ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ និងមន្ត្រីជួរមុខ​ខេត្តកំពត ជាង ៣ពាន់នាក់ ទទួលវ៉ាក់សាំង​កូវីដ​ ក្នុង​ជំហានដំបូង

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត៖ ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូហ្វាម នៅខេត្តកំពត ចាប់ផ្តើមដំណើរការហើយ កាលពី​ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ ដោយមានការចុះពិនិត្យ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តម…

ខេត្តកំពត៖ ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ស៊ីណូហ្វាម នៅខេត្តកំពត ចាប់ផ្តើមដំណើរការហើយ កាលពី​ព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ ដោយមានការចុះពិនិត្យ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត។

តាមមន្ត្រីជំនាញ​ ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ក្នុងជំហានដំបូង នៅកំពត សម្រាប់តែ ថ្នាក់ដឹកនាំ និងមន្ត្រីជួរមុខចំនួនជាង ៣ពាន់នាក់ប៉ុណ្ណោះ ចំណែកប្រជាពលរដ្ឋទូទៅ នឹងត្រូវចាក់ នាពេលបន្ទាប់​។

លោក ស៊ីន ចូវ ជាប្រធានកម្មវិធីផ្តល់ថ្នាំបង្ការ នៃមន្ទីរសុខាភិបាល ខេត្តកំពត  បានប្រាប់ឲ្យ​ដឹ​ងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ​នៅក្នុង​ខេត្ត​កំពត មាន ៥ទីតាំង រួមមាន៖ ១-មន្ទីរពេទ្យបង្អែកខេត្តកំពត​ ២-មន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ, ៣-មន្ទីរពេទ្យបង្អែកស្រុកឈូក, ៤-មន្ទីឬពេទ្យបង្អែកប៊ុនរ៉ានី-ហ៊ុនសែន កោះស្លា និងទី៥-មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច។

លោកបន្តថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធ្វើឡើងដោយស្ម័គ្រចិត្ត ក្នុងជំហានដំបូងនេះ ជូនដល់​មន្ត្រីសុខាភិបាល កងកម្លាំងនគរបាល និងមន្ត្រីអាជ្ញាធរជួរមុខ ក្នុងខេត្តកំពត សរុបមានចំនួន ៣១៧៨នាក់ ។

​កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែលបានទទួលការចាក់​វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួច បាន​ឲ្យដឹងថា ការចាក់វ៉ាក់សាំងនេះ គ្មានអ្វីគួរឲ្យព្រួយ​បារម្ភទេ ព្រោះគ្រូពេទ្យជំនាញ បានពិនិត្យ និងសួនាំយ៉ាងច្បាស់លាស់ មុនពេលចាក់។

លោកបញ្ជាក់ថា ទោះបានចាក់វ៉ាក់សាំងរួច ក៏ពិតមែន តែលោកនៅតែបន្តអនុវត្តតាមវិធានការណែនាំជាប្រចាំ ពិសេសតាមបទបញ្ជាសម្តេចតេជោ “បីកុំ បីការពារ” ។

​ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ដើម្បីការពារសុខមាល​ភាព​របស់ប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន តែងតែបានខិតខំយកចិត្តទុដាក់ ណែនាំនិងដាក់បទបញ្ជា និងវិធានការសុខាភិបាល យ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព។ ពិសេស​សម្តេច បានស្វែងរកជំនួយវ៉ាក់សាំង​ពីបណ្ដាប្រទេសជាមិត្ត ក៏ដូចជាជំនួយសប្បុរសជន និងថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ឲ្យមានវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋទូទៅ​ ដោយការស្ម័គ្រចិត្ត៕ ​ដោយ៖ ប្រាក់ សារិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ