអ្នកលក់ពងទាកូនមិនញញើតដៃ ត្រូវចំបីកន្លែងរងរបួសធ្ងន់
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវនគរបាលក្រុងតាខ្មៅចាប់ខ្លួន បន្ទាប់ពីបានប្រើកាំបិតបុ័ងតោកាប់លើបុរសអ្នកលក់ពងទាកូនមិនញញើតដៃ ត្រូវចំបីកន្លែងរងរបួសធ្ងន់ ដោយសារតែខឹងមិនឲ្យជំពាក់លុយថ្លៃពងទាកូន ។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣រសៀល ថ្ងៃទី២៥ សីហា នៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
មន្ត្រីនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួន ឈ្មោះ ទី ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ មុខរបរមិនពិតប្រាកដ ចំណៃកជនរងគ្រោះឈ្មោះ ឌី ប៊ុនលាភ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរលក់ដូរ(ពងទាកូន និងនំប៉ាវ) ។
នគរបាលបានឲ្យដឹងទៀតថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះកំពុងជិះម៉ូតូកង់បីលក់ពងទាកូន និងនំប៉ាវ តាមផ្លូវនៅក្នុងភូមិកើតហេតុខាងលើ ពេលមកដល់មុខផ្ទះជនសង្ស័យ បានហៅឲ្យជនរងគ្រោះឈប់និងបានទិញពងទាកូនចំនួន១០គ្រាប់។
បន្ទាប់មកជនរងគ្រោះបានវិចខ្ចប់រួចរាល់ឲ្យជនសង្ស័យបានយកចូលទៅក្នុងផ្ទះរបស់ខ្លូន ដោយមិនបានឲ្យលុយទៅជនរងគ្រោះនោះទេ ហើយជនរងគ្រោះបានស្រែកទារលុយពីជនសង្ស័យ ជនសង្ស័យប្រាប់ថា ជំពាក់សិន អត់មានលុយទេ តែជនរងគ្រោះប្រាប់វិញថា មិនឲ្យជំពាក់ទេ។
ពេលនោះជនសង្ស័យបានចេញពីផ្ទះមក ព្រមទាំងកាន់កាំបិតបុ័ងតោមួយមកកាប់ទៅលើជនរងគ្រោះត្រូវចំខ្នង២កន្លែង និងកញ្ចឹង.កមួយកន្លែងទៀតបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅកាន់ពេទ្យជ័យជំនះដើម្បីព្យាបាល រីឯជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ